យោងតាមវីដេអូខ្លីដែលចុះផ្សាយដោយ BBC News បានបង្ហាញស្ត្រីជុំវិញពិភពលោកបានរួបរួមគ្នាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ដោយកាត់សក់របស់ពួកគេ។ ។ការកាត់សក់ដែលបង្ហាញជាសាធារណៈនេះរួមមានតារាសម្តែងដូចជា Juliette Binoche និង Marion Cottilard ជាដើម។ក្រៅពីនេះគេឃើញលោកស្រីAbir Al-Sahlani ជាសមាជិកសភាស៊ុយអែតនៃសភាអឺរ៉ុបក៏កាត់ក្នុងពេលលោកស្រីកពុងថ្លែងសុន្ទរកថារបស់សភា EUផងដែរ។
ប្រភព៖ BBC News
ការតវ៉ាបានចាប់ផ្តើមបន្ទាប់ពីការស្លាប់របស់ស្រ្តីអ៊ីរ៉ង់ឈ្មោះ Mahsa Amini អាយុ២២ឆ្នាំ ដែលត្រូវបានចាប់ខ្លួនដោយប៉ូលីសសីលធម៌អ៊ីរ៉ង់ ដោយចោទប្រកាន់នាងថាបានស្លៀកពាក់មិនសមរម្យតាមច្បាប់មូស្លីមដែលកំណត់ដោយអាជ្ញាធរអ៊ីរ៉ង់។
មានការតវ៉ាជាច្រើនសប្ដាហ៍កន្លងមកមានទាំងបុរសស្រ្តីនិងសិស្សសាលាផងដែរ។ក្នុងវីដេអូបានចែកចាយលើបណ្តាញសង្គមបង្ហាញពីក្មេងស្រីក្នុងថ្នាក់រៀនបានគូសរូបភាព និងសរសេរពាក្យស្លោកតវ៉ា។ ក្រុមអ្នកតវ៉ាបានស្រែកថា៖ «ស្ត្រី ជីវិត និងសេរីភាព”។ ក្រៅពីនោះគេឃើញស្រ្តីអ៊ីរ៉ងទូទាំងប្រទេសអ៊ីរ៉ង់ចុះដើរតាមផ្លូវសាធារណៈដោយដោះកន្សែងគ្របសក់ចេញ។តាមក្រុមសិទ្ធិមនុស្សបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស185នាក់ រួមទាំងអនីតិជនចំនួន19 នាក់ត្រូវបានសម្លាប់ រាប់រយនាក់បានរងរបួស និងរាប់ពាន់នាក់ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរអ៊ីរ៉ង។
ប្រភព៖ BBC News ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២