loader

អង្គការស្នាមញញឹមកម្ពុជាគ្រោងវះកាត់មាត់ឆែបមិនគិតថ្លៃនៅក្នុងខែឧសភានេះ

MC ៖ អង្គការស្នាមញញឹមកម្ពុជាគ្រោងនឹងធ្វើការវះកាត់មាត់ឆែបជូនប្រជាពលរដ្ឋកម្ពុជា នៅថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែឧសភាខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់វេជ្ជបណ្ឌិតជំនាញនៃអង្គការស្នាមញញឹមកម្ពុជា នៅក្នុងជំនួបទស្សនកិច្ច​ពិនិ​​ត្យ​មើល​ស្ថានភាពកុមារមានបញ្ហា​មាត់ឆែប នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដឹកនាំដោយលោក លីង ឈុនអ៊ីង (Leung Chun-Ying) អតីតអភិបាលក្រុងហុងកុង និងក្រុមគ្រូពេទ្យជំនាញ កាលពីថ្ងៃទី០៣ ខែឧសភាកន្លងទៅ។

លោក កែវ សុខា រាយការណ៍,ប្រភពអត្ថបទ៖ លោក សំណាង

 

លោកវេជ្ជបណ្ឌិត ម៉ុក ធាវី នាយកគ្រប់គ្រងវេជ្ជសាស្ត្រនៃអង្គការស្នាមញញឹមកម្ពុជា បានលើកឡើងថា ការវះកាត់រយៈពេល៦ថ្ងៃខាងមុខនេះ អង្គការស្នាមញញឹមកម្ពុជា សហការជាមួយក្រុមគ្រូពេ​ទ្យ​ស្ម័គ្រចិត្ត Face to Face មកពីសហរដ្ឋអាម៉េរិក និងមន្ទីរពេទ្យមិត្ត​ភា​ព​ខ្មែរ-សូវៀត នឹងធ្វើការវះកាត់មាត់ឆែប ក្រអូមឆែបប ពិ​កា​រត្រចៀក និងពិការមុខមាត់ផ្សេងៗជូនដល់ប្រជាពលរដ្ឋដោយឥតបង់ប្រាក់។

លោកវេជ្ជបណ្ឌិត ម៉ុក ធាវី នាយកគ្រប់គ្រងវេជ្ជសាស្ត្រ នៃអង្គការស្នាមញញឹមកម្ពុជា ៖ “ដំណើរការរហូតមកដល់បច្ចុប្បន្ន យើងបានព្យា​បាលបានជាង ៥ពាន់នាក់ហើយ យើងនឹងបន្តវះកាត់បន្តទៀតក្រោមការជួយឧបត្ថម្ភពីសប្បុរសជនទាំងស្រុកនិងក្រៅស្រុក ! យើ​ង​​សង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការថ្មីទៀតជាមួយនឹងអតីតអភិបាលក្រុងហុងកុង (ឯកឧត្តម Leung Chun-Ying) ដែលគាត់បា​នអញ្ជើញមក យើងនឹទំនាក់ទំនងនៅថ្ងៃខាងមុខទៀត”។

                                            ​លោកវេជ្ជបណ្ឌិត ម៉ុក ធាវី នាយកគ្រប់គ្រងវេជ្ជសាស្ត្រនៃអង្គការស្នាមញញឹមកម្ពុជា។

 

នាយកគ្រប់គ្រងវេជ្ជសាស្ត្រនៃអង្គការស្នាមញញឹមកម្ពុជា ក៏អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា មាតាបិតា អាណាព្យាបាលដែលមានកូនមានបញ្ហាឆែបមាត់ អាចមកពិគ្រោះ​និងព្យាបាលបញ្ហាទាំងនេះបាន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬទាក់ទងទៅអង្គការស្នាមញញឹមកម្ពុជា។​

សូមជម្រាបថា ​ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក​ ​អង្គការស្នាមញញឹមកុមារកម្ពុជា បាន​ជួយ​វះកាត់ និង​ព្យាបាល​កុមារ​កម្ពុជា ដែល​មានបញ្ហា​មាត់​ឆែប និង​ក្រអូម​មាត់ ឲ្យ​ជា​សះស្បើយ​ជា​ច្រើន​នាក់មាននៅរាជធានីភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។ វេជ្ជបណ្ឌិតជំនាញបានបញ្ជាក់ថា កុមារដែលមានបញ្ហាមាត់ឆែប ក្រអូមឆែប ពិ​កា​រត្រចៀក និងពិការមុខមាត់ អាចព្យា​បា​លជាសះស្បើយ ប្រសិនបើម្តាយឪពុក ឬអាណាព្យាបាលកុមារប្រញាប់ព្យាបាលទាន់ពេលវេលា។

                                               ក្រុមគ្រូពេទ្យព្យាបាលជំងឺឆែបមាត់ឥតគិតថ្លៃរបស់អង្គការ ស្នាមញញឹមកម្ពុជា។

 

យោងតាមការគូសបញ្ជាក់ពី​នាយក​គ្រប់គ្រង​វេជ្ជសាស្ត្រ នៃ​អង្គការ​ស្នាមញញឹម​កម្ពុ​ជាកាលពីគ្រាមុន បានបង្ហាញថាក្នុងចំណោម​ទារក​នៅលើ​ពិភពលោក​ចំនួន​មួយ​ពាន់​នាក់ មាន​ម្នាក់​ដែល​កើត​ជំងឺ​ឆែបមាត់ និង​ឆែប​ក្រអូម​។ ដោយឡែក សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ របាយការណ៍​បាន​រកឃើញថា ទារក​ពី​៥០០​នាក់ ទៅ​៧០០​នាក់ មាន​ម្នា​ក់កើត​ជំងឺ​នេះ ហើយ​កម្ពុជា​ក្នុងចំណោម​ទារក ​៥០០ ទៅ​៦០០​នាក់ ក៏មាន​ម្នាក់​មាន​បញ្ហា​ឆែបមាត់ និង​ក្រអូមនេះដែរ​។

តាមការស្រាវជ្រាវបង្ហាញថា កត្តាដែលនាំឱ្យបានបញ្ហាឆែបមាត់ និងក្រអូមនេះ គឺបណ្តាលមកពីការហូប​ចំណីអាហារ​មិនល្អ និង​ការ​លេបថ្នាំ​មួយចំនួន ដែល​រាំងស្ទះ​ដល់​ការលូតលាស់​ដល់​ទារក​នៅក្នុង​ផ្ទៃ និង​មួយចំនួនទៀត គឺ​កង្វះ​វីតាមីន បេ​៩​៕​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពលរដ្ឋច្បារអំពៅ ៨ គ្រួសារបារម្ភបាត់ដីធ្លី ខណៈក្រុមហ៊ុនផានអ៊ីម៉ិចបន្តបូមខ្សាច់ចាក់លើដីទំនាស់

ភ្នំពេញ៖ លោក រៀល ណារិទ្ធិ តំណាងប្រជាពលរដ្ឋ នៅ[...]

អ្នកភូមិបញ្ជូនទៅសង្រ្គោះបន្ទាន់សង្ស័យពុលក្តាមត្រាំ

ខេត្តបាត់ដំបង៖ កាលពីយប់ថ្ងៃ សុក្រ ម្សិលមិញ អ្[...]

សហភាពអឺរ៉ុបប្រារព្ធទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា

ថ្ងៃនេះគឺជាទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត