ក្រុងម៉ានីល៖ ប្រទេសហ្វីលីពីននៅថ្ងៃព្រហស្បតិ៍ទី១៤ កក្កដា នេះ បានទទូចឱ្យក្រុងប៉េកាំង គោរពសេចក្តីសម្រេចរបស់តុលាការអន្តរជាតិក្រុងឡាអេ ស្តីពីបញ្ហាដែនកោះនៅសមុទ្រចិនខាងត្បូង។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Perfecto Yasay ដែលនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបរយៈពេលពីរថ្ងៃឬដែលគេស្គាល់ថា ជាកិច្ចប្រជុំ ASEM គេរំពឹងថាលោកនឹងលើកឡើង ពីសាលដីការរបស់តុលាការ នៅក្នុងកិច្ចប្រជុំដែល នាយករដ្ឋមន្ត្រីចិនលោក Li Keqiang ក៏មានវត្តមានក្នុងកិច្ចប្រជុំនេះផងដែរ។
ក្រសួងការបរទេសហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោករដ្ឋមន្ត្រី Yasay នឹងលើកយកបញ្ហាសន្តិភាព និងមូលដ្ឋានច្បាប់នៃសមុទ្រចិនខាងត្បូងមកពិភាក្សានៅក្នុងរបៀបវារៈរបស់ ASEM ហើយភាគីនីមួយៗ និងគោរពតាមការសម្រេចចិត្តចុងក្រោយមួយនេះ»។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការបរទេសលោក Kong Xuanyou បានលើកឡើងដែរថា កិច្ចប្រជុំ ASEM នេះ មិនមែនជាទីកន្លែងសមរម្យដើម្បីពិភាក្សាបញ្ហានេះទេ។
តែយ៉ាងណានេះក្ដី ប្រទេសចិនបានប្តេជ្ញាថា នឹងមិនអើពើទៅនឹងសេចក្តីសម្រេចនេះទេ ហើយចិនធ្លាប់បាននិយាយថាខ្លួនមិនទទួលស្គាល់សាលក្រមទេ ព្រោះសាលក្រមនេះមានភាពលម្អៀងហើយមួយវិញទៀតនោះ អង្គការសហប្រជាជាតិមិនមានដែនយុត្តាធិការលើករណីនេះទេ។
កាលពីថ្ងៃពុធប្រទេសចិនបានលើកឡើងពីលទ្ធភាព នៃការប្រឈមមុខដាក់គ្នានៅក្នុងសមុទ្រនិងបានគំរាម ការពារដែនអាកាសលើសមុទ្ររបស់ខ្លួននៅទីនោះ ដោយសម្រេច ប្រគល់អំណាចយោធាការពារដែនអាកាសទៀតផង ។
តាមទីភ្នាកងារសារព័ត៌មាន AFP កិច្ចប្រជុំកំពូល ASEM ក៏មានការរួមគ្នាពីជាតិសាសន៍អាស៊ី និងអឺរ៉ុបនេះ និងរួមបញ្ជូលការទាមទារពីសំណាក់វៀតណាម និងម៉ាឡេស៊ី លើបញ្ហាដែនសមុទ្រប៉ារ៉ាសែលផងដែរ។ ប្រភពពី៖ BBC