loader

អង្គការ​អភិវឌ្ឍន៍​សំឡេងសហគមន៍​ តាំងពិព័រណ៍​រូបថត​បង្ហាញ​ពី​ជីវិត​ពិត​សហគមន៍​

ភ្នំពេញ៖​អង្គការ​អភិវឌ្ឍន៍​សំឡេងសហគមន៍​(Building​ Community​ Voice)​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​បាន​រៀបចំ​តាំង​ពិ​ព័រ​ណ៌​រូបថត​សហគមន៍​ដើម្បី​បង្ហាញ​ពី​ទិដ្ឋភាព​ជីវិត​ពិត​របស់​សហគមន៍​ក្នុង​សកម្មភាព​ការពារ​ធនធានធម្មជាតិ​និង​ការ​លើកកម្ពស់​វិស័យ​កសិកម្ម​នៅ​តាម​មូលដ្ឋាន​។​

 ស្រ្តីម្នាក់ឈរមើលការតំាងពិព័រណ៍រូបថតសហគមន៍។រូបភាព៖លោក ធូ វិរៈ

សកម្មភាព​ចុះ​ល្បាត​ព្រៃ​ ទប់ស្កាត់​បទល្មើស​នេសាទ​ ដាំ​ដើមឈើ​កោង​កាង​និង​វគ្គ​បណ្តុះបណ្តាល​អំពី​ការ​ជ្រើសរើស​ពូជស្រូវ​ទៅ​តាម​រដូវ​កាល​បាន​បង្ហាញ​នៅ​ក្នុង​ការ​តាំងពិព័រណ៍​រូបថត​សហគមន៍​នៅ​មជ្ឈមណ្ឌល​ធនធាន​សោត​ស្សន៍​បុប្ផា​ណា​នៅ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​នេះ​។​

​លោកស្រី​ព្រី​ ផ​ល្លី​ភួង​ នាយ​កា​អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍​(Building​ Community​ Voice)​បាន​ឲ្យ​ដឹង​នៅ​ក្នុង​ការ​តាំងពិព័រណ៍​ថា​តាម​រយៈ​ការ​តាំងពិព័រណ៍​នេះ​ សហគមន៍​នានា​ដែល​បាន​ចូលរួម​ពួក​គេ​ បាន​ផ្លាស់​ប្តូរ​មតិយោបល់​និង​បទ​ពិសោធន៍​ដោះស្រាយ​បញ្ហា​ដោយ​អហិង្សា​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​។​

​លោកស្រី​ព្រី​ ផ​ល្លី​ភួង​ ៖«​យើង​សង្ឃឹមថា​បន្ទាប់​ពី​តាំងពិព័រណ៍​នេះ​សហគមន៍​នឹង​បាន​រៀន​ច្រើន​ពី​សហគមន៍​​ផ្សេង​ក្នុង​ការ​ចូលរួម​ការ​អភិវឌ្ឍន៍​ដូច្នេះ​គាត់​និង​យក​វិធីសាស្ត្រ​អ្វី​ដើម្បី​ដោះស្រាយ​បញ្ហា​ របស់​ពួក​គាត់​ដោយ​អហិង្សា​ ដោយ​សន្តិភាព​។​»



​ទិ​ដ្ឋា​នភា​ព​ជីវិត​ពិត​របស់​សគម​ន៍​ត្រូវ​បាន​តាំង​បង្ហាញ​តាម​រយៈ​ស្នាដៃ​ថតរូប​ក្រោម​ប្រធានបទ​«​ជិ​វិត​ពិត​នៃ​សហគមន៍​»​ដែល​មានការ​ចូលរួម​ពី​សហគមន៍​២៦​នាក់​មក​ពី​២៥​ខេត្ត​រាជធានី​។​

​កញ្ញា​ លី​ សា​ឡើ​មី​យ៉ះ​ ជា​សហគមន៍​នេសាទ​មក​ត្រពាំង​សង្កែ​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា​សហគមន៍​របស់​កញ្ញា​បាន​ បង្ហាញ​រូបថត​អំពី​សកម្មភាព​ដាំ​ដើម​កោង​ក្នុង​ការពារ​ធនធានធម្មជាតិ​និង​ជីវៈចម្រុះ​។​

​កញ្ញា​សា​ឡើ​មី​យ៉ះ​បញ្ជាក់​ថា​ចាប់តាំងពី​បង្កើត​សហគមន៍​នេសាទ​នៅ​ឆ្នាំ​២០០៩​សហគមន៍​បាន​បង្កើត​តំបន់​ទេសចរណ៍ធម្មជាតិ​គឺ​ទស្សនា​ព្រៃកោងកាង​ស្ថិត​នៅ​ក្នុងភូមិ​កំពង់​កេះ​ ឃុំ​ត្រពាំង​សង្កែ​ ស្រុក​ទឹកឈូ​ ខេត្តកំពត​។​

​កញ្ញា​សា​ឡើ​មី​យ៉ះ​៖«​សហគមន៍​បង្កើត​បានជា​បឹង​កា​ឡូ​ស្ពាន​សម្រាប់​គណៈកម្មាធិការ​ផ្គត់ផ្គង់​ភ្ញៀវ​មក​លេង​។​យើង​មាន​បឹង​កា​ឡូ​ ស្ពាន​ដើរ​កាត់​ព្រៃកោងកាង​និង​ជិះទូក​ទៅ​សមុទ្រ​និង​កញ្ចុះ​អង្គុយ​ហូប​អាហារ​ស្ថិត​នៅ​ភូមិ​កំពង់​កេះ​ ឃុំ​ត្រពាំង​សង្កែ​ ស្រុក​ទឹកឈូ​ ខេត្តកំពត​។​»

​រូបថត​ព្យួរ​នៅ​លើ​ជញ្ជាំង​ក្នុង​ការ​ដាក់​ការ​តាំងពិព័រណ៍​នេះ​ បង្ហាញ​ពី​សកម្មភាព​សហគមន៍​នៅ​លើ​វាលស្រែ​គឺជា​រូបថត​សហគមន៍​ វិស័យ​កសិកម្ម​មក​ពី​ខេត្ត​កំ​ពង​ឆ្នាំង​។​

​អ្នកស្រី​ យិ​ន​ ម៉ា​វែ​ន​ បញ្ជាក់​ថា​សហគមន៍​វិស័យ​កសិកម្ម​បាន​ចុះ​ផ្សព្វផ្សាយ​និង​បណ្តុះបណ្តាល​ដល់​កសិករ​ឲ្យ​ចេះ​ជ្រើសរើស​ពូជស្រូវ​ស្រាល​ដើម្បី​ទទួល​ទិន្នផល​ខ្ពស់​។​

​អ្នកស្រី​ យិ​ន​ ម៉ា​វែ​ន​ ៖«​ស្រូវ​និង​អាយុ​៣​ខែ​ ក្នុងរ​ដូង​វស្សា​មាន​៦​ខែ​យើង​ធ្វើ​បាន​២​ដក​។​ឧទាហរណ៍​មួយ​ហិច​តា​យើង​ធ្វើ​បាន​២​តោន​ម្តង់​ ដល់​ពេល​យើង​ធ្វើ​២​ដង​យើង​បាន​៤​តោន​»​។​

​ការ​តាំងពី​ព័រ​ណ៌​រូបថត​សហគមន៍​នេះ​គឺ​ក្នុង​គោលបំណង​ឲ្យ​សហគមន៍​នៅ​មូលដ្ឋាន​បង្ហាញ​ពី​ទិ​ដ្ឋា​នភា​ព​ជីវិត​ពិត​របស់​សគម​ន៍តា​មរយៈ​ស្នាដៃ​ថតរូប​និង​លើកទឹកចិត្ត​សហគមន៍​ឲ្យ​ប្រើប្រាស់​ ជំនាញ​ព័ត៌មាន​សហគមន៍​។​​ការ​តាំងពី​ព័រ​ណ៌​រូបថត​នេះ​នឹង​ផ្តល់​វត្ថុ​អនុស្សាវរីយ៍​ដល់​ម្ចាស់​រូបថត​ចាប់ពី​លេខ​១​ដល់​លេខ​៥៕

ព័ត៌មានទាក់ទង

សម្ដេចហ៊ុនសែនអំពាវនាវអោយពលរដ្ឋប្រុងប្រយ័ត្នដោយសារអាកាសធាតុចុះត្រជាក់ខ្លាំង

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់[...]

ក្រសួងសង្គមកិច្ចនិងអង្គការយូនីសេហ្វព្រមព្រៀងគ្នាលើផែនការកាត់បន្ថយកុមាររស់នៅក្នុងមណ្ឌល

ក្រុងភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចនិងមន[...]

លោកឌុយតើតេប្រាប់គុយវ៉ែតថាត្រូវការពារស្រ្តីហ្វីលីពីនបើពុំនោះទេផ្គាកបញ្ជូនពួកគេទៅប្រទេសនេះ

លោកឌុយធើទេ ប្រធានាធិបតីហ្វីលីពីនបានថ្លែងគម្រា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត