en     km
en     km

អង្គការ​លី​កាដូ​សោកស្តាយ​ដែល​តុលាការ​កោះហៅ​លោក​ អំ​ សំអាត​ និង​លោក​ ច័ន្ទ ពុទ្ធិសាក់

Share

​ភ្នំពេញ​ ៖​ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះហៅ​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​​មួយរូប និងតំណាងសហ គមន៍ដីធ្លីមួយរូប​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​។​ ការ​កោះហៅ​ក្រោយ​ពី​មាន​បណ្តឹង​ពី​ក្រុម​សន្តិសុខ​ខ​ណ្ឌ័​ដូនពេញ​ពី​បទ​ពាក់​ព​ន្ធ័​នឹង​អំពើ​ហឹ​ង្សា​កាលពី​ឆ្នាំ​មុន​។​

រូបភាពសកម្មភាពប៉ះទង្គិចនៅថ្ងៃទិវាសិទ្ធិលំនៅដ្ឋាន។រូបភាពពីលីកាដូ
រូបភាពសកម្មភាពប៉ះទង្គិចនៅថ្ងៃទិវាសិទ្ធិលំនៅដ្ឋាន។រូបភាពពីលីកាដូ
សមាគម​ន៍​សិទ្ធិ​មនុស្ស​លី​កាដូ​ បាន​បង្ហាញ​ការ​ខកចិត្ត​ ខណៈ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះហៅ​លោក​ អំ​ សំអាត​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​របស់​ខ្លួន​មួយ​រូប​និង​ តំណាង​សហគមន៍​បឹង​កក់​ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​ជនសង្ស័យ​។​ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​លី​កាដូ​ នៅ​ថ្ងៃ​ទី​០៧​ ខែ​ កុម្ភៈ​នេះ​។​

លោក​ អំ​ សំអាត​ ជា​ប្រធាន​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លី​កាដូ​និង​លោក​ច័ន្ទ​ ពុទ្ធិ​សាក់​ តំណាង​ប្រជា​សហ​គម​បឹង​កក់​បាន​ទទួល​រង​បណ្តឹង​ពី​ក្រុម​សន្តិសុខ​របស់​ខ​ណ្ឌ័​ដូនពេញ​ពាក់​ព​ន្ធ័​នឹង​អំពើ​ហឹ​ង្សា​កាលពី​ថ្ងៃ​ទី​ ១០​ ខែតុលា​ឆ្នាំ​ ២០១៦​ កន្លង​ទៅ​។​ ​នៅ​ក្នុង​សេចក្តីថ្លែង ការណ៍​របស់​ខ្លួន​ លើក​ឡើង​ថា​ លោក​ អំ​ សំអាត​ បាន​ទៅ​ឃ្លាំមើល​ការ​ដង្ហែ​ក្បួន​ដោយ​អហិង្សា​ ក្នុង​ទិវា​សិទ្ធិ​លំនៅ​ដ្ឋា​ន​ពិភពលោក​នោះ​។​ លោកអំ សំអាត មន្រ្តីជាន់ខ្ពស់នៃអង្គការលីកដូ បានប្រាប់វិទ្យុនៅថ្ងៃទី០៧ កុម្ភៈនេះថា លោក នឹងទៅបំភ្លឺនៅសាលាដំបូងស្អែកនេះតាមកោះហៅរបស់ តុលាការ។ បែបនេះក្តីលោក បង្ហាញអារម្មណ៍ហួសចិត្ត ខណៈដែលលោក នឹងលោកច័ន្ទ ពុទ្ធិសាក់ ជាជនរងគ្រោះពីអំពើហឹង្សា ប៉ុន្តែបែរជាត្រូវ ក្រុមសន្តិសុខខណ្ឌដូនពេញប្តឹងចោទប្រកាន់ទៅកាន់ទៅវិញ។ លោកសង្ឃឹមថា ព្រះរាជអាជ្ញានឹងផ្តល់យុត្តិធម៌ដល់រូបលោក និងស្វែងរកអ្នកប្រ ព្រឹត្តិហឹង្សាពិតប្រាកដមកផ្តន្ទាទោស។ លោក អំ សំអាត៖«ចំពោះដីកា ដែលព្រះរាជអាជ្ញាដែលកោះហ្នឹង ខ្ញុំជឿថាលោកកោះទៅតាមសំណុំរឿង ដែលប៉ូលីសនិងសន្តិសុខបានប្តឹងឬបញ្ជូនទៅហ្នឹង អញ្ចឹងលោកត្រូវតែកោះហើយ អញ្ចឹងខ្ញុំអត់មានត្រូវបារម្ភពីព្រោះយើងជាជនរងគ្រោះ ហើយ យើងមានសាក្សី មានភស្តុតាងច្រើនណាស់ដែលបានបញ្ជាក់ អញ្ចឹងបានខ្ញុំគិតថាគួរឱ្យខ្មាស់គេមែនដែលរឿងខ្មៅ ក្លាយជាសជាខ្មៅរបស់ អាជ្ញាធរ ឬសន្តិសុខខណ្ឌ និងអាជ្ញាធរមួយចំនួនតូចដែលកសាងសំណុំរឿងអញ្ចឹង»

​ចំណែក​លោក​ ច័ន្ទ​ ពុទ្ធិ​ស័​ក្ដ​ តំណាង​ សហគមន៍​បឹង​កក់​ បាន​ទៅ​ថត​សកម្មភាព​នៃ​ព្រឹត្តិការណ៍​នោះ​ដែរ​។​ លោក​ អំ​ សំអាត​ និង​លោក​ ច័ន្ទ​ ពុទ្ធិ​ស័​ក្ដ​ ត្រូវ​បាន​ទទួល​រងរ​បូស​យ៉ាងធ្ងន់ធ្ងរ​ដោយ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ ពី​សំណាក់​ក្រុម​សន្ដិសុខ​ខណ្ឌដូនពេញ​ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ ហៅ​ក្នុង​នាម​ជា​ជនសង្ស័យ​ ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ ដែល​បាន​កើតឡើង​នោះ​ទៅ​វិញ​។​

សេចក្តី​ថ្លែង​ការ​នេះ​បន្ត​ថា​  អំឡុង​ពេល​ក្បួន​ដង្ហែ​អហិង្សា​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ទីលាន​ប្រជាធិបតេយ្យ​ ក្រុម​សន្តិសុខ​ ដឹកនាំ​ដោយ​ លោក​ គឹ​ម​ វុ​ត្ថា​ ប្រធាន​សន្ដិសុខ​ខណ្ឌដូនពេញ​ បាន​បិទផ្លូវ​រារាំង​ក្បួន​ដង្ហែ​ និង​បាន​ឆក់យ​កស្គរ​ឆៃយ៉ាំ​ និង​បដា​ពី​អ្នក​ដើរ​ហែ​ក្បួន​។​ នៅ​ពេល​នោះ​ ក្រុម​សន្ដិសុខ​បាន​ចាប់ផ្ដើម​ប្រើ​អំពើ​ហិង្សា​ដោយ​គ្មាន​ហេតុផល​ទៅ​លើ​ លោក​ ច័ន្ទ​ ពុទ្ធិ​ស័​ក្ដ​ ខណៈ​ដែល​លោក​កំពុង​ថត​សក ម្មភាព​របស់​ក្រុម​សន្ដិសុខ​។​

រីឯ​លោក​ អំ​ សំអាត​ បាន​ខំប្រឹង​ព្យាយាម​ដោយ​សន្ដិវិធី​ ដើម្បី​បញ្ឈប់​ស្ថានការណ៍​តានតឹង​និង​ អំពើ​ហិង្សា​  ក្នុង​នាម​លោក​ជា​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុ ស្ស​។​ ប៉ុន្តែ​ភ្លាមៗ​នោះ​ ក្រុម​សន្ដិសុខ​បាន​ចាប់ផ្ដើម​វាយដំ​ទៅ​លើ​រូប​លោក​ ដោយ​បាន​ហ៊ុម​ព័ទ្ធ​ ដាល់​មុខ​ និង​កញ្ចឹងក​របស់​លោក​ជា​ច្រើន​ដៃ​ ដោយ​គ្មាន​ហេតុផល​ទាល់តែ​សោះ​។​  អ្នក​ទាំង​ពីរ​ត្រូវ​បាន​រង​របួស​ និង​ត្រូវការ​សម្រាក​ព្យាបាល​។​

នៅ​ព្រឹក​ថ្ងៃ​ដដែល​ លោក​ អំ​ សំអាត​ និង​លោក​ ច័ន្ទ​ ពុទ្ធិ​ស័​ក្ដ​ បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុ​ស្តិ៍​រដ្ឋបាល​នគរបាល​ជ័យ​ជំនះ​ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ទទួល​រង​អំពើ​ហិង្សា​។​ អង្គការ​លី​កាដូ​ និង​សារព័ត៌មាន​ជាតិ​ជា​ច្រើន​ទៀត​ មាន​ទាំង​រូបថត​ វី​ដេ​អូ​ និង​សាក្សី​ ដែល​បញ្ជាក់​ពី​ការ​វាយដំ​យ៉ាង​អាក្រក់​នោះ​ ប៉ុន្តែ​បណ្ដឹង​របស់​អ្នក​ទាំង​ពីរ​មិន​ត្រូវ​បាន​យក​មក​ចាត់ការ​ទេ​។​

អ្នក​នាង​ ណា​លី​ ពី​ឡូ​ក​ នាយករង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​លី​កាដូ​ បាន​មាន​ប្រសាសន៍​ថា​ លោក​ អំ​ សំអាត​ និង​លោក​ ច័ន្ទ​ ពុទ្ធិ​ស័​ក្ដ​ គឺជា​ជន​រង​គ្រោះ​នៃ​ការ​វាយដំ​ដោយ​គ្មាន​ហេតុផល​នោះ​។​ អ្នក​នាង​បន្ត​ថា​៖​ «​ករណី​នេះ​គួរ​ឲ្យ​ហួសចិត្ត​ ដោយហេតុ​ថា​ បណ្ដឹង​លើ​អ្នក​ទាំង​ពីរ​មិន​គួរ​ត្រូវ​បាន​យក​មក​ពិចារណា​ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​នោះ​ទេ​»

Share

Image Not Found
Image

ព័ត៌មានទាក់ទង