loader

សម្តេច ទៀ បាញ់ ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៥ និងកិច្ចប្រជុំពាក់ព័ន្ធ

រដ្ឋមន្ត្រីការពារជាតិ សម្ដេច ទៀ បាញ់ បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើ​កទី ១៥ ​​កិច្ច​ប្រជុំរដ្ឋ​មន្ត្រីការពារ​ជាតