loader

ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​

ខុទ្ទកាល័យ​នាយក​រដ្ឋមន្ដ្រី​ បាន​ប្រកាស​ជូនដំណឹង​ឈ្មោះ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ របស់​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន​សែន​ ដើម្បី​បំបាត់​ច​ម្ង​ល់​ និង​បញ្ចៀស​ការ​ភ័ន្ត​ច្រឡំ​របស់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ ។​

150921-Cheata-news-01-dara-ed

​យោងសេចក្ដី​ជូនដំណឹង​របស់​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ដ្រី​ ចុះ​ថ្ងៃ​ទី​២០​ខែកញ្ញា​ ២០១៥​ បាន​បញ្ជាក់​ថា​ ហ្វេ​ស៊​បុក​ផ្លូវការ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ មានឈ្មោះ​ថា​ Samdech​ Husan,​ Cambodian​ Prime​ Minister​ ។​

សេចក្ដីជូនដំណឹង​ដដែល​បាន​បន្ថែម​ថា​  មូលហេតុ​នៃ​ការ​ប្រកាស​បង្ហាញ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ របស់​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នេះ​ គឺ​ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​នានា​ និង​ដើម្បី​ចៀសវាង​ការ​ភ័ន្ដ​ច្រឡំ​ ដល់​អ្នកលេង​បណ្ដាញ​សង្គម​ផង​ដែរ​ បន្ទាប់​ពី​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ដ្រី​រក​ឃើញ​ថា​ ប្រព័ន្ធ​ ព័ត៌មាន​សង្គម​ ពិសេស​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ និង​គណនី​មួយ​ចំនួន​កន្លង​មក​ អះអាង​ថា​ ជា​គណនី​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ។​

​សូម​ជម្រាប​ថា​បច្ចុប្បន្ន​នេះ​ Facebook​ របស់​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ មាន​អ្នក​ឡៃ​ (Like)​ជាង​ ១​លាន​ ៦​ម៉ឺន​នាក់​ ។​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកសម រង្ស៊ីនិងថ្នាក់ដឹកនាំនៃអតីតCNRPនឹងចូលតំបន់អាស៊ីនៅថ្ងៃទី៥វិច្ឆិកាមុនមកដល់កម្ពុជា ៩វិច្ឆិកា

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រ[...]

បទវិភាគ៖តើមុនថ្ងៃ៩ វិច្ឆិកា មានការចរចានយោបាយ មានបញ្ហាក្នុងជួររដ្ឋាភិបាល ឬយ៉ាងណា?

ភ្នំពេញ៖ លោក សម រង្ស៊ីអះអាងដោយការជឿជាក់ថា រាជ[...]

លោកសមរង្ស៊ីរងប្រតិកម្មធ្ងន់ៗពីក្រសួងព្រះបរមរាជវាំងករណីប្រមាថព្រះមហាក្សត្រ

ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត