គណៈកម្មាការរៀបចំការបោះឆ្នោតនៃប្រទេសហុងដូរាស់បានចាប់ផ្ដើមរាប់សន្លឹកឆ្នោតនៃ ការបោះឆ្នោតប្រធានាធិបតីឡើងវិញតាមការបង្គាប់របស់ តុលាការកំពូលប្រទេសនេះ បន្ទាប់ពី គណបក្ស ប្រឆាំងបានប្ដឹងករណីមានភាពមិនប្រក្រតីមួយចំនួនកើតឡើង។
ការបោះឆ្នោតកាលពីថ្ងៃទី២៦ ខែ វិច្ឆិកា បានប្រព្រឹត្តិទៅក្រោមរូបភាពនៃអំពើហឹង្សា ខណៈអ្នកគាំទ្របក្សប្រឆាំង ជាច្រើន ចោទថាការបោះឆ្នោត មិនមានតម្លាភាព ដោយសារតែប្រធានាធិបតី Juan Orlando Hernandez ព្យាយាម កាន់តំណែងមួយអាណ្ណត្តិ ទៀតទោះបីលោក ធ្លាក់ប្រជាប្រិយភាពក៏ដោយ។
លទ្ធផលបោះឆ្នោតបានបង្ហាញថា ប្រធានាធិបតី Juan Orlando Hernandez បាននាំមុខ មេដឹកនាំបក្សប្រឆាំងSalvador Nasralla តែ ១ភាគរយប៉ុណ្ណោះគឺរវាង ៤២ និង ៤១ ភាគរយ។
បេក្ខជនទាំង ២ ត្រូវពឹងផ្អែកទាំងស្រុងលើការផ្ទៀងផ្ទាត់សន្លឹកឆ្នោតប្រមាណ ៦ ភាគរយដែលបក្សប្រឆាំងរកឃើញថា មានភាពមិនប្រក្រតី។
អ្នកសង្គេតការណ៍ទាំងជាតិ និង អន្តរជាតិ បានហៅសេចក្តីសម្រេចរបស់តុលាការកំពូល អាចធ្វើឲ្យប្រជាជន ដែលគាំទ្រគណបក្សប្រឆាំង ស្ងប់ចិត្តបន្តិច។ តែយ៉ាងនេះ ក្តីអាជ្ញាធរប្រទេសនេះ បានដាក់បម្រាមគោចរណ៍មួយចំនួន នៅតំបន់ដែលក្រុមប្រឆាំងបានឈ្នះឆ្នោត។
យ៉ាងតិចណាស់ មនុស្ស ៣ នាក់ បានស្លាប់ និង រាប់រយនាក់ត្រូវបានចាប់ខ្លួន ។ មេដឹកនាំគណបក្សប្រឆាំងបានព្រមានថា បើលទ្ធផលមិនដាច់ស្រាច់គឺត្រូវតែបោះឆ្នោតឡើងវិញ។
ប្រភព៖ The New York Times