loader

សិស្សស្រីក្រីក្រ ៥ នាក់និងគ្រូបង្វឹកនៃអង្គការ CCFនឹងទៅអាមេរិកផ្លាស់ប្តូរបទពិសោធន៍ផ្នែកកីឡា

ភ្នំពេញ៖ សិស្សស្រីចំនួន ៥នាក់ជាកុមារី និងគ្រូបង្វឹកម្នាក់នៃមូលនិធិកុមារកម្ពុជា CCF នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅចុងខែមិថុនា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ផ្នែកកីឡាបាល់ទាត់នារី និងការបោះជំរុំស្តីពីភាពជាអ្នកដឹកនាំ ដែលកម្ពុជាស្ថិតក្នុងប្រទេសចំនួន ១៣ ផ្សេងទៀតដែលចូលរួមក្នុងកម្មវិធីនេះ។ ទាំងគ្រូបង្វឹក និងសិស្សស្រីទាំង៥ រូបបានបង្ហាញជំនឿថា ការទៅចូលរួមកម្មវិធីនៅសហរដ្ឋអាមេរិកនេះ ពួកគេនឹងទទួលបានបទពិសោធន៍ល្អ ដើម្បីចែករំលែកកុមារីផ្សេងនៅកម្ពុជា។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

 

អង្គការមូលនិធិកុមារកម្ពុជា(CCF)កាលពីរសៀលថ្ងៃទី៣០ ឧសភា ម្សិលមិញ បានរៀបចំកម្មវិធីអបអរសាទរ ដល់សិស្សស្រីជាកុមារីចំនួន ៥នាក់ និងគ្រូបង្វឹកម្នាក់ ដែលទទួលបានការជ្រើសរើសសម្រាប់កម្មវិធីអន្តរជាតិផ្នែកកីឡាបាល់ទាត់កុមារីនារដូវក្តៅ និងការបោះជំរុំស្តីពីភាពជាអ្នកដឹកនាំ នៅរដ្ឋ New Jersey និង New York City សហរដ្ឋអាមរិក សម្រាប់រយៈពេល ១៣ថ្ងៃ។

សម្រាប់កម្មវិធីផ្នែកកីឡាបាល់ទាត់ អ្នកចូលរួមមកពី ១៣ ប្រទេសផ្សេងគ្នា នឹងបានឃើញពីភាពជាអ្នកដឹកនាំ និងការប្រតិ បត្តិល្អក្នុងផ្នែកកីឡារបស់អាមេរិក រាប់ពីការលេងរបស់ក្មេងនៅតាមសហគមន៍ដល់ក្រុមអាជីព។

ដោយឡែកការបោះជំរុំភាពជាអ្នកដឹកនាំវិញ កម្មវិធីបានបូកបញ្ជូលគ្នានូវការប្រជុំជាមួយអង្គការសហគមន៍ អ្នកដឹកនាំថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន មហាវិទ្យាល័យ និងសាកលវិទ្យាល័យជាដើម។

                                                     អ្នកចូលរួមកម្មវិធីអង្គុយស្តាប់ការថ្លែងចំណាប់អារម្មណ៍របស់សិស្សទាំង៥នាក់។

 

លោក Gary Anderson អនុប្រធានទូតស្តីទីសហរដ្ឋអាមេរិកមានប្រសាសន៍ថា ការជ្រើសរើសសិស្សទាំង ៥នាក់ទៅសហរដ្ឋអា មេរិកនេះ គឺដោយសារពួកគេបានបញ្ចប់ដោយជោគជ័យនូវកម្មវិធីហ្វឹកហាត់រយៈពេល ៦ខែ ស្តីពី«ការលើកកម្ពស់សមត្ថភាពរបស់យុវជនតាមរយៈកីឡា»កាលពីឆ្នាំ ២០១៨ក្រោមមូលនិធិASA Foundation។ មួយវិញទៀត អ្នកទាំង៥ មានភាពលេចធ្លោ និងមានការយកចិត្តទុកដាក់ទាំងផ្នែកហាត់កីឡា និងបានរៀនពីក្រុមការងារភាពជាអ្នកដឹកនាំ។

លោក Gary Anderson បានថ្លែងតាមរយៈអ្នកបកប្រែថា នៅពេលដែលអ្នកទាំង៥ បានទៅដល់អាមេរិក ពួកគេនឹងយកបទពិសោធន៍ដែលមាននៅកម្ពុជា ទៅចែករំលែកនៅសហរដ្ឋអាមេរិក។

                                                                        ​​លោក Gary Anderson អនុប្រធានទូតស្តីទីសហរដ្ឋអាមេរិក។

 

ចំណែកលោក អ៊ែរ រិនស្វតជេស អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកមានប្រសាសន៍ថា កីឡាមិនត្រឹមតែផ្តល់នូវសុខភាពសម្រាប់រាង្គកាយនោះទេ កីឡាធ្វើឱ្យមនុស្សមានភាពជាអ្នកដឹកនាំ ការដោះស្រាយនូវវិបត្តិ មានភាពជាមិត្តភាព ឈានទៅសម្រេចនូវគោលបំណងផងដែរ។ លោករំពឹងថា អ្នកទាំង ៥និងគ្រូបង្វឹកនិងទទួលបានបទពិសោធន៍ថ្មីពីមនុស្សដដៃទៀត ហើយនិងពាំនាំយកបទពិសោធន៍មកចែករំលែកដល់កុមារក្នុងប្រទេសកម្ពុជាពេលត្រឡាប់ពីអាមេរិកវិញ។ 

                                                              ​លោក អ៊ែរ រិនស្វតជេស អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក។

 

កញ្ញា ព្រំ លក្ខិណា គ្រូបង្វឹកផ្នែកកីឡាដែលត្រូវអបដំណើរទៅសហរដ្ឋអាមេរិកដែលនោះនិយាយថា អ្នកទាំង៥ ដែលត្រូវបានជ្រើសរើសយកទៅចូលរួមក្នុងកម្មវិធីនៅសហរដ្ឋអាមេរិកនេះ បានឆ្លងកាត់ការសម្រាំងដោយពួកគេមានការតាំងចិត្តខ្ពស់ មានភាពទទួលខុសត្រូវក្នុងកិច្ចការងារ និងការរៀនសូត្រ ហើយពួកគេក៏មានជីវភាពក្រីក្រផងដែរ។

រីឯកុមារី ឈឿន សុជាតា ជាបេក្ខាភាពមួយរូបក្នុងចំណោម ៥នាក់លើកឡើងថា  ការហ្វឹកហាត់កីឡាបាល់ទាត់គឺជួបភាពលំបាកមួយចំនួន ជួនត្រូវរងរបួសផងដែរ។ តែយ៉ាងណាកុមារីរូបនេះថា ខ្លួនមិនដែលបះបង់ព្រោះការហត់នឿយ និងការលំបាកទាំងនេះទេ ហើយកុមារីរូបនេះសន្យាថា នឹងចែករំលែកបទពិសោធន៍ដែលទទួលបាននៅទឹកដីអាមេរិកជូនកុមារីកម្ពុជា។

              ​       ការសម្តែងរបស់របស់ក្រុមសិល្បប្រចាំអង្គការCCF សម្តែងក្នុងពិធីជូនដំណើរសិស្សស្រីទាំង៥នាក់ទៅសហរដ្ឋអាមរិក។

 

សូមបញ្ជាក់ថា សិស្សស្រីទាំង ៥នាក់ រួមទាំងគ្រូបង្វឹកមួយរូបផង នឹងត្រូវចេញដំណើរទៅសហរដ្ឋអាមេរិកនៅថ្ងៃទី២៩ មិថុនា ហើយត្រឡប់មកវិញនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩។ ពួកគេនឹងត្រូវបោះជំរុំស្តីពីភាពជាអ្នកដឹកនាំនៅថ្ងៃទី០៧ កក្កដា។ នៅពេលដែលពួកគេត្រឡប់មកវិញស្ថានទូតអាមេរិក នឹងលើកទឹកចិត្តឱ្យពួកគេធ្វើដំណើរទៅបោះជំរុំបាល់ទាត់របស់គេសម្រាប់ក្មេងតូចនៅកម្ពុជា។ ស្ថានទូតអាមេរិករំពឹងថា ពួកគេនឹងអាចចែករំលែកនូវអ្វីដែលបានរៀនដល់អ្នកដដៃទៀតក្នុងសហគមន៍៕

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

តើប្រចណ្ឌមានឥទ្ធិពលយ៉ាងណាក្នុងសង្គមគ្រួសារ?

តើប្រចណ្ឌមានឥទ្ធិពលយ៉ាងណាក្នុងសង្គមគ្រួសារ?

ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០

កំពុងនិយាយជាមួយនរណា?នរណាគេផ្ញើសារមក? ទើបមកពីណ[...]

អំឡុងពេលកូវីដក្រសួងកិច្ចការនារី ផ្ដើមបណ្ដុះបណ្ដាលគ្រូបង្គោល ជួយប្រឹក្សាយោបល់ស្ត្រី និងកុមារ ងាយរងគ្រោះ

ទោះក្នុងអំឡុងពេលកូវីដក៏ដោយក្ដី វគ្គបណ្តុះបណ្ត[...]

យុវតី និត្តា ពង្រឹងវិន័យផ្ទាល់ខ្លួន ដើម្បីទទួលយកការសិក្សាe-learning

ក្នុងស្ថានភាពពិភពលោកធ្លាក់ចូលក្នុងវិបត្តិកូវី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x