ភ្នំពេញ៖ ការធ្វើជំនួញ ជួនកាលក៏ទទួបានភាពជោគជ័យ ជួនកាលក៏ជួបភាពបរាជ័យ។ នៅពេលចាប់ផ្តើមជំនួញអ្វីមួយអ្នកពិតជា មានការព្រួយបារម្ភពីដើមទុនរបស់ខ្លួន ដោយគិតថាបើដើមទុនតិចពេកអាចមិនបង្កើតមុខរបរ មួយ សម្រាប់ខ្លួនឯងបាននោះទេ។
លោកស្រី ប៉ុក ណាន់ដា ដែលជា ស្ថាបនិកនិងជាអនុប្រធានសហព័ន្ធស្ត្រីអ្នកជំនួញកម្ពុជានិងអ្នកជំនួញជោគជ័យម្នាក់លើការនាំចេញផលិតផលម្រេចកំពត មានប្រសាសន៍ថា អ្នក ជំនួញ ត្រូវជឿជាក់លើខ្លួនឯង ស្រឡាញ់មុខរបរដែលខ្លួន បង្កើត ឡើងដោយប្រឹងប្រែង ធ្វើឲ្យអស់ពីលទ្ធភាព គឺត្រូវចាប់ផ្តើមតាមលទ្ធភាពខ្លួន និង ត្រូវស្វែងរកពីផលលំបាកជាមុនសិន។
ដើម្បីជ្រាបកាន់តែច្បាស់ តទៅនេះសូមស្ដាប់បទសម្ភាសន៍រវាងកញ្ញា ច្រឹក ស្រីអូន និងលោកស្រី ប៉ុក ណាន់ដា ដូចតទៅ៖