loader

សូដង់៖មេដឹកនាំផ្ដាច់ការនិងមន្ត្រីជំនិតជាង១០០នាក់ ត្រូវបានចាប់ខ្លួន

មេដឹកនាំផ្ដាច់ការនៃប្រទេសសូដង់លោក Omar al-Bashir និងមន្ត្រីជាន់ខ្ពស់របស់ លោក​ជាងមួយរយនាក់ត្រូវបានពួកយោធាចាប់ខ្លួន កាលពីថ្ងៃម្សិលមិញ(១១មេសា) ក្នុងនោះ​មាន​ទាំងនាយករដ្ឋមន្ត្រី​ Mohamed Tahir Ayala ផងដែរ។

ការចាប់ខ្លួនមន្ត្រីទាំងនេះ និង​លោក​ប្រធានាធិបតី al-Bashir ធ្វើបន្ទាប់ពីពួកយោធា ឡោមព័ទ្ធភូមិគ្រឹះ របស់មេដឹកនាំរូបនេះ នៅរដ្ឋ​ធានីខាទុម។  លោក al-Bashir ត្រូវប្រជាជនរបស់លោកបានធ្វើបាតុកម្ មទម្លាក់លោក ដោយ​ប្រើពេល ជិត៤ខែមកហើយ ដែលទីបំផុត កងទ័ពបាន ចូលធ្វើអន្តរាគមន៍ ដោយធ្វើរដ្ឋ​ប្រហារ​ទម្លាក់មេដឹកនាំផ្ដាច់ការនេះតែម្ដង។ លោក al-Bashir បានកាន់អំណាច៣០ឆ្នាំមកហើយ ។លោកបានឡើងកាន់អំណាចតាមរយៈការធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៨៩។ ប្រជាជនសូ​ដង់បាន​ហៅលោក al-Bashir​ជាជនផ្ដាច់ការ ដោយលោកជាប់ពាក់ព័ន្ធនឹងសម្លាប់រង្គាល ជនស៊ីវិល នៅក្នុងសង្រ្គាម ដើមទសវត្ស ២០០០។ លោកត្រូវបាន តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចេញ​ដីការ​ចាប់ខ្លួន​ករណីប្រល័យពូជសាសន៍នៅ តំបន់ដាហ្វ័រ។ លោក al-Bashirបានព្យាយ​ក្រាញ​អំណាចប្រាំឆ្នាំទៀត តែពលរដ្ឋសូដង់មកពីគណបក្សប្រឆាំង មិនយល់ព្រម។

តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters លោកកំពុងដាក់អោយស្ថិត​ក្នុងឃុំខ្លួន នៅក្នុងផ្ទះ។ នៅពេលនេះរដ្ឋភិបាល ទាំងមូលត្រូវបានពួកយោធាគ្រប់គ្រង។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អងគ្លេស កាណាដា អំពាវនាវអោយពួកយោធា ប្រញាប់​ផ្ទេរ​អំណាចទៅអោយ រដ្ឋភិបាលស៊ីវិលទោះជា តាមរយៈរូបភាពណាក៏ដោយ។ ពួកយោធាបាន ប្រកាសដាក់ប្រទេស គ្រាមានអាសន្នរយៈពេល ៣ខែ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

តើចិននឹងមានអ្វីកើតឡើងបើហុងកុងធ្លាក់ក្នុងបដិវត្តន៍ពណ៌?

រយៈពេល១៥សប្ដាហ៍មកហើយដែលហុងកុងស្ថិតក្នុងសភាពចល[...]

វេណេហ្សូអេឡា៖Maduroមិនចូលរួមកិច្ចប្រជុំប្រចាំឆ្នាំUNខណៈស្ថានការណ៍យោធានៅព្រំដែនក្ដៅគគុក

ប្រធានាធិបតីវេណេហ្សូអេឡា លោក​Nicolas Maduroបា[...]

វេណេហ្សូអេឡា៖ល្បែងសង្រ្គាម អាចឈានដល់ការអូសទាញរបបលោកម៉ាឌូរ៉ូពីអំណាចចាប់ផ្ដើមហើយ

នៅខណៈនេះ នៅតាមព្រំដែន វេណេហ្សូអេឡា និងកូឡំបី [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត