ភ្នំពេញ៖ ខណៈអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាតិ លោកស្រី រ៉ូណាស្មីត មកបំពេញបេសកកម្ម នៅកម្ពុជារយៈពេល១០ថ្ងៃនេះ ក្រុមស្ត្រីដែលជាអង្គការលើកកម្ពស់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍន៍សង្គម ក៏ដូចជាអ្នកតាមដានពីបញ្ហាប្រឈមផ្សេងៗរបស់ស្ត្រីនៅក្នុងសង្គម គ្រោងជួបជាមួយអ្នករាយការណ៍ពិសេសរូបនេះ នៅថ្ងៃទី ១៧ ខែតុលា ខាងមុខនេះ។
ក្នុងចំណោមអង្គការស្ត្រីទាំងនោះ ក៏មានវត្តមាននាយិកាអង្គការយេនឌ័រ និង អភិវឌ្ឍន៍ដើម្បីកម្ពុជា ហៅកាត់ថា (GADC) លោកស្រី រស់ សុភាព ចូលរួមផងដែរ។
ដើម្បីចង់ដឹងកាន់តែច្បាស់ថាតើ ការចូលរួមពិភាក្សានោះ នឹងលើកយកបញ្ហាប្រឈមរបស់ស្ត្រី និងដំណោះស្រាយយ៉ាងណានោះ ជាបន្តសូមអញ្ចើញស្តាប់បទសម្ភាសន៍ រវាងលោក ជួន សារ៉េត អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រីFM102 ជាមួយលោកស្រី រស់ សុភាព ដូចតទៅ៖