ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឱ្យដឹងថា តាមការព្យាករណ៍របស់អ្នកសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ប្រាក់ឈ្នួលរបស់កម្មករ-កម្មការិនី មិនតិចជាង ២៥០ដុល្លារនោះទេ។
ការថ្លែងរបស់សម្ដេច ហ៊ុន សែន ដូចនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ប្រមាណជាង ១ម៉ឺននាក់ នៅតំបន់ព្រៃទា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមការព្យាករណ៍របស់អ្នកសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ប្រាក់ឈ្នួលរបស់កម្មករ-កម្មការិនី ដែលមិនតិចជាង ២៥០ដុល្លារនោះ សម្តេចថែមទាំងសង្ឃឹមថា ប្រាក់ឈ្នួលអាចនឹងខ្ពស់ជាងនេះថែមទៀតផង។
តាមការលើកឡើងរបស់សម្ដេច ហ៊ុន សែន កំណើនសេដ្ឋកិច្ចជាតិនឹងនាំទៅដល់ការកើនឡើងនូវប្រាក់ចំណូលរបស់កម្មករ-កម្មការិនី និងប្រជាកសិករផងដែរ ដរាបណាប្រទេសជាតិមានសន្ដិភាព។
សម្ដេចបានបញ្ជាក់ផងដែរថា ស្ថានភាពការងារលើវិស័យវាយនភ័ណ្ឌបានរីកចម្រើនយ៉ាងច្រើន ដែលក្នុងនោះកាលពីឆ្នាំ១៩៩៧ មានរោងចក្រតិចតួចបំផុត តែបច្ចុប្បន្នរោងចក្រ សហគ្រាសក្នុងប្រព័ន្ធនេះបានកើនដល់ប្រមាណ ១ម៉ឺន ២ពាន់ ដោយផ្តល់ការងារជូនកម្មករ កម្មការិនីប្រមាណ ១លាន ៥សែននាក់។ ក្នុងនោះប្រាក់ឈ្នួលកម្មករបានកើនឡើង ១៧០ដុល្លារ ក្នុងមួយខែ៕