loader

អង្គការសិទ្ធិមនុស្សជប៉ុនទទូចឱ្យកម្ពុជាដោះលែងអ្នកការពារសិទ្ធិមនុស្ស និងបញ្ចប់ហិង្សានយោបាយ

ភ្នំពេញ៖ អង្គការសិទ្ធិមនុស្សអន្តរជាតិមួយដែលមានមូលដ្ឋាននៅប្រទេសជប៉ុន បានទទូចឱ្យរដ្ឋាភិបាលកម្ពុជាដោះលែង អ្នកការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ដែលពួកគាត់ត្រូវបានឃុំខ្លួនករណីនាង ខុម ចាន់តារាទី ហៅស្រីមុំ ហើយត្រូវ បញ្ចប់ហិង្សានយោបាយ។

Achok-09-06-16
រូបអ្នកតំណាងរាស្រ្ត​ មន្រ្តីសិទ្ធិុមនុស្ស អ្នកការពារបរិស្ថាន និង សកម្មជនសិទ្ធិមនុស្ស​ដែលត្រូវបានជាប់ពន្ធធនាគារកន្លងមក។

សេចក្ដីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សជប៉ុន Human rights now ដែលបានផ្ញើមកកាន់សារអ៊ីម៉ែនរបស់មណ្ឌលព័ត៌មាន ស្ត្រីកម្ពុជានៅថ្ងៃពុធទី៨ មិថុនា នេះ បានទទូចឱ្យអាជ្ញាធរកម្ពុជាប្រកាន់យកនូវ ៤ចំណុច ខាងក្រោមនេះ៖

-ត្រូវដោះលែងលោក នី សុខា  លោក ណៃ វង់ដា លោក យី សុខសាន លោកស្រី លឹម មុនី លោក នីចរិយា និង ទម្លាក់ចោល បទចោទប្រឆាំងលោក សឹន សាលី មន្ត្រីអង្គការសហប្រជាជាតិ ។

-ត្រូវធានាថាអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា មានលទ្ធភាពបំពេញការងាររបស់ពួកគេ ដោយគ្មានការភ័យខ្លាច។

-ត្រូវអនុវត្តតាមអនុសាសន៍របស់ស្នងការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិដែលបានស្នើឱ្យកម្ពុជាអនុវត្តក្រៅពីបាន លើកឡើងខាងនេះ អង្គការសិទ្ធិមនុស្សជប៉ុនបានហៅការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្ស ដែលមកពីសមាគមការពារសិទ្ធិ​មនុស្សអាដហុក និងការធ្វើទុកបុកម្នេញនយោបាយថា ជាបំពានធ្ងន់ធ្ងរ សន្ធិសញ្ញាអន្តរជាតិ ដែលកម្ពុជាជាភាគីហត្ថលេខី មួយដែរនោះ ។

ជាមួយគ្នានេះ Human rights now  ក៏បានរិះគន់អង្គភាពប្រឆាំងអំពើពុករលួយ ថាអនុវត្តតួនាទីរបស់ខ្លួនដោយក្រោមឥទ្ធិពល នយោបាយ ។

វិទ្យុស្ត្រីមិនទាន់សុំការឆ្លើយតបពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានភ្លាមទេ នៅរសៀលថ្ងៃនេះ ។

ករណីរបស់មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក និងមន្ត្រី គ.ជ.ប មានអង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ និងសហភាពអឺរ៉ុប សហអាមេរិក អង្គការសហប្រជាជាតិ ក៏បានទាមទារឱ្យកម្ពុជាដោះលែងអ្នកទាំងនេះ ដែរ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សហរដ្ឋអាមេរិកបន្តជំរុញអោយកម្ពុជាដោះលែងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិជាបន្ទាន់

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានប្រតិកម្មជាបន[...]

ទីប្រឹក្សាសម្ដេច ហ៊ុន សែន​ថាលោក សម រង្ស៊ី ដើរតាមនយោបាយអាមេរិក បំផ្លាញកម្ពុជាលំនាំដូចលោក កឹម សុខា

ភ្នំពេញ៖ ទីប្រឹក្សាផ្ទាល់របស់សម្ដេច នាយករដ្ឋម[...]

លោក W. Patrick Murphy ឯក​អគ្គរដ្ឋ​ទូតថ្មី​អាមេរិក​មកដល់កម្ពុជាហើយ

លោក W. Patrick Murphy ឯក​អគ្គរដ្ឋ​ទូតថ្មី​អាមេរិក​មកដល់កម្ពុជាហើយ

ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩

ភ្នំពេញ៖ ឯក​អគ្គរដ្ឋ​ទូត​ថ្មីសហរដ្ឋអាមេរិក​​ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត