បាងកក៖ អតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីថ្ងៃអង្គារ ទី១៦ ឧសភា ឆ្នាំ ២០២៣បានសាទរជ័យជំនះរបស់គណបក្សឆ្ពោះទៅមុខ(Move Forward Party) ហើយបាននិយាយថា ឧត្តមសេនីយ៍យោធាដែលមានវ័យចំណាស់ដែលបានដឹកនាំប្រទេសមានភាពចលាចលជាច្រើនឆ្នាំគួរតែចូលនិវត្តន៍ដោយសេចក្តីថ្លៃថ្នូរ។
មហាសេដ្ឋីដែលនិរទេសខ្លួនដោយខ្លួនឯង និងជាឥស្សរជនជាន់ខ្ពស់នៅក្នុងនយោបាយថៃ បាននិយាយថាគណបក្ស Move Forward បានយកឈ្នះលើយុទ្ធនាការចំណាយដ៏ធំ និងការទិញសន្លឹកឆ្នោត។
កាលពីពេលមុនៗលោកថាក់ស៊ីន បានឈ្នះរាល់ការបោះឆ្នោតចាប់តាំងពីឆ្នាំ ២០០១ ទោះបីជាត្រូវបាន
បណ្តេញចេញពីតំណែងបីដងក៏ដោយ។តែពេលនេះគណបក្សរបស់លោកបានចាញ់គណបក្ស Move Forward ដែលទទួលបានអាសនៈក្នុងរដ្ឋសភាច្រើនជាង។លោកថាក់ស៊ីនបាននិយាយផ្សាយតាមអ៊ីនធឺណិតថា”ពួកគេបានប្រើបណ្ដាញសង្គម TikTokដើម្បីឃោសនា ពីព្រោះក្មេងៗប្រើប្រាស់ TikTok ។ គណបក្ស Move Forward ទទួលបានសន្លឹកឆ្នោតច្រើន និងជាសន្លឹកឆ្នោតពិតៗ ដោយមិនបាច់ប្រើប្រាស់ធនធានច្រើនទេ” ។
លោក Thaksin បាននិយាយថាគណបក្ស Move Forward បានរៀបចំយ៉ាងឃោសនាយ៉ាងច្រើននៅតាមបណ្ដាសាកលវិទ្យាល័យ ដោយលោកបានបន្ថែមថា យុវជនជាច្រើនបានបញ្ចុះបញ្ចូលឪពុកម្តាយរបស់ពួកគេឱ្យបោះឆ្នោតឱ្យគណបក្ស Move Forward ។
លោកថាក់ស៊ីនបាននិយាយថា និន្នាការរបស់គណបក្ស Move Forward បានយកឈ្នះលើគណបក្សភឿថៃ និងគណបក្សផ្សេងទៀតដែលជាគណបក្សមានលុយច្រើន”។
គណបក្សឆ្ពោះទៅមុខ(Move Forward)បានធ្វើឱ្យមានភាពរំជើបរំជួលក្នុងចំណោមយុវជនក្នុងបរិបទសេរីភាវូបនីយកម្ម និងការសន្យាផ្លាស់ប្តូរយ៉ាងពិតប្រាកដ រួមទាំងការដោះស្រាយភាពផ្តាច់មុខ និងធ្វើវិសោធនកម្មច្បាប់ទាក់ទងនឹងការប្រមាថព្រះមហាក្សត្រផងដែរ។
គណបក្សភឿថៃបានយល់ព្រមបង្កើតសម្ព័ន្ធភាពគណបក្សចំនួន៦ជាមួយគណបក្សឆ្ពោះទៅមុខ(Move Forward)ដោយសង្ឃឹមថានឹងមានការចូលរួមបន្ថែមទៀតដើម្បីប្រឆាំងនឹងគណបក្សដែលគាំទ្រយោធាដែលចាញ់ការបោះឆ្នោត៕
ប្រភព៖ C N A ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៣