loader

ស្រ្ដីជាអ្នកវិភាគវ័យក្មេងម្នាក់ប្រាប់ពីមូលហេតុនៃការចូលប្រឡូកក្នុងវិស័យនយោបាយ(មានសំឡេង)

ភ្នំពេញ ៖ កញ្ញា លី ស្រីស្រស់ អាយុ ២៣ឆ្នាំ បានផ្ដល់បទសម្ភាសន៍មួយជាមួយ វិទ្យុស្រ្ដី FM102 កាលពីរសៀលថ្ងៃទី ២៤ ខែតុលា ថា មូលហេតុដ៏សំខាន់មួយដែលធ្វើអោយ នាងបានក្លាយជាអ្នកវិភាគវ័យក្មេងដោយមិនដឹងខ្លួន ហេតុផលនោះ គឺ ការស្លាប់របស់លោកបណ្ឌិត កែម ឡី ។

កញ្ញា លី ស្រីស្រស់ បន្ដថា នាងបានចូល ក្រុមអ្នកវិភាគវ័យក្មេង ក្នុងអំឡុង​​ឆ្នាំ ​​២០១៦ ។ តែយ៉ាងណាក្រុមអ្នកវិភាគវ័យក្មេងដែល សមាជិក ៥ ទៅ ៦នាក់ មានស្រ្ដីតែម្នាក់ប៉ុណ្ណោះ គឺ​ ស្រីស្រស់   ។

តើមានហេតុផលអ្វីក្រោយការស្លាប់របស់លោក បណ្ឌិត កែម ឡី ធ្វើអោយក្មេងស្រី អាយុ ២៣ឆ្នាំមួយរូប ក្លាហានចូលរួមប្រឡូកក្នុងវិស័យនយោបាយ និងហ៊ានបញ្ចេញទស្សនៈជាអ្នកវិភាគវ័យក្មេងម្នាក់ដោយមិនខ្លាចញញើតនោះ?ហើយការវិភាគរបស់ស្រីស្រស់ជួបបញ្ហាប្រឈមដែលឬយ៉ាងណា? ​​​សូមអញ្ជើញស្ដាប់បទសម្ភាសន៍ដែលមានខ្លឹមសារដូចតទៅ៖

សំឡេង៖ 

 

ជីវៈប្រវត្តិ កញ្ញា លី ស្រីស្រស់

កញ្ញា លី ស្រីស្រស់ មានបងប្អូន ៧នាក់ នាងជាកូនទី ៧ មានឱពុកម្ដាយជាកសិករ រស់នៅក្នុងភូមិមួយនៃខេត្តព្រៃវែង។

ស្រីស្រស់ នាងបានមករស់នៅភ្នំពេញនៅឆ្នាំ២០១៣ បន្ទាប់ពីនាងបានប្រឡងបាក់ឌុបចប់ ។ក្រោយពីដែលមករស់ទីក្រុងភ្នំពេញស្រីស្រស់ បានរៀនបន្ដនៅសាកលវិទ្យាល័យ ចំនួន ៣ នៅទីក្រុងភ្នំពេញ ។ មុខវិជ្ជាដំបូងដែលនាងបានរៀន គឺ លើផ្នែករូបវិទ្យា បន្ទាប់មកគឺ ច្បាប់  និងជំនាញ ទំនាក់ទំនងការបរទេស។

ក្រៅពីការរៀនសូត្រ ស្រី ស្រស់ ក៏បានចូលរួមការងារស្ម័គ្រចិត្តជាច្រើន ក្នុងនោះស្រីស្រស់ក៏មានការជួយទៅដល់កុមារកំព្រា និងកុមារក្រីក្រផងដែរ។

ស្រី ស្រស់ បានប្រាប់វិទ្យុស្រ្ដីបន្ដថា នាងមានក្ដីសុបិន្ដដ៏ធំមួយសម្រាប់ថ្ងៃអនាគតរបស់នាង ។ទន្ទឹមនឹងក្ដីសុបិន្ដរបស់កញ្ញា លី ស្រី ស្រស់ វិទ្យុស្រ្ដីFM102 នឹងលម្អិតជូននាងកញ្ញាលោកលោកស្រី រួមទាំងប្រិយមិត្តអ្នកស្ដាប់ នៅវគ្គក្រោយជាបន្ដ…!

សូមអរគុណ!!

 

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកវិភាគ៖ សារលោកកឹម សុខា មិនធ្វើឱ្យលោកកើនប្រជាប្រិយភាព ហើយក៏មិនធ្វើឱ្យបែកបាក់ពីលោក សម រង្ស៊ី ទេ

ភ្នំពេញ៖ លោក កឹម សុខា បានចេញសារដោយបញ្ជាក់ថា ល[...]

អ្នកវិភាគ៖ ជាងមួយឆ្នាំ លទ្ធផលការងារនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់តិចតួចបំផុត

ភ្នំពេញ៖ មកដល់ពេលនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោ[...]

មន្ត្រីនាំពាក្យ៖ពន្យល់អំពី អ្វីទៅ China Readyទាក់ទងនឹងវិស័យ ទេសចរណ៍(បទសម្ភាស)

លោក តុបសុភ័កអ្នកនាំពាក្យ ក្រសួងទេសចរណ៍កម្ពុជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត