loader

សហភាពសហជីពកម្ពុជាចង់ឃើញមានការលើកលែងទោសលោកសមរង្ស៊ីនិងលោកកឹមសុខាក្នុងឱកាសឆ្នាំថ្មី

លោករ៉ុងឈុន ប្រធានសហភាពសហជីពកម្ពុជា តាងនាមឱ្យសហភាពផ្ទាល់ បានចេញលិខិតជូនពរ ឆ្នាំថ្មីក្នុងអត្ថន័យធំមួយគឺសេចក្ដីសុខពលរដ្ឋកម្ពុជាកើតឡើងដោយការសះជានយោបាយក្នុងឱកាសឆ្នាំថ្មី។​

លិខិតដែលចេញផ្សាយមុនចូលឆ្នាំរយៈពេលបីគឺចេញនូវថ្ងៃ១១ មេសានេះ មានខ្លឹមសារបួងសួង សំខាន់ៗ ថា ទេវតាឆ្នាំថ្មីព្រះនាង ទុង្សាទេវី ថ្វាយព្រះពរដល់សមាជិក សមាជិការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និង ក្រៅប្រទេសឱ្យសម្រេចបានជោគជ័យជាពុទ្ធពរទាំងបួន ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ​ និង បដិភាណៈ មានសិទ្ធិសេរីភាពតរៀងទៅ។

កាន់តែគួរឱ្យកត់សម្គាល់ សារសម្រាប់ឆ្នាំថ្មីរបស់ប្រធានសហភាពសហជីពកម្ពុជា គឺ អង្វរឱ្យទេវតាឆ្នាំថ្មី ជួយឱ្យនយោបាយគ្រប់ និន្នាការ សះជានឹងគ្នា ដែលក្នុងនោះគឺលោកសមរង្ស៊ី និង​លោកកឹមសុខាបានលើកលែងទោស បក្សនយោបាយ ទាំងពីរប៉ូល​ប្រឆាំង និង កាន់អំណាចកាន់ដៃគ្នាចូលតុចរចា ដែលនឹងនាំឱ្យដល់ការបញ្ចៀសបាននូវការ ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ។

ប្រធានសហជីពជាចុងក្រោយ សរសេរបួងសួងដល់វិញ្ញាណក្ខ័ន្ធខ្មែរអ្នកស្នេហាជាតិទាំងអស់នាំកម្ពុជា ទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ មានជីវភាពរុងរឿង។​

កាកពីថ្ងៃទី១០មេសា នៅក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី លោកបណ្ឌិតមាសនី អ្នកវិភាគ​នយោ​បាយ ដ៏ល្បីបាន ដាក់សង្ឃឹមថា នៅក្រោយបុណ្យចូលឆ្នាំហើយ អ្នកនយោបាយកម្ពុជានឹង​ស្វែង​រក ការសន្ទនាគ្នា។ លោកថា បក្សធំពីរនេះ មិនគួរធ្វើអោយពលរដ្ឋលំបាកច្រើន​ពេកនោះទេ។ ​

លោកបណ្ឌិតមាស នី បន្តថាអ្នកនយោបាយដែលជាក្បាលម៉ាស៊ីនដឹកនាំកម្ពុជាគួរខិតខំស្វះស្វែងរកច្រកចេញដើម្បីឈានទៅដល់ការឯកភាពគ្នា សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ។

លោកបណ្ឌិតបង្ហាញថា ការគិតពីតម្រូវការរបស់សហគមន៍អន្តរជាតិអាចជាច្រកមួយសំខាន់សម្រាប់ការធ្វើឱ្យមានឯកភាពនៅកម្ពុជា ។ ជាងនេះ គឺជាការអនុវត្តតាមច្បាប់ ពិសេសគឺរដ្ឋធម្មនុញ្ញនៃកម្ពុជាដែលជាច្បាប់កំពូល ។

លោកបណ្ឌិតមិនចង់ឃើញអ្នកនយោបាយពង្រឹងអំណាចរបស់ខ្លួនជាជាងការពង្រឹងការសាមគ្គីគ្នាដើម្បីប្រយោជន៍ជាតិនោះទេ ។

ជាងនេះ អ្នកវិភាគរូបនេះ ក៏បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនដែរថា គុណតម្លៃសំខាន់របស់មេដឹកនាំនយោបាយគឺការបង្កើនមិត្តតែកាត់បន្ថយសត្រូវ ហើយការជ្រើសយកការកំណែរទម្រង់តាមបែបមនុស្សធម៌និយមជាជាងការពង្រឹងនិតិរដ្ឋក៏នឹងមិនអាចជួយរក្សានូវប្រជាប្រីយភាពរបស់ខ្លួនសំរាប់រយៈពេលវែងបានឡើយ ។

ដោយឡែកសម្ដេចនាយករដ្ឋន្ត្រី បានផ្ញើសារជូនជនរួមជាតិខ្មែរទាំងអស់ថា នឹងលុបបំបាត់អំពើពុករលួយ អនុវត្តអភិក្រមទាំងប្រាំ គឺងូតទឹក ឆ្លុះកញ្ចក់ ដុះក្អែល ព្យាបាល និងវះកាត់ឱ្យមានប្រសិទ្ធិភាពខ្ពស់ ។

យ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា និងបង្កើន ក៏ដូចជាបើកចំហរ ឬស្វាគមន៍អ្នកវិនិយោគបរទេសមកកម្ពុជាឱ្យកាន់តែច្រើនឡើងច្រើនឡើង ដើម្បីធ្វើឱ្យកម្ពុជាមានការអភវិឌ្ឍជឿនលឿន ។

សម្ដេច ហ៊ុន សែន បង្ហាញការចង់ឃើញប្រជាជនកម្ពុជាក្លាយជាសេដ្ឋីឱ្យបានកាន់តែច្រើនឡើងៗ ។

សម្ដេច នាយករដ្ឋមន្ត្រីតែងតែអះអាងជាដាច់ខាតថា ក្រោមការដឹកនាំរបស់សម្ដេច គឺមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាពីបរទេសណាមួយឡើយ ព្រោះកម្ពុជាជារដ្ឋអធិបតេយ្យ ឯករាជ្យ ហើយក៏មិនផ្លាស់ប្ដូរកម្មវត្ថុនេះ ជាមួយនឹងជំនួយ ឬការអនុគ្រោះពន្ធអ្វីដែរ។

យ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវក្ដីសង្ឃឹម និងជូនប្រជាពលរដ្ឋកម្ពុជាឱ្យមានសុវត្តិភាពគ្រប់ប្រការ ហើយសប្បាយរីករាយ ជួបជុំគ្រួសារនៅក្នុងឱកាសនោះ ។

នាយករដ្ឋមន្ត្រីកម្ពុជាថា បើទោះបីជាឱកាសនៃបុណ្យចូលឆ្នាំជាតិខ្មែរឈានចូលមកដល់ ក៏សម្ដេច ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា នៅតែមានកិច្ចការងារជាច្រើន ដែលជាកិច្ចការបម្រើជាតិ មិនអាចនឹងដកឃ្លាបាន ។

នាយករដ្ឋមន្ត្រីកម្ពុជាថា កិច្ចការប្រទេសជាតិ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាខ្លាំង ហើយក៏មិនបោះបង់កិច្ចការក្រៅប្រទេសដែរ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកសម រង្ស៊ីនិងថ្នាក់ដឹកនាំនៃអតីតCNRPនឹងចូលតំបន់អាស៊ីនៅថ្ងៃទី៥វិច្ឆិកាមុនមកដល់កម្ពុជា ៩វិច្ឆិកា

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រ[...]

បទវិភាគ៖តើមុនថ្ងៃ៩ វិច្ឆិកា មានការចរចានយោបាយ មានបញ្ហាក្នុងជួររដ្ឋាភិបាល ឬយ៉ាងណា?

ភ្នំពេញ៖ លោក សម រង្ស៊ីអះអាងដោយការជឿជាក់ថា រាជ[...]

លោកសមរង្ស៊ីរងប្រតិកម្មធ្ងន់ៗពីក្រសួងព្រះបរមរាជវាំងករណីប្រមាថព្រះមហាក្សត្រ

ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត