ក្រុងបាងកក៖ ក្រុមគ្រូពេទ្យព្យាបាលព្រះរោគព្រះមហាក្សត្រថៃ Bhumibol Adulyadej បានឱ្យដឹងកាលពីថ្ងៃអាទិត្យទី ០៣ ថាក្រុមគ្រូពេទ្យបានវះបង្ហូរទឹកចេញពីក្នុងខួរក្បាលរបស់ព្រះអង្គ។ ក្រុមគ្រូពេទ្យបញ្ជាក់ថា ការធ្វើតេស្តសាកល្បងនេះ គឺបានអនុវត្តតាមបច្ចេកទេសទាន់សម័យចុងក្រោយបំផុត ស្របពេលដែលព្រះមហាក្សត្រថៃព្រះ ភូមិបុល អាដុលយ៉ាដេត (Bhumibol Adulyadej) មានព្រះជន្ម ៨៨ វស្សាហើយនៅឆ្នាំនេះ។
ប្រធានបទនៃព្រះរាជសុខភាពដ៏ទន់ខ្សោយរបស់ព្រះមហាក្សត្រ ភូមិបុល Bhumibol បានក្លាយក្តីកង្វល់មួយយ៉ាងខ្លាំងចំពោះប្រជាជនថៃ។
ដោយសារបញ្ហាសុខភាពព្រះមហាក្សត្រថៃ ត្រូវគង់ជាប់នៅលើរទេះរុញច្រើនឆ្នាំមកហើយ។ ព្រះអង្គ កម្របង្ហាញព្រះភក្ត្រនៅទីសាធារណៈ ប៉ុន្តែនៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ បរមរាជវាំងបានចាប់ផ្តើមបញ្ចេញព័ត៌មានថ្មីៗ ពីបញ្ហាព្រះរាជសុខភាពរបស់ព្រះអង្គការជាទៀងទាត់។
ព្រះមហាក្សត្រថៃអង្គនេះ បានឡើងគ្រងរាជ្យជាង ៧០ឆ្នាំ មកហើយ ដែលប្រជាជនថៃភាគច្រើន មិនដែលចាប់អារម្មណ៍ចំពោះស្ដេចណានោះទេ។
ក្រុមអ្នកវិភាគបាននិយាយថា វិបត្តិនយោបាយរយៈពេលមួយទសវត្សរបស់រាជាណាចក្រនេះ គឺជាផ្នែកមួយដែលពួកអ្នកលេងនយោបាយល្បីៗ ចង់ឱ្យព្រះអង្គជួយស្ដាឡើងវិញ គឺរហូតដំណាក់កាលចុងក្រោយនៃរាជការរបស់ស្ដេចថៃអង្គនេះ។
ព្រះបាទ ភូមិបុល បានចំណាយពេលសម្រាកព្យាបាលព្រះកាយជាង ២ឆ្នាំមកហើយនៅក្នុងមន្ទីរពេទ្យទីក្រុងបាងកកដើម្បីតាមដានប្រភេទជម្ងឺមួយចំនួន ក្នុងនោះរួមមាន ជម្ងឺឆ្លង, ជម្ងឺថបដង្ហើម, បញ្ហាចង្វាក់បេះដូង និងបញ្ហាទឹកដកក្នុងខួរក្បាល។
ការិយាល័យរាជវាំងឱ្យដឹងថា កាលពីថ្ងៃទី ៣០ មិថុនា គ្រូពេទ្យបានថតកាំរស្មី X ដោយបានរកឃើញថាមានវត្ថុរាវម្យ៉ាងនៅក្នុងខួរក្បាលរបស់ព្រះអង្គ។
កាលពីខែ មិថុនា ព្រះបាទភូមិបុល បានទទួលការវះកាត់ពង្រីកសរសៃឈាមអារទែក្នុងបេះដូងរបស់ព្រះអង្គ។
សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យទី ០៣ បានឱ្យដឹងថា ក្នុងការធ្វើតេស្តសាកល្បងបានបង្ហាញថាសាច់ដុំបេះដូងរបស់ព្រះអង្គឥឡូវនេះ មានដំណើរការល្អប្រសើរនោះទេ។
ព្រះបាទ ភូមិបុល គឺជាព្រះមហាក្សត្រដែលបានគ្រងរាជ្យយូរជាគេបំផុតលើពិភពលោក ហើយព្រះអង្គត្រូវបានគេមើលឃើញថា ជាកម្លាំងឯកភាពជាតិមួយនៃរាជាណាចក្រមួយនេះ ដែលមានខ្សែបន្ទាត់នយោបាយបែកបាក់គ្នាដ៏ល្វីញជូរចត់។
ភាពលិចធ្លោរបស់ព្រះអង្គ ត្រូវបានដក់ជាប់ជានិច្ចក្នុងចិត្តពលរដ្ឋ និងសិស្សសាលា ហើយក្នុងនោះគេអាចរាប់ទាំង ស្នាដៃ និងការបង្ហាញពីខ្សែជីវិតរបស់ព្រះអង្គ។ ព្រះឆាយាលក្ខរបស់ព្រះអង្គត្រូវបានដាក់តាមដងផ្លូវសំខាន់ៗជាច្រើន។ ប៉ុន្តែការពិភាក្សាលម្អិតនៃរជ្ជកាលរបស់ព្រះអង្គ និងតួនាទីនៃរបបរាជានិយមគឺមានទាំងអស់ ប៉ុន្តែមិនអាចទៅរួចទេ ព្រោះរាជណាចក្រនេះមានច្បាប់រឹតបន្តឹងមួយ ដោយជនណាដែលហ៊ានរិះគន់រាជវង្ស គឺត្រូវទោសប្រមាថព្រះមហាក្សត្រ ហើយច្បាប់នេះគឺមានលក្ខណៈតឹងតែងជាងគេនៅលើពិភពលោក។
ច្បាប់នេះត្រូវបានអនុវត្តយ៉ាងខ្លាំងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ គឺចាប់តាំងពីយោធាបានឆក់យកអំណាចតាមរយៈការធ្វើរដ្ឋប្រហារ ដោយមានមនុស្សមួយចំនួនត្រូវបានកាត់ទោសឱ្យមានទោស ៣០ឆ្នាំ ក៏មានដែរ៕
ប្រភពៈ AFP