loader

សហជីព​គាំទ្រ​ បំណង​លុប​សហជីព​គ្មាន​សកម្មភាព​ និង​មិន​បាន​ចុះបញ្ជី​ការ​ តែ​បារម្ភ​ពី​ការ​បាត់​វត្ដមាន​របស់​ខ្លួន​

​ភ្នំពេញ​ ៖​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​អះអាង​កាលពីដើម​ឆ្នាំ​២០១៨​ ថា​ នឹង​លុប​ចោល​សហជីព​ដែល​គ្មាន​សកម្មភាព​ និង​មិន​បាន​ចុះបញ្ជី​ការ​ត្រឹមត្រូវ​នៅ​ក្រសួង​ការងារ​។​ ករណី​នេះ​សហជីព​ឯករាជ្យ​មើលឃើញ​ថា​ ជា​រឿង​ល្អ​ ក៏​ប៉ុន្ដែ​ពួក​គេ​មាន​ក្ដី​បារម្ភ​ពី​ការ​បាត់​វត្ដមាន​របស់​ខ្លួន​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

 

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

 

​លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ មាន​ប្រសាសន៍​ដូចនេះ​ កាលពី​ថ្ងៃ​ទី​០១​ មក​រា​ ឆ្នាំ​២០១៨​ ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​។​ ក្នុង​ពិធី​នេះ​លោក​រដ្ឋមន្ដ្រីក្រសួង​ការងារ​ ក្រៅពី​មាន​មតិ​ណែនាំ​ ប្រាប់​សហជីព​ដែល​ចូលរួម​ក្នុង​ពិធី​នេះ​ ឲ្យ​ធ្វើការ​ងារ​យក​ផលប្រយោជន៍​របស់​កម្មករ​ជា​ធំ​ហើយ​ លោក​ក៏​បាន​សង្កត់ធ្ងន់​ថា​ តទៅ​មុខក្រសួង​ការងារ​នឹង​ធ្វើការ​រឹត​បន្ដឹង​ការ​អនុវត្ដ​ច្បាប់​ឲ្យ​បាន​កាន់តែ​ខ្លាំង​ចំពោះ​សហជីព​ក្នុង​ប្រទេស​កម្ពុជា​។​

​រដ្ឋមន្ដ្រីក្រសួង​ការងារ​បន្ដ​ថា​ លោក​ស្វាគមន៍​ និង​បើក​សិទ្ធិ​ឲ្យ​មានការ​បង្កើត​សហជីព​តំណាង​កម្មករ​ ក៏​ប៉ុន្ដែ​ លោក​បញ្ជាក់​ថា​ ចំពោះ​សហជីព​ដែល​គ្មាន​សកម្មភាព​ ឬ​ក៏​មិន​បាន​ចុះបញ្ជី​ការ​ត្រឹមត្រូវ​ ស្រប​តាម​ច្បាប់​នៅ​ក្រសួង​ការងារ​ លោក​នឹង​រំលាយ​សហជីព​នោះ​ចោល​។​

​លោក​បណ្ឌិត​ អ៊ិ​ត​ សំ​ហេង​ ៖«​អ​ញ្ចឹ​ង​ការ​ចុះបញ្ជី​ជា​ជំហរ​របស់ខ្ញុំ​ ខ្ញុំ​មិន​ស្កាត់​ទេ​ ប៉ុន្ដែ​ការ​អនុវត្ដ​ច្បាប់​ត្រូវ​តែ​ហ្មត់ចត់​។​ យើង​នឹង​រំលាយ​ចោល​នូវ​សហជីព​ដែល​មិន​មាន​សកម្មភាព​ ឬ​មួយ​មិន​មាន​របាយការណ៍​អ្វី​ដែល​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​»​។​

​ពាក់ព័ន្ធ​រឿង​នេះ​លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ មាន​ប្រសាសន៍​ថា​ លោក​គាំទ្រ​ប្រសាសន៍​របស់​រដ្ឋមន្ដ្រីក្រសួង​ការងារ​។​ លោក​បន្ដ​ថា​ ដើម្បី​ធ្វើ​ឲ្យ​សហជីព​ក្លាយជា​អង្គការ​មួយ​ដែល​មាន​វិជ្ជាជីវៈ​ពិតប្រាកដ​ និង​ច្បាស់លាស់​ គឺ​ទាល់តែ​សហជីព​នោះ​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​ការងារ​។​ លោក​បន្ដ​ថា​ កន្លង​មក​លោក​សង្កេត​ឃើញ​មាន​សហជីព​មួយ​ចំនួន​ បាន​ចេញ​ធ្វើ​សកម្មភាព​ទាំង​ដែល​មិន​បាន​ចុះបញ្ជី​ការ​ត្រឹមត្រូវ​នៅ​ក្រសួង​ការងារ​ និង​គ្មាន​ទិស​ដៅ​ច្បាស់លាស់​ ដែល​វា​បាន​ជះ​ឥទ្ធិពល​អាក្រក់​ជា​ច្រើន​ដល់​សហជីព​ដទៃ​ទៀត​ ដែល​គេ​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​ការងារ​។​

