loader

ស្ត្រី​ ៣ រូបឈ្នះពានរង្វាន់ឆ្នើមខាងបច្ចេកវិទ្យាពីក្រសួងប្រៃសណីយ៍

ភ្នំពេញ៖ សហគ្រិនជាស្រ្តី ៣ រូបបានឈ្នះពានរង្វាន់ជ័យលាភីឆ្នើមខាងផ្នែកបច្ចេកវិទ្យា នៅក្នុងកម្មវិធីមួយមានឈ្មោះថា «ស្រ្តីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា» ដែលរៀបចំដោយក្រសួងប្រៃសណីយ៍។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍ចុះផ្សាយកាលពីថ្ងៃអាទិត្យទី ០៨ មីនា ម្សិលមិញ។

បើតាមក្រសួងប្រៃសណីយ៍ ពិធីប្រគល់ពានរង្វាន់ជូនស្រ្តីឆ្នើមទាំង ៣ រូប ដែលរៀបចំកាលពីថ្ងៃទី ៧ មីនា គឺមានគោលបំណង លើកទឹកចិត្តស្រ្តីឱ្យចូលរួមកាន់តែច្រើនផុសផុលនៅក្នុងវិស័យបច្ចេកវិទ្យាគមនាគ មន៍និងព័ត៌មាន។

ជាងនេះទៀតកម្មវិធីនេះ ក៏បានផ្តល់ឱកាសដើម្បីចូលរួមចំណែកក្នុងការពាំនាំ និងកែប្រែកម្ពុជាឱ្យក្លាយទៅជាប្រទេសមួយដែលមានសក្តានុពល និងរីកចម្រើននៅក្នុងយុគសម័យឌីជីថលនេះ។

លោក កាន ច័ន្ទមេត្តា រដ្ឋ​លេខាធិការនៃក្រសួងប្រៃសណីយ៍​ មានប្រសាសន៍ថា ការចូលរួមយ៉ាងសកម្មពីសំណាក់បេក្ខភាពនារីៗ ចំនួន៣០នាក់ សបញ្ជាក់ឱ្យឃើញថា ស្រ្តីកាន់តែមានសមត្ថភាព និងការច្នៃប្រឌិតប្លែកៗមិនចាញ់បរុសនោះទេ។ តែយ៉ាងណាលោកធ្វើការកត់សម្គាល់ថា ស្រ្តីនៅមានចំនួនតិចតួចណាស់ដែលបានចាប់យកជំនាញ និងការងារក្នុងវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យានេះ។

លោក កាន ច័ន្ទមេត្តា បន្ថែមថាបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានគឺជាឧបករណ៍មួយសម្រាប់ស្ត្រីក្នុងការបង្កើតមុខរបរតាមប្រព័ន្ធអ៊ឺនធឺណិតផងដែរ ទោះបីជាគាត់នៅផ្ទះក៏គាត់អាចរកកម្រៃបានផងដែរ ហើយវាក៏ជួយដល់ការប្រាស្រ័យទាក់ទងជាច្រើនផងដែរ។

សូមបញ្ជាក់ថា ជ័យលាភីដែលទទួលបានពានរង្វាន់ក្នុងកម្មវិធីនេះ មាន ០៣រូប រួមមាន៖ កញ្ញា ចាន់ ពេញលក្ខ ទទួលបានជ័យជំនះ Cambodian Woman ICT Entrepreneur Award  ​កញ្ញា  ឡុង លក្ខិណា ទទួលបានជ័យជំនះ Cambodian Woman ICT Entrepreneur Award និង អ្នកនាង ហ្វាត់ ស៊ីអែម ទទួលបានជ័យជំនះ Cambodian Woman ICT Engineer Award។​ 

ព័ត៌មានទាក់ទង

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី៖ អំពើហិង្សាផ្លូវភេទលើស្រ្តីមិនមានអត្រាធ្លាក់ចុះ

រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានបង្ហាញរបាយកា[...]

ទីវា៨មីនាសិទ្ធិស្រ្តីកម្ពុជាត្រូវបានសមត្ថកិច្ចឃាឃាំងក្នុងរនាំងទ្វារដែក​(ពហុកីឡាដ្ឋានជាតិអូឡាំពិក)

ស្ត្រីប្រមាណជា ៤០០នាក់ត្រូវបានដាក់ឱ្យជាប់ក្នុ[...]

ស្រ្ដីជិត៦០០នាក់ដើរក្បួនអហិង្សាយកញត្តិជូនរាជរដ្ឋាភិបាល នាទិវាសិទ្ធិនារីអន្ដរជាតិ

ថ្ងៃទី៨មីនានេះ គឺជាទិវាសិទ្ធិនារីអន្ដរជាតិ បណ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត