loader

សិស្សសាលា​ដួល​សន្លប់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​សង្ស័យ​ពុល​ចំណីអាហារ​

ភ្នំពេញ​៖​ សិស្សសាលា​អនុ​វិទ្យាល័យ​ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​ជា​ច្រើន​នាក់​មាន​អាការ​ក្អួត​ច​ង្កោរ​ និង​រាករូស​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ទេ​ព្យ​សង្ស័យ​ពុល​ចំណីអាហារ​។​ លោក​មេឃុំ​ អះអាង​ថា​ សិស្សសាលា​ទាំងអស់​មាន​ស្ថានភាព​ធូរស្រាល​ហើយ​។​

​លោក​ ធូ​ វិ​រៈ​ រាយការណ៍​

សិស្សសាលា​ និង​ប្រជាពលរដ្ឋ​ចំនួន​ ៥២​ នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​ សង្ស័យ​ពុល​ចំណីអាហារ​ កាលពី​ថ្ងៃ​ទី​ ៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​។​ រូបភាព៖ Freashnews

សិស្សសាលា​ និង​ប្រជាពលរដ្ឋ​ចំនួន​ ៥២​ នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​ សង្ស័យ​ពុល​ចំណីអាហារ​ កាលពី​ថ្ងៃ​ទី​ ៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​។​

​លោក​ ឈុ​ន​ ឆាត​ ជា​មេឃុំ​កំពង់​ចិន​ជើង​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​ ឱ្យ​ដឹង​ថា​ សិស្សសាលា​អនុ​វិទ្យាល័យ​ស្រុក​ស្ទោង​ចំនួន​ ៤៩​ នាក់​ ប៉ូ​លិ​ល​ម្នាក់​ និង​ប្រជាពលរដ្ឋ​ពីរ​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេ​ទ្យ​​ ​ភ្លាមៗ ​ដោយ​សង្ស័យ​ពុល​ចំណីអាហារ​។​ លោក​មេឃុំ​ បញ្ជាក់​ថា​ អ្នកជំងឺ​ទាំងនោះ​មាន​អាការ​ក្អួតចង្អោរ​ វិលមុខ​ ស្លេកស្លាំង​ទ​ន​ដៃជើង​ ក្រោយ​ពី​ពួក​គាត់​ទទួលទាន​បាយ​ ទឹក​ និង​ ប្រហិត​ចៀន​រួច​មក​។

​លោក​មេឃុំ​ ឈុត​ ឆាត​ អះអាង​ថា​ អ្នកជំងឺ​ទាំ​ង​នោះ​មាន​ស្ថានភាព​ធូរ​ស្រាល​ហើយ​ ក្រោយ​ពី​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​ អ្នកខ្លះ​ចេញពី​មន្ទីរពេទ្យ​តាំ​ង​ពីថ្ងៃ​ម្សិលមិញ​ ប៉ុន្តែនៅ​ព្រឹក​ថ្ងៃ ​អង្គា​រ៍ ​នេះ​ មាន​អ្នកជំងឺ​បី​បួន​នាក់​ត្រឡប់​មក​ពេទ្យ​ជា​ថ្មី​ ក្រោយ​ពី​មាន​អាការ​រាករូស​នៅ​យប់មិញ​នេះ​។​

​លោក​មេឃុំ​ ឈុត​ ឆាត​៖​ «​ឥឡូវ​បាន​ធូរស្រាល​ ក្មួយ​ ចេញ​ទៅ​ផ្ទះ​បណ្តើរៗ​ហើយ​ ប៉ុន្តែ​អ្នកខ្លះ​ចេញពី​ល្ងាច ​(​ម្សិលមិញ​)​ មក​ពេទ្យ​វិញ​ពេល​ព្រឹក​ រាក​យប់មិញ​។​ឃុំ​កន្លង​មក​តែងតែ​ហៅ​អ្នកគ្រូ​លោកគ្រូ​មក​ប្រជុំ​នៅ​ប្រចាំខែ​តែងតែ​អបរំ​ណែនាំ​អនាម័យ​ ក៏​ប៉ុន្តែ​មាន​អ្នកលក់​មា​យ​នៅ​សាលា​នោះ​ យើង​ក្តាប់​មិន​ទាន់​បាន​ អ្នកខ្លះ​យក​បា​យមក​ពី​គេ​ទេ​ មិនមែន​ធ្វើ​ខ្លួ​នេ​ក​ទេ​ ប៉ុន្តែ​ម្ចាស់​បាយ​ពុល​ដែរ​នោះ​ណា​ ម្ចាស់​លក់​នោះ​ណា​»​។​

​លោក​មេឃុំ​ បន្ថែម​ថា​ មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ​បាន​បញ្ជូន​សំណាក​មក​មន្ទីរពិសោធន៍​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ពិនិត្យ​រក​មូលហេតុ​ដែល​នាំ​ឱ្យ​ពុល​សិស្សសាលា​ទាំងនោះ​។​

​លោក ស្រី​ ស៊ី​ន​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ​ មាន​ប្រសាសន៍​ថា​ អ្នកជំងឺ​ទាំំ​ង​នោះ​មាន​ស្ថានភាព​ធូរស្រាល​ហើយ​គិត​មក​ដល់​ព្រឹក​ថ្ងៃ​ អង្គា​រ៍​នេះ​។​ លោក​ពុំ​ទាន់​អាច​បញ្ជាក់​អំពី​មូល​បាន​នៅឡើយ​ទេ​ រហូត​ដល់​ចេញ​លទ្ធផល​ពី​មន្ទីរពិសោធន៍​។​

លោក ស្រី​ ស៊ី​ន៖ «ស្ថានភាពវាធូរស្រាលហើយណាស់ អត់មានធ្ងន់ទេតំាងពីម្សិលមិញ ។បញ្ជុន​(សំណាក​មក​មន្ទីរពិសោធន៍នៅរាជធានីភ្នំពេញ)​ប៉ុន្តែវាមិនទាន់បានលទ្ធផលភ្លាមទេ»។

​កាលពី​ថ្ងៃ​ទី​ ២៥​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ ប្រជាពលរដ្ឋ​ចំនួន​ ៧៥​ នាក់​ ពុល​នាំ​បុ័ង​សាច់​ ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​ និង​ប្រជាពលរដ្ឋ​ចំនួន​ ១៣​ នាក់​ ពុល​នំ​បុ័ង​សម្លការី​ ស្រុក​ទឹកផុស​ ខេត្ត​ កំពង់ឆ្នាំង​។​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ​៕

ព័ត៌មានទាក់ទង

អ្នកស្រី សួ ចិត្រ ដាំបន្លែសរីរាង្គធ្វើម្ហូបលក់គិតគូរពីសុខភាពអ្នកទទួលទាន

កំពង់ធំ៖ អ្នកស្រី សួ ចិត្រ និងប្តីគឺលោក ផ្លុង[...]

ស្រ្តីមេម៉ាយតស៊ូចាក់អង្រឹងក្រណាត់លក់ដោះស្រាយជីវភាពនិងមើលថែចៅ

កំពង់ធំ៖ អង្គុយក្រោមផ្ទះលើអង្រឹង ដៃទាំងពីរទាញ[...]

យុវជនស្រុកមោងឫស្សីសម្តែងក្តីរីករាយពេលបានសិក្សាផ្នែកព័ត៌មាន(MIL)

បាត់ដំបង៖ យុវជនស្រុកមោងឫស្សី ខេត្តបាត់ដំបងចំន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត