loader

ស្ត្រី​ឆ្នើម​ខាង​កិច្ចការ​សង្គម​ និង​នយោបាយ​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ក្លាយជា​អ្នកតំណាង​រាស្ត្រ​

cover-Myanmar-female-MPs
នៅ​ក្នុង​នីតិកាល​សភា​ថ្មី​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ (​ភូមា​)​ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ជា​លើក​ដំបូង​ របស់​អតីត​របប​យោធា​មួយ​នេះ​ ត្រូវ​បាន​មើលឃើញ​ថា​ ចាប់ផ្ដើម​លើក​ស្ទួយ​ស្ត្រី​ជា​អ្នកនយោបាយ​ ដែល​ពុំ​ធ្លាប់​មាន​ជា​ច្រើន​ទស​វ​ស្សរ៍មក​ហើយ​។​

តាម​កាសែត​ Mizzima​ មី​យ៉ា​ន់​ម៉ា​  ស្ត្រី​ទាំង​ ៤​ នាក់​នេះ​ គឺជា​ក្រុម​ស្ត្រី​ឆ្នើម​របស់​ប្រទេស​នេះ​ ដែល​ពួក​គេ​ជា​អ្នក​សកម្ម​យ៉ាង​ខ្លាំង​ក្នុង​កិច្ចការ​សង្គម​ និង​កិច្ចការ​នយោបាយ​។​

ស្ត្រី​ទាំង​ ៤​ នាក់​នេះ​ គឺ​លោកស្រី​ Nan​ Khin​ Saw​ បាន​ជាប់​ជា​អ្នកតំណាង​រាស្ត្រ​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិនិយម​នៅ​រដ្ឋ​សាន​។​ លោកស្រី​មាន​ប្រសាសន៍​ថា​ ៖​ «​ខ្ញុំ​ សប្បាយចិត្ត​ណាស់​ដែល​ខ្លួន​ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​ ជា​តំណាង​ប្រជាជន​នៅ​រដ្ឋ​សាន​។​ តាម​រយៈ​តួនាទី​របស់ខ្ញុំ​នេះ​ គឺ​ខ្ញុំ​ ប្ដេជ្ញា​ចិត្ត​ចូលរួម​គ្រប់​បែប​យ៉ាង​ ដើម្បី​កិច្ចការ​សង្គម​ បញ្ហា​អបរំ​នៅ​រដ្ឋ​របស់ខ្ញុំ​ ហើយ​ជា​ពិសេស​ បញ្ហា​សិទ្ធិ​ស្ត្រី​»​។​

ស្ត្រី​ម្នាក់​ទៀត​ គឺ​ លោកស្រី​ Khin​ HninThit​ ជា​អ្នកតំណាង​រាស្ត្រ​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​របស់​ជ័យ​លា​ភី​ណូបែល​សន្តិភាព​ អ៊ុ​ង​សាន​ សូ​ជី​។​ លោកស្រី​មាន​ប្រសាសន៍​ថា​ ៖«​ឪពុក​ខ្ញុំ​ ជា​វេជ្ជបណ្ឌិត​។​ គាត់​ជា​ប្រធាន​ចលនា​និស្សិត​នៅ​ពេល​គាត់​ ជា​និស្សិត​។​ គាត់​ ចូល​ប្រឡូក​នយោបាយ​នៅ​ក្នុង​គណបក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​ តាំងពី​ឆ្នាំ​១៩៨៨​។​ តែ​សម្រាប់​ខ្ញុំ​វិញ​ ក៏​ចាប់ផ្ដើម​ចូល​ចិត្ត​ជួយ​កិច្ចការ​សង្គម​ និង​នយោបាយ​តាំងពី​ពេល​នោះ​ដែរ​ ពោល​គឺ​តាំងពី​ខ្ញុំ​ នៅ​វ័យ​ជា​យុវជន​។​ ខ្ញុំ​ ជា​សមាជិក​នៃ​គ្រួសារ​អ្នកនយោបាយ​។​ អីចឹង​ហើយ​បានជា​ខ្ញុំ​ ប្រ​ឡូ​នយោបាយ​  និង​ចូល​ចិត្ត​ជួយ​សង្គម​»​។​

ចំណែក​ លោកស្រី​  Cin​ Ngaih​ Mang​ ជា​ តំណាងរាស្ត្រ​ នៅ​រដ្ឋ​ឈិ​ន​ មក​ពី​គណបក្ស​សភា​ Zomi​ ដើម្បី​ប្រជាធិបតេយ្យ​។​ លោកស្រី​មាន​ប្រសាសន៍​ថា​ ៖​ «​មាន​ហេតុផល​ច្រើន​ដែល​ខ្ញុំ​ សម្រេច​ប្រឡូក​ក្នុង​នយោបាយ​។​ ឋានៈ​ជា​អ្នកតំណាង​ឱ្យ​ប្រជាជន​ គឺ​ខ្ញុំ​ ធ្វើ​អ្វីៗ​ដើម្បី​ប្រជាជន​ ដើម្បី​រដ្ឋ​របស់ខ្ញុំ​។​ ហើយ​ខ្ញុំ​រំភើប​ណាស់​ដែល​ជាប់​ជា​អ្នកតំណាង​រាស្ត្រ​។​ អ្នកដឹង​ទេ​ មាន​ស្ត្រី​តិចតួច​ណាស់​ដែល​ជាប់​ជា​តំណាង​ឱ្យ​ប្រជាជន​។​ ដូច្នេះ​ សម្រាប់​ខ្ញុំ​ត្រូវ​លើកតម្កើង​ សិទ្ធិ​ស្ត្រី​ឱ្យ​បាន​ខ្ពស់​ គឺ​ឱ្យ​មាន​សមភាព​ដូច​បុរស​ដែរ​»​។​

ចំពោះ​លោកស្រី​ Cho​ Cho​ Win​ ជា​ តំណាងរាស្ត្រ​រដ្ឋ​នៃ​ Sagaing​ Region​ នៃ​គណបក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​ដែរ​។​ លោកស្រី​ មាន​ប្រសាសន៍​ថា​ ៖​ «​ខ្ញុំ​ បាន​ប្រឡូក​នយោបាយ​ តាំងពី​ឆ្នាំ​ ១៩៨៨​  ពោល​គឺ​នៅ​ពេល​ខ្ញុំ​ ជា​និស្សិត​រៀន​ឆ្នាំ​ទី​៤​ ផ្នែក​សេដ្ឋកិច្ច​។​  នៅ​ក្នុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ នៅ​ឆ្នាំ​១៩៩០​គឺជា​ដំណាក់កាល​ដំបូង​ ដែល​ខ្ញុំ​បាន​ជួប​ជីវិត​អ្នកតស៊ូ​ដើម្បី​សេរីភាព​ ហើយ​ពេល​នោះ​ខ្ញុំ​សកម្ម​ខ្លាំង​ណាស់​»​។​

តាម​កាសែត​ Mizzima​ ស្ត្រី​មី​យ៉ា​ន់​ម៉ា​ បាន​ក្លាយជា​អ្នកតំណាង​រាស្ត្រ​នៅ​ក្នុង​នីតិកាល​សភា​ ថ្មី​ដែល​គណបក្សប្រឆាំង​របស់​លោកស្រី​ អ៊ុ​ង​សាន​ សូ​ជី​ ឈ្នះ​ឆ្នោត​ និង​មានឱកាស​ដឹកនាំ​ប្រទេស​ គឺ​តំណាងរាស្ត្រ​ស្ត្រី​មាន​ ១៣%​ នៃ​តំណាងរាស្ត្រ​សរុប​ ៦៦៤​ រូប​។​ សភា​សម័យ​របប​ពួក​យោធា​  មាន​ស្ត្រី​តំណាងរាស្ត្រ​មិន​ដល់​ ៥%​ទេ​៕

ប្រភព​៖​ Mizzima​ News​ .com​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ឥណ្ឌាបរាជ័យបេសកកម្មឡើងឋានព្រះចន្ទព្រោះកំហុសបច្ចេកទេស

សម្រាប់ខួបទី៥០ឆ្នាំនៃមនុស្សជាតិបានជាន់ដីភពព្រ[...]

Rodrigo Duterte ថាUN បំផ្លើសអំពីចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក

គណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបោះឆ្[...]

ថៃ៖នាយករដ្ឋមន្ត្រីប្រាយុទ្ធចេញបញ្ជាឱ្យបិទបញ្ចប់ការគ្រប់គ្រងបែបយោធានិយម

មុនពេលរដ្ឋាភិបាលស៊ីវិល ​ ត្រូវស្បថចូលកាន់តំណែ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត