![អ្នកស្រី អ៊ាត ពិសាល ពេលផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានរបស់ WMC](https://wmc.org.kh/wp-content/uploads/2015/10/Art-Pisal-01.png)
ថ្ងៃទី២៥ខែតុលាបានក្លាយជាថ្ងៃមួយ ដែលអង្គការសហប្រជាជាតិបានប្រកាសឲ្យប្រទេសទាំងប្រារព្ធយុទ្ធនាការពណ៌ទឹកក្រូច ដើម្បីខិតខំធ្វើការបន្លិចឡើងនៃការការពារ និងការបញ្ឈប់ការប្រើអំពើហិង្សាលើស្ត្រី និងកុមារី។ សំរាប់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៥ខែតុលានេះ អង្គការឃែរកម្ពុជា ដែលជាអង្គការមួយធ្វើការលើកស្ទួយលើសិទ្ធិស្ត្រី បានផ្តើមយុទ្ធនាការពណ៌ទឹកក្រូចនេះ ដោយបានរៀបចំឲ្យមន្ត្រីរដ្ឋាភិបាល អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមធ្វើដំណើរតាមម៉ូតូរឺម៉ុកកង់បី ចុះទៅធ្វើការផ្សព្វផ្សាយព័ត៌មាន បញ្ជៀបការយល់ដឹងអំពីបញ្ហាការប្រើប្រាស់អំពើហិង្សាលើស្ត្រី ដល់ប្រជាជនតាមសហគមន៍ក្នុងខ័ណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ។
តើយុទ្ធនាការពណ៌ទឹកក្រូចនេះមានអត្តន័យយ៉ាងណា? ដើម្បីជ្រាបឲ្យកាន់តែច្បាស់សូមនាងកញ្ញា លោក លោកស្រី ស្តាប់កិច្ចសម្ភាសន៍រវាងលោក កែវ សុខា និងអ្នកស្រី អ៊ាត ពិសាល ប្រធានកម្មវិធីអំពើហិង្សាទាក់ទងនិងយេនឌ័រនៃអង្គការឃែរកម្ពុជា ដូចតទៅ៖