loader

សម្តេច ហ៊ុន សែន ៖ ក្រុមប្រឹក្សាឃុំសង្កាត់នឹងព្យាបាលជម្ងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ​

ភ្នំពេញ៖ ចាប់ពីពេលនេះតទៅសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេសអាចទៅទទួលរបបនៃការពិនិត្យ និងព្យាបាលជម្ងឺដោយមិនចាំបាច់បង់ថ្លៃទៀតឡើយនៅតាមមន្ទីរពេទ្យរបស់រដ្ឋ។ នេះជាការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីជួបសួរសុខទុក្ខកម្មករកម្មការនីនៅតំបន់ទំនប់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅថ្ងៃនេះ។

សូមស្តាប់ប្រសាសន៍របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន

 

                                                                          ​     នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន

នេះជាកាដូពិសេសមួយសម្រាប់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេស បន្ទាប់ពីនាយករដ្ឋមន្រ្តីបានផ្តល់ឱ្យកម្មការីនី មន្រ្តីរាជការ និងកងទ័ពជាស្ត្រីនោះ។

នៅកៀកការបោះឆ្នោតជាតិឆ្នាំ ២០១៨ ខាងមុខនេះ គេសង្កេតឃើញថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយកចិត្តទុកដាក់ដល់កម្មករកម្មការីនីក្នុងវិស័យកាត់ដេរ មន្រ្តីរាជការយ៉ាងខ្លាំង ដែលនេះត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្រ្តទាញប្រជាប្រិយភាពពីពួកគេ។

កម្មការីនីកាត់ដេរ និងមន្រ្តីរាជការ និងកងទ័ពជាស្រ្តី នឹងទទួលបានប្រាក់ឧបត្ថម្ភពិសេសពីរដ្ឋាភិបាលពេលសម្រាលបុត្រ។ ការចេញមុនម៉ោងរបស់កម្មការីនីមានផ្ទៃពោះ ការទទួលបានប្រាក់ចូលនិវត្តន៍ ការអនុគ្រោះដល់កម្មករមិនចាំបាច់បង់ប្រាក់ ប ស ស និងអត្ថប្រយោជន៍មួយចំនួនក៏ត្រូវបានកើតឡើងពីនាយករដ្ឋមន្ត្រី ខណៈការបោះឆ្នោតជិតចូលមកដល់នេះ៕

 

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

សម្តេច ហ៊ុន សែន គ្រោងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួគី

សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ [...]

ខេត្តកំពតប្រមូលផលស្រូវ បាន ៣៨៧៥៥តោន លើសផែនការរំពឹងទុក

កំពត៖តាមរបាយការណ៍សង្ខេបរបស់ក្រសួងកសិកម្ម រុក្[...]

សម្ដេច ហ៊ុន សែន៖ សក្ដានុពលសេដ្ឋកិច្ចកម្ពុជាគឺជាខ្លាសេដ្ឋកិច្ចថ្មីនៅតំបន់អាស៊ី(មានសំឡេង)

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ថ្លែងថា សក្តានុពលសេដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត