loader

សាលាក្រុងប្រាប់ពលរដ្ឋឱ្យទុកដាក់សំរាមខ្លួនឯងខណៈភ្នាក់ងារប្រមូលសំរាមសម្រាកចូលឆ្នាំ

ភ្នំពេញ៖ រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់១៦ មេសា នាអំឡុងពិធីបុណ្យចូលឆ្នាំថ្មីនេះ សាលារាជធានីភ្នំពេញ ប្រកាសជូនដំណឹងដល់ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ត្រូវរក្សាទុកដាក់រក្សាសំរាមខ្លួនឯងឱ្យបានត្រឹមត្រូវ ខណៈបុគ្គលិក កម្មកររបស់ក្រុមហ៊ុន ស៊ីនទ្រី ឈប់សម្រាកទៅលេងស្រុកកំណើត។

ដើម្បីថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ សាលារាជធានីសូមអំពាវនាវដល់ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម សេវាកម្ម មិនត្រូវបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈឡើយ។

សាលាក្រុងក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរក្សាទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួ​នជាបណ្តោះអាសន្នសិន ឬយកទៅដាក់នៅក្នុងធុងសំរាមខ្នាតធំ ដែលក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅតាមដងផ្លូវ ឬតាមទីតាំងសាធារណៈមួយចំនួន៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រសួងពាណិជ្ជកម្ម៖ អឺរ៉ុបយកពន្ធអង្ករពីកម្ពុជាប្រៀបដូចសម្លាប់កសិករក្រីក្រ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ពុជានៅថ្ងៃទី១៧ មករា [...]

លោក សម រង្ស៊ី ថារឿងលោក កឹម សុខា គឺជាបញ្ហាសម្ដេច ហ៊ុន សែន ពិបាកដោះស្រាយ

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជ[...]

តំណក់ប្រេងកាតប្លុកAកម្ពុជានឹងចាប់ផ្ដើមទាញមកចម្រាញ់នៅខែតុលាឆ្នាំ២០១៩

កម្ពុជានឹងចាប់ផ្ដើមទាញយក តំណក់ប្រេងលើកដំបូងបង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត