loader

អង្គការ​លើកលែងទោស​អន្តរជាតិ​៖​ ការ​ទម្លាក់​គ្រាប់បែក​របស់​ប្រទេស​រុ​ស្ស៊ី ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ អាច​បង្ក​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​

cover-Russian-bombing-of-Syria
អគាររងការខូចខាតពីការវាយប្រហារតាមអាកាស បានធ្វើឡើងដោយកងកម្លាំងអាកាសរបស់ប្រទេសរុស្ស៊ី

ក្រុង​ម៉ូ​ស្គូ​៖​  អង្គការ​លើកលែងទោស​អន្តរជាតិ​ (Amnesty​ International)​ បានឱ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ ការ​ទម្លាក់​គ្រាប់បែក​របស់​ប្រទេស​រុ​ស្ស៊ី ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ អាច​បង្ក​ទៅ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​បាន​ ដោយសារ​តែ​ចំនួន​ជន​ស៊ី​វិល​ត្រូវ​បាន​សម្លាប់​ដោយសារ​ការ​វាយប្រហារ​ និង​បាន​អះអាង​ថា​នេះ​ជា​ភស្តុ​តាង​ដែល​ថា​ការ​វាយឆ្មក់​តាម​ផ្លូវអាកាស​ បាន​រំលោភច្បាប់​មនុស្សជាតិ​ផង​ដែរ​។​

​របាយការណ៍​ថ្មី​មួយ​របស់​ អង្គការ​ Amnesty​ បាន​បញ្ជាក់​ផង​ដែរ​ថា​  ការ​វាយប្រហារ​តាម​ផ្លូវអាកាស​របស់​រុ​ស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ បាន​សម្លាប់​ជន​ស៊ី​វិល​រាប់រយ​នាក់​ និង​បាន​ បំផ្លាញ​លំនៅ​ដ្ឋា​ន​ និង​ទីជម្រក​ជា​ច្រើន​ ព្រមទាំង​វិហារ​អ៊ី​ស្លា​ម​មួយ​កន្លែង​ ហើយ​និង​ផ្សារ​ដែល​មាន​ភាព​កុះករ​មួយ​ រួម​ទាំង​គិលានដ្ឋាន​ ដែល​នេះ​ជា​ភស្តុ​តាង​នៃ​ការ​រំលោភច្បាប់​អន្តរជាតិ​ស្ដី​ពី​មនុស្សជាតិ​។​

​ប្រទេស​រុ​ស្ស៊ី​បាន​ចាប់ផ្តើម​យុទ្ធនាការ​វាយប្រហារ​តាម​ផ្លូវអាកាស​របស់​ខ្លួន​ ប្រឆាំង​នឹង​ពួក​សកម្មប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ កាលពី​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ដោយ​និយាយ​ថា​  ខ្លួន​ចង់​ជួយ​សម្ព័ន្ធមិត្ត​នៅ​មជ្ឈិមប្រទេស​របស់​វិមាន​ក្រឹម​ឡាំង​ គឺ​លោក​ប្រធានាធិបតី​ស៊ី​រី​ Bashar​ Al-Assad​ ដែល​ច្បាំង​ជាមួយ​រដ្ឋ​អ៊ី​ស្លា​ម​ ហើយ​និង​ក្រុម​សកម្មប្រយុទ្ធ​ដទៃ​ទៀត​។​

ពួក​គេ​បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​ថា​ ការ​វាយប្រហារ​ មិន​សំដៅ​ និង​ក្រុម​ស៊ី​វិល​មានការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ ដើម្បី​បញ្ជៀ​សការ​ទម្លាក់​គ្រាប់បែក​នៅ​តំបន់​ដែល​ជា​លំនៅ​ដ្ឋា​ន​របស់​ពលរដ្ឋ​។​

​នៅ​ពេល​ដែល​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ បាន​សួរ​ពី​ការ​ចោទប្រកាន់​របស់​អង្គការ​នេះ​  ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​និយាយ​ថា​ ខ្លួន​មិន​មានការ​អត្ថាធិប្បាយ​អ្វី​ភ្លាមៗ​ទេ​ ខណៈ​ដែល​ក្រសួងការបរទេស​រុ​ស្ស៊ី​ បាន​និយាយ​ថា​ ជាដំបូង​ ខ្លួន​ត្រូវការ​សិក្សា​ពី​របាយការណ៍​នេះ​ជា​មុន​សិន​ មុន​ពេល​ធ្វើ​ប្រតិកម្ម​ជា​ផ្លូវការ​ណាមួយ​។​

អង្គការ​ Amnesty​ បាន​ចោទប្រកាន់​លើ​អ្នក​សង្កេតការណ៍​ស៊ី​រី​មួយ​ចំនួន​ ដោយ​បាន​អះអាង​ថា​ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី​នោះ​ គ្រាន់តែ​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​ជន​ស៊ី​វិល​ ២០០​ នាក់​ និង​ជន​សកម្មប្រយុទ្ធ​មួយ​ចំនួន​ប៉ុណ្ណោះ​ ចាប់តាំងពី​ខែកញ្ញា​ ដល់​ខែវិច្ឆិកា​ ក្នុងឆ្នាំនេះ​។​

ទីក្រុងអ៊ីដលីប ប្រទេសស៊េរី
ទីក្រុងអ៊ីដលីប ប្រទេសស៊េរី

របាយការណ៍​ដែល​ផ្តោត​លើ​ការ​វាយប្រហារ​ចំនួន​ ៦​ នៅ​ក្នុង​ទីក្រុង​ Homs​  ទីក្រុង​ Idlib​ និង​ទីក្រុង​ Aleppo​ បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការ​សម្ភាសន៍​សាក្សី​ និង​អ្នក​នៅ​រស់រាន​មានជីវិត​ផ្ទាល់​ ព្រមទាំង​សម្អាង​ទៅ​លើ​ភស្តុ​តាង​នៃ​វី​ដេ​អូ​ និង​រូបភាព​ដែល​បាន​បង្ហាញ​ បន្ទាប់​ការ​វាយប្រហារ​នេះ​។​

​លោក​ Philip​ Luther​ នាយក​កម្មវិធី​មជ្ឈិមប្រទេស​និង​អាហ្វ្រិក​ខាងជើង​ នៃ​អង្គការ​លើកលែងទោស​អន្តរជាតិ​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​ខ្លួន​ថា​ សូម​អំពាវនាវ​ដល់​ការ​មិន​ឱ្យ​មានការ​ដោយ​ផ្ទាល់​ទៅ​លើ​ជន​ស៊ី​វិល​ និង​លើ​លំនៅ​ដ្ឋា​ន​របស់​ជន​ស៊ី​វិល​ ដោយ​គ្មាន​គោលដៅ​យោធា​ច្បាស់លាស់​។​

​លោក​ Luther​ បាន​និយាយ​ថា​៖​ «​ការ​វាយប្រហារ​បែប​នេះ​ អាច​បង្ក​ទៅ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​បាន​»៕

ប្រែ​សម្រួល​ដោយ​៖​ មឿ​ន​ ឌី​ណា​ /​ ប្រភព​៖​ Channel​NeswAsia

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ឥណ្ឌាបរាជ័យបេសកកម្មឡើងឋានព្រះចន្ទព្រោះកំហុសបច្ចេកទេស

សម្រាប់ខួបទី៥០ឆ្នាំនៃមនុស្សជាតិបានជាន់ដីភពព្រ[...]

Rodrigo Duterte ថាUN បំផ្លើសអំពីចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក

គណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបោះឆ្[...]

ថៃ៖នាយករដ្ឋមន្ត្រីប្រាយុទ្ធចេញបញ្ជាឱ្យបិទបញ្ចប់ការគ្រប់គ្រងបែបយោធានិយម

មុនពេលរដ្ឋាភិបាលស៊ីវិល ​ ត្រូវស្បថចូលកាន់តំណែ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត