អ្នកកាសែតស្ដ្រីម្នាក់នៃប្រទេសភូមាបានឈ្នះពានរង្វាន់ជាអ្នកកាសែតស្ដ្រីដ៏ឆ្នើមដែលបានពុះពារក្នុងការធ្វើរឿងស៊ើបអង្កេតករណីទាសករលើទូកនេសាទ ។ ស្ដ្រីអ្នកកាសែតភូមារូបនេះមានឈ្មោះ Esther Htusan ដែលជាអ្នកកាសែតរបស់ទីភ្នាក់ងារ សារព័ត៌មាន AP ហើយពានរង្វាន់ដែលអ្នកស្រីទទួលបាននេះមានឈ្មោះថា Pulitzer Prize ។ មានតំលៃ១ម៉ឺនដុល្លារអាមេរិក។
អ្នកស្រី Esther Htunsan រួមនិងអ្នកកាសែតបរទេសបីនាក់ទៀតក៏ទទួល បានពានរង្វាន់នេះដែរ ។ ម្ចាស់ពានរង្វាន់ Pulitzer Prize គឺនៅសហរដ្ឋអាមេរិក ។
អត្ថបទរបស់ពួកគេដែលបានទទួលពានរង្វាន់នេះគឺពួកគេបានសរសេររឿងស៊ើបអង្កេតស៊ីជម្រៅមួយនិយាយអំពីការជួញដូរមនុស្សទៅធ្វើការនៅលើទូកនេសាទនិងការបង្ខំឲ្យធ្វើពលកម្មយ៉ាងទម្ងន់ដែលគេហៅថាទាសករលើទូកនេសាទ។
តែបែបនេះក្ដី Esther Htusan ជាអ្នកកាសែតស្ត្រីម្នាក់គត់នៃប្រទេសភូមាដែល ទទួលបាន ពានរង្វាន់នេះ៕
ប្រភព: Asia Correspondent