​លោក​ ប៉ាវ​ ស៊ី​ណា​ ៖«​បច្ចុប្បន្ន​នេះ​ យើង​សង្កេត​ឃើញ​សហជីព​ខ្លះ​គាត់​ធ្វើ​សកម្មភាព​ការងារ​ដោយ​ ខ្លះ​មិន​ទាន់​មាន​បញ្ជី​ការ​ ហើយ​ខ្លះ​ទៀត​ក៏​ដើរ​ធ្វើ​សកម្មភាព​តែ​ផ្ដេ​ស​តែ​ផ្ដាស​ ដល់​អ​ញ្ចឹ​ង​ទៅ​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាគី​សហជីព​ដទៃ​ទៀត​ ដែល​គេ​មានច្បាប់​ត្រឹមត្រូវ​ មាន​សកម្មភាព​សហជីព​ជាក់លាក់​»​។​

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ

ដូច​គ្នា​ដែរ​ លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ គាំទ្រ​នូវ​អ្វី​ដែល​រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​លើក​ឡើង​។​ តែ​សហជីព​រូប​នេះ​ មើលឃើញ​ចំណុច​ពីរ​ ដាច់​ដោយឡែក​ពី​គ្នា​ ប្រសិនបើ​រដ្ឋមន្ដ្រីក្រសួង​ការងារ​ អនុវត្ដ​ដូច​អ្វី​ដែល​លោក​បាន​ថ្លែង​ពិតមែន​។​ លោក​បន្ដ​ថា​ ជា​រឿង​ល្អ​ដែល​ក្រសួង​ការងារ​ ធ្វើ​បច្ចុប្បន្នភាព​លុប​ចោល​សហជីព​ដែល​មាន​តែ​ឈ្មោះ​ គ្មាន​សកម្មភាព​ និង​មិន​បាន​ចុះបញ្ជី​ការ​ត្រឹមត្រូវ​នៅ​ក្រសួង​ការងារ​។​ «​តែ​ម្យ៉ាងទៀត​ខ្ញុំ​គិត​ថា​ គ្រែង​ឡូ​គាត់​មាន​ចំណង​ ចង់​តាមដាន​សហជីព​ទាំងអស់​ ដើម្បី​ពិនិត្យ​មើល​សកម្មភាព​មិន​អនុវត្ដ​តាម​ច្បាប់​ថ្មី​ហ្នឹង​ ព្រោះ​ច្បាប់​ថ្មី​វា​តឹង​ណាស់​ មិន​ងាយ​មាន​អ្នក​ណា​អនុវត្ដ​តាម​បាន​ទេ​។​ ឧទាហរណ៍​ដូច​ត្រូវធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​ រៀបចំ​នួន​សហជីព​ ត្រូវ​រៀបចំ​សកម្មភាព​សហជីព​អី​ផ្សេងៗ​ទៀត​ និង​លក្ខណ​អី​ច្រើន​ណាស់​។​ ប្រ​សិន​ពិនិត្យ​ដល់​ចំណុច​ហ្នឹង​ មាន​ន័យ​ថា​ សហជីព​ឯករាជ្យ​ដូច​ពួក​ខ្ញុំ​ ប្រហែល​នឹង​រង​ឥទ្ធិពល​ នៃ​ការ​លុប​ចោល​ច្រើន​មែនទែន​ បើ​តាម​ខ្ញុំ​ពិនិត្យ​មើល​»​។​

លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា

 

​ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​ដាក់​ក្ដី​បារម្ភ​ត្រង់​ចំណុច​នេះ​ ដោយ​លោក​សំអាង​ថា​ ច្បាប់​ស្ដី​ពី​សហជីព​ ហាក់​បាន​រឹត​បន្ដឹង​ខ្លាំង​ លើ​ការ​បំពេញ​សំណុំ​បែបបទ​ផ្សេងៗ​ របស់​សហជីព​ដែល​ដាក់​ទៅ​កាន់​ក្រសួង​ការងារ​។​ លោក​គិត​ថា​ ប្រសិនបើ​រដ្ឋមន្ដ្រីក្រសួង​ការងារ​ លោក​រឹត​បន្ដឹង​ការ​អនុវត្ដ​ច្បាប់​ស្ដី​ពី​សហជីព​នេះ​ពិតមែន​ នោះ​ក្រុម​សហជីព​ឯក​រជ្យ​ច្បាស់​ជា​នឹង​ត្រូវ​បាត់​វត្ដមាន​ជាក់​ជា​ពុំខាន​។​

​គួរ​ជម្រាប​ថា​ បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ សហជីព​នៅ​ប្រទេស​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ មាន​ប្រមាណ​ជាង​ ៣០០០​ ៕

ព័ត៌មានទាក់ទង

សម្តេច ហ៊ុន សែន គ្រោងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួគី

សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ [...]

ខេត្តកំពតប្រមូលផលស្រូវ បាន ៣៨៧៥៥តោន លើសផែនការរំពឹងទុក

កំពត៖តាមរបាយការណ៍សង្ខេបរបស់ក្រសួងកសិកម្ម រុក្[...]

សម្ដេច ហ៊ុន សែន៖ សក្ដានុពលសេដ្ឋកិច្ចកម្ពុជាគឺជាខ្លាសេដ្ឋកិច្ចថ្មីនៅតំបន់អាស៊ី(មានសំឡេង)

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ថ្លែងថា សក្តានុពលសេដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត