loader

សម្តេច ហ៊ុន សែនបានបញ្ចេញសាច់ប្រាក់ជាង១០០០លានរៀលជួយដល់គ្រួសារក្រីក្រធ្វើចត្តាឡីស័ក

កាលពីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ សម្តេច ហ៊ុន សែនបានបញ្ចេញសាច់ប្រាក់របស់រាជរដ្ឋាភិបាលជាង១០០០លានរៀលឲ្យទៅរាជធានីខេត្តនៅទូទាំងប្រទេសសម្រាប់ជួយដល់គ្រួសារក្រីក្រដែលត្រូវធ្វើចត្តាឡីស័ក ។

តាមការបង្ហោះផ្សាយនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចកាលពីព្រឹកម្សិលមិញ ដោយគ្រួសារនីមួយៗ នឹងទទួលបាន២ម៉ឺនរៀលក្នុងមួយថ្ងៃ ដែលមានរយៈពេល១៥ថ្ងៃដែលថវិកាសរុបទទួលបានចំនួន ៣០ម៉ឺន រៀលក្នុងមួយគ្រួសារ ។ សម្តចបានបញ្ជាក់ថា កុំមានការភាន់ច្រឡំថាមានការតម្រូវឱ្យធ្វើចត្តាឡីសក័១៥ថ្ងៃ គឺការធ្វើចត្តាឡីស័កត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះ តែត្រូវផ្តល់ជូនថវិកាសម្រាប់១៥ថ្ងៃក្នុងបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរ សម្តេច ហ៊ុន សែន ក៏សូមជូនពរបងប្អូនជនរួមជាតិឃ្លាតចាកឆ្ងាយពីកូវីដ-១៩នេះផងដែរ ។

សូមជម្រាបថា កម្ពុជាប្រកាសអាសន្នករណីឆ្លងកូវីដរលកទី​២ កាលពីថ្ងៃទី ០៣​ វិច្ឆិកា បានបិទបញ្ជប់​ ដោយរដ្ឋាភិបាលប្រកាសថាជាភាពជោគជ័យមួយរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងដ៏គ្រោះថ្នាក់នេះ ។ ក្នុងរលក ទី៣វិច្ឆិកា សូម្បីសម្ដេចនាយករដ្ឋមន្ត្រីក៏បានធ្វើចត្តាឡីស័កដែរ បន្ទា​ប់ពីលោកបានជួបរដ្ឋមន្ត្រីការបរទេសហុងគ្រីដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា ។​ ប៉ុន្តែចំនួនអ្នកបានឆ្លងមានតិចតួច ហើយក៏បានព្យាបាលជាស្បើយជាច្រើនដែរ ។

តែចំពោះព្រឹត្តិការណ៍ថ្ងៃទី២៨ វិច្ឆិកាគឺជា រលកឆ្លងដំណាក់កាលទី៣ ដែលក្រសួងសុខាភិបាលប្រកាសថា ជាការឆ្លងសហគមន៍ ព្រោះអ្នកឆ្លងជម្ងឺនេះផ្ទុះចេញពីផ្ទៃក្នុងភាគច្រើន ។ សម្ដេចនាយករដ្ឋមន្រ្តីបានប្រកាសថា នេះជាដំណាក់កាលធំធេង និងធ្ងន់ធ្ងរ ដែលចាំបាច់ចំពោះប្រជាជន នៅកម្ពុជាទាំងអស់ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ដោយរក្សាអនាម័យពេលចេញពីផ្ទះ និងរក្សាគម្លាតនៅទីប្រជុំជន ។ កន្លងមកប្រមុខរដ្ឋាភិបាលបានអះអាងថា នឹងជួយព្យាបាលអ្នកឆ្លងជម្ងឺនេះដោយមិនបណ្ដោយអោយគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។ ក្នុងន័យនេះហើយ ដែលកម្ពុជាបានពុះពារពីដំណាក់កាលកូវីដ ចំនួនពីរដំណាក់កាលមកហើយ ដែលអង្គការសុខភាពពិភពលោក WHO​ ក៏បានសរសើរកម្ពុជាដែលបានខិតខំទប់ស្កាត់ជម្ងឺឆ្លងផ្លូវដង្ហើមដ៏គ្រោះថ្នាក់នេះបានជោគជ័យ ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៣២៦នាក់ មានស្ត្រី ៧៣នាក់ និងបុរស ២៥៣នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់ ៕

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េខាងជើងកម្ទេចការិយាល័យទំនាក់ទំនងកូរ៉េខាងត្បូងហើយគ្រោងសង់បន្ទាយនៅតំបន់ គ្មានយោធា

បើតាមសារព័ត៌មានABC Newsស្រង់ពីប្រភពព័ត៌មានកូរ[...]

សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ប្តី​ចាក់​សាំង​ដុត​សម្លាប់​ប្រពន្ធ​នៅ​ខេត្ត​ស្រុក​ពញាឮ ខេត្តកណ្តាល​បាន​ហើយ

(កណ្តាល) ៖ ដោយសារភ្លើងប្រច័ណ្ឌ អន់ចិត្តស្រ្តី[...]

បទវិភាគ៖ចិនកាន់តែគំរាមតៃវ៉ាន់កាន់តែក្លាហាន ហេតុអ្វីបាន ជាមហាយក្សចិនខ្លាចតៃវ៉ាន់?

នៅពេលពិភពលោកកំពុងសំឡឹងមើល មិនដាក់ភ្នែក ចលនាឆ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x