loader

សាលារាជធានីភ្នំពេញព្រមានចាត់វិធានការចំពោះយានយន្តបង្កសំលេងរំខាន​​​

ភ្នំពេញ៖សាលារាជធានៅភ្នំពេញបានទុករយៈ​ពេល២សប្តាហ៍ឱ្យម្ចាស់យានយន្ដនិងទោចក្រយាន យន្ដ ដែលបានភ្ជាប់ស៊ីរ៉ែន ស៊ីផ្លេ និងបំពង់ស៊ីម៉ាំង ឬកែច្នៃបំពង់ស៊ីម៉ាំង បង្កជាសម្លេងរំខាន ត្រូវដោះចេញឬផ្លាស់ប្ដូរមកជាទ្រង់ទ្រាយដើមវិញ តាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ ​បើមិនដូច្នេះសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។

សេចក្តីប្រកាសព័ត៌មានរបស់របស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី០៨ កញ្ញា បានឱ្យដឹង ថារថយន្ត និងម៉ូតូ ដែលភ្ជាប់ស៊ីរ៉ែន ស៊ីផ្លេ និងបំពង់ស៊ីម៉ាំង ឬកែច្នៃ បំពង់ស៊ីម៉ាំង បង្ក​ជា​សម្លេង​រំខានត្រូវធ្វើ​​ការផ្លាស់ប្តូរមកទ្រង់ទ្រាយ​ដើម​ជាបន្ទាន់ ដើម្បី​រក្សាបាននូវការ​ធ្វើ​ចរាចរណ៍ ប្រកបដោយសុវត្តិភាព ​មានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

សាលារាជធានីភ្នំពេញក៏បាន​ព្រមានផងដែរ ចំពោះ​​ទីតាំងកែច្នៃ និងបំពាក់​​ឧបករណ៍​ដល់​យានយន្ត និងទោច​ក្រយានយន្តគ្រប់ប្រភេទ​​ត្រូវបញ្ឈប់​សកម្មភាពជាបន្ទាន់។

សាលារាជធានីភ្នំពេញ​បញ្ជាក់ថា កងកម្លាំងសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ​​​​ទីតាំងកែច្នៃ និងបំពាក់ឧបករណ៍ទាំងនេះ និងម្ចាស់យានយន្ត ព្រមទាំងទោច​ចក្រ​យានយន្ត ដែលបានកែច្នៃទាំងនោះ បន្ទាប់ពីបើផុតរយៈពេលកំណត់នេះ៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

ករណី​ស្មុំ​កូន​៖​ឪពុក​ម្តាយ​ស្វែងរក​ជួប​មុខ​កូន​បន្ទាប់​ពី​បែក​គ្នា​ជិត​២០​ឆ្នាំ​​

យ៉ាងតិច​ឪពុក​ម្តាយ​ប្រាំ​គ្រួ​សារបាន​មក​ស្វះស[...]

កម្ពុជាឃាត់ខ្លួន និងបណ្តេញជនបរទេសជិត ២ពាន់នាក់ ចេញពីប្រទេស

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ លោក សុខ ផ[...]

សម្ដេចហ៊ុនសែនអំពាវនាវអោយពលរដ្ឋប្រុងប្រយ័ត្នដោយសារអាកាសធាតុចុះត្រជាក់ខ្លាំង

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត