loader

សហភាព​អឺរ៉ុប​ និង​ អា​មេ​រិ​ក​ ជាទី​ផ្សារ​នាំ​ចូល​ ៧០​ភាគរយ​នៃ​ទំនិញ​កាត់ដេរ​ពី​កម្ពុជា​

​គេហទំព័រ​មួយ​ឈ្មោះ​ថា​ Asean​ Briefing​ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា​ ប្រទេស​ចំនួន​បួន​ ដែល​ជាទី​ផ្សារ​នាំ​ផលិតផល​កាត់ដេរ​សម្លៀក​បំពាក់​ និង​ ស្បែកជើង​ ច្រើន​ជាងគេ​ពី​កម្ពុជា​ គឺ​ សហភាព​អឺរ៉ុប​ អា​មេ​រិ​ក​ កា​ណា​ដា​ និង​ប្រទេស​ជប៉ុន​។​

​តាម​របាយការណ៍​របស់​គេហទំព័រ​ បរទេស​មួយ​នេះ​ គឺ​សហភាព​អឺរ៉ុប​ បាន​នាំ​ចូល​ទំនិញ​ប្រភេទ​នេះ​ មាន​ទំហំ​៤០​ភាគរយ​ អា​មេ​រិ​ក​ ៣០​ភាគរយ​ កា​ណា​ដា​ ៩​ភាគរយ​ និង​ជប៉ុន​ ៤​ភាគរយ​។​ តាម​របាយការណ៍​ ប្រទេស​ទាំង​បួន​នេះ​ បាន​នាំ​ផលិតផល​សម្លៀក​បំពាក់​ និង​ ស្បែកជើង​ សរុប​មាន​ចំនួន​ ៨៣​ភាគរយ​ ក្រៅពី​នេះ​ ក៏​មាន​ប្រទេស​ដទៃ​ទៀត​ផង​ដែរ​ ក៏​ប៉ុន្ដែ​ប្រទេស​ដែល​នាំ​យក​ផលិតផល​ សម្លៀក​បំពាក់​ និង​ ស្បែកជើង​ពី​កម្ពុជា​ ពុំ​មាន​ប្រទេស​ចិន​នោះ​ទេ​។​

​តាម​ប្រភព​ដដែល​ រោងចក្រ​នៅ​កម្ពុជា​ ដែល​មាន​ស្ដង់ដា​ មាន​ប្រមាណ​ ៥៨៩​ រោងចក្រ​ ហើយ​មាន​កម្មករ​កំពុង​បម្រើ​ការ​ជាង​ ៦០​ម៉ឺន​នាក់​។​

​តែបើ​យោង​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​ រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ ស្បែកជើង​ នៅ​កម្ពុជា​ មាន​ជាង​ ១០០០​រោងចក្រ​ ហើយ​មាន​កម្មករ​សរុប​ជាង​ ៨០​ម៉ឺន​នាក់​។​ ជាមួយ​គ្នា​នេះ​ ពលករ​កម្ពុជា​ ដែល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ មាន​ចំនួន​ជាង​មួយ​លាន​នាក់​ ដោយ​ពួក​គេ​ទទួល​បាន​ប្រាក់ខែ​គោល​ ២៥០​ ដុល្លារ​។​ ចំណែក​កម្ពុជា​ គឺ​បាន​ផ្ដល់​ប្រាក់ខែ​គោល​ ១៧០​ដុល្លារ​ ចាប់ពី​ឆ្នាំ​២០១៨​។​ ដោយឡែក​នៅ​ប្រទេស​វៀតណាម​ ប្រាក់ខែ​គោល​របស់​កម្មករ​ ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ គឺ​មាន​ចំនួន​ ១៦៦​ដុល្លារ​អា​មេ​រិ​ក​៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

សម្តេច ហ៊ុន សែន គ្រោងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួគី

សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ [...]

ខេត្តកំពតប្រមូលផលស្រូវ បាន ៣៨៧៥៥តោន លើសផែនការរំពឹងទុក

កំពត៖តាមរបាយការណ៍សង្ខេបរបស់ក្រសួងកសិកម្ម រុក្[...]

សម្ដេច ហ៊ុន សែន៖ សក្ដានុពលសេដ្ឋកិច្ចកម្ពុជាគឺជាខ្លាសេដ្ឋកិច្ចថ្មីនៅតំបន់អាស៊ី(មានសំឡេង)

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ថ្លែងថា សក្តានុពលសេដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត