loader

ស្លាប់ ៣នាក់ របួសធ្ងន់ ៦នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រយៈពេល ១ថ្ងៃ

ភ្នំពេញ៖យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា  រយៈពេល ១ថ្ងៃ នៃថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៧លើក បណ្ដាលឱ្យមានអ្នកស្លាប់ ៣នាក់ របួសធ្ងន់ ៦នាក់ របួសស្រាល ១០នាក់ និងមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ ១១នាក់។

តាមរបាយការណ៍ដដែលនេះ បញ្ជាក់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍ ទីមួយ.ដោយសារមកពីល្បឿន ០៣លើក មិនគោរពសិទ្ធិ ០២លើក មិនប្រកាន់ស្តាំ ០១លើក បត់គ្រោះថ្នាក់ ០១លើក។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្តាលឱ្យខូចខាត ម៉ូតូ ០៩ គ្រឿង និងរថយន្តធុនតូច ០៤គ្រឿង៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

គ្រូបង្រៀន១១ នាក់ប្ដឹងលោក ហង់ ជួនណារ៉ុន ករណីលុបឈ្មោះពួកគាត់ចេញពីក្របខ័ណ្ឌគ្រូ

អតីតគ្រូបង្រៀនចំនួន ១១ នាក់ នៅថ្ងៃទី១៦ ខែមករា[...]

BFC: ស្ថានភាពវិស័យឧស្សាហកម្មរោងចក្រកម្ពុជាមានភាពរីកចម្រើនក្នុងលក្ខខណ្ឌការងារគួរឱ្យកត់សម្គាល់

របាយការណ៍លើកទី៣៥របស់ អង្គការ ចម្រុងចម្រើនរោង[...]

ព្រះមហាក្សត្រ បានប្រទាននូវ នីតិសម្បទាធ្វើនយោបាយឡើងវិញជូនលោកគង់គាំនិងកូនប្រុសម្នាក់

តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រព្រះបាទសម្ដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត