loader

សហគ្រិនស្ត្រីច្នៃគ្រាប់ឈើ ជាគ្រឿងអលង្ការ

សហគ្រិនស្ត្រីកម្ពុជាមួយរូប ឈ្មោះ សោម រ៉ានី នៅខេត្តសៀមរាប មានសមត្ថភាពច្នៃគ្រាប់ឈើធញ្ញជាតិទៅជាគ្រឿងអលង្ការផ្សេងៗ ទទួលបានការគាំទ្រខ្លាំងពីសំណាក់ភ្ញៀវបរទេស។ កញ្ញាអ៊ុក រមនា ជូនសេចក្ដីរាយការណ៍។

————

អ្នកស្រីសោមរ៉ានី ជាសហគ្រិនស្ត្រីម្នាក់ អាយុ៣៥ឆ្នាំ ជាម្ចាស់អាជីវកម្មហាងលក់គ្រឿងអលង្ការ​ដ៏​​​ប្រណីត​ច្នៃ​ពី​គ្រាប់​ធញ្ញជាតិ​មួយឈ្មោះថា Graines de Cambodge នៅឯទឹកដីខេត្តសៀមរាប។ ទុនបើកអា​​អាជីវកម្ម​ដំបូង ​ ដែល​អ្នកស្រី​មាន គឺទឹកប្រាក់មិនដល់១០០ដុល្លាផង​។

អ្នកស្រី សោម រ៉ានី  សហគ្រិនស្ត្រីច្នៃគ្រាប់ឈើ ជាគ្រឿងអលង្ការនៅខេត្តសៀមរាប

​អ្នកស្រីផ្ដើមអាជីវកម្មពី​ការបោះលក់ផលិតផលតាមផ្សារ និងតាម​​តូប​​​បរទេស​នានា​ រហូត​ដល់​​អាច​​បើក​ហាង​​មួយ​​ដោយ​ខ្លួន​ឯងក្នុងរយៈ​ពេល​​ ១ ឆ្នាំ បន្ទាប់ពីបានចាប់ផ្ដើម​​​រកស៊ីដំបូង។

អ្នកស្រី សោមរ៉ានី ដែលបានប្រឡូកក្នុងវិស័យជំនួញ អស់រយ:ពេលជាង១០ មកហើយ បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា ១០ ឆ្នាំមកនេះ  ទម្រាំលោកស្រីអាចបង្កើត និងដឹកនាំអាជីវកម្មឱ្យដំណើរការមកដល់ពេលនេះ អ្នកស្រីឆ្លងកាត់ ឧបសគ្គមិនតិចនោះទេ។

 

អ្នកស្រីថា ពេល​​ផ្ដើម​ធ្វើ​ដំបូង​ វា​មិន​ងាយស្រួល​ទេ ​ដោយ​អាច​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ ដាច់ដៃ ដាច់ជើង​ បង្ក​ស្នាម​​របួស​ មក​​ដល់​សព្វ​ថ្ងៃ​​ ព្រោះ​​មិន​ចេះ​វិធី​ចោះ​គ្រាប់​តូចៗ ​ហើយ​វា​​រអិល​តែ​ពេល​នោះ​អ្នកស្រី​ នៅ​តែ​ព្យាយាម​ធ្វើ​​បន្ត​ ទោះបី​ជា​លំបាក​យ៉ាង​ណា​ក៏​ដោយ​។

សកម្មភាពច្នៃគ្រាប់ក្រហមរបស់អ្នកស្រីសោម រ៉ានី

គ្រឿង​អលង្ការ​​ដែលអ្នកស្រីធ្វើទាំង​នោះ ​រួម​មាន ខ្សែក ​ខ្សែដៃ ក្រវិល កាបូប ​រូបព្រះបដិមា មាន​តម្លៃចាប់​​​ពី​ ៣ ដុល្លារ​ ៥០០ ដុល្លារ​។

ដោយឡែក វត្ថុធាតុដើម ច្នៃពីគ្រាប់ធញ្ញជាតិមាន៖ គ្រាប់ក្ងោក ស្កួយ  បេង អង្គុញ ក្រញូង គ្រាប់ឈូក គ្រាប់ក្រហម  គ្រាប់អំពិលទឹក ក្នុងនោះក៏មានច្នៃពីថ្ម និងគុជ នាំចូល ពីប្រទេសជិតខាងផងដែរ។

ការច្នៃផលិតផលពីគ្រាប់ធញ្ញជាតិនេះ ត្រូវបានអ្នកស្រីបានរំលេចអោយដឹងថា វាបានជួយលើកស្ទួយវិស័យសិល្ប:ក៏ដូចជាវិស័យទេសចរណ៍កម្ពុជា និងជីវភាពប្រជាពលរដ្ឋ អ្នកភូមិបានមួយផ្នែកយ៉ាងធំ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

នៅឆ្នាំ២០៣០ ស្ត្រី និងកុមារ នឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាព

នៅឆ្នាំ២០៣០ ពលរដ្ឋកម្ពុជា នឹងទទួលបានរបបអាហារប[...]

ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសថ្មីមួយទៀតដល់ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ជរាអំពីការចាក់វ៉ាក់សាំង

ក្រសួងសុខាភិបាលនៅថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ[...]

រដ្ឋលេខាធិការទេសចរណ៍៖ស្ត្រីគឺជាផ្នែកមួយនៃការប្រែក្លាយអនាគតទេសចរណ៍នៅកម្ពុជា

(ភ្នំពេញ)៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x