loader

សម្តេច ហ៊ុន សែន រំលឹកដល់កម្មករ-កម្មការិនី ប្រុងប្រយ័ត្នក្នុងការទាមទារដំឡើងប្រាក់ឈ្នួល

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជាបានរំលឹកអោយកម្មករ-កម្មការិនី ប្រុងប្រយ័ត្នក្នុងការធ្វើសកម្មភាពតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល ព្រោះមានប្រទេសជាច្រើនកំពុងប្រកួតប្រជែងជាមួយកម្ពុជា។

ការលើកឡើងដូចនេះ របស់សម្ដេច ហ៊ុន​ សែន គឺធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការីនិ នៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

គួរបញ្ជាក់ផងដែរថា ការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដូចនេះ​ បន្ទាប់ពីមានការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល ២១០ ដុល្លារ ក្នុងមួយខែ នៅឆ្នាំក្រោយ។

ទាក់ទិននិងរឿងនេះដែរ ខាងនិយោកជក និងក្រសួងការងារបានសម្រេចសម្របសម្រួលផ្ដល់ប្រាក់ឈ្នួល ១៧៧ដុល្លារ ក្នុងមួយខែ ។តែទោះយ៉ាងណាក៏ដោយ សម្ដេច ហ៊ុន សែន បានប្រកាសបន្ថែមប្រាក់ ៥ដុល្លារ ទៅអោយកម្មករ -កម្មការីនិ ពីលើប្រាក់ឈ្នួល ១៧៧ដុល្លារ របស់កម្មករ ក្នុងម្នាក់ផងដែរ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពលរដ្ឋច្បារអំពៅ ៨ គ្រួសារបារម្ភបាត់ដីធ្លី ខណៈក្រុមហ៊ុនផានអ៊ីម៉ិចបន្តបូមខ្សាច់ចាក់លើដីទំនាស់

ភ្នំពេញ៖ លោក រៀល ណារិទ្ធិ តំណាងប្រជាពលរដ្ឋ នៅ[...]

អ្នកភូមិបញ្ជូនទៅសង្រ្គោះបន្ទាន់សង្ស័យពុលក្តាមត្រាំ

ខេត្តបាត់ដំបង៖ កាលពីយប់ថ្ងៃ សុក្រ ម្សិលមិញ អ្[...]

សហភាពអឺរ៉ុបប្រារព្ធទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា

ថ្ងៃនេះគឺជាទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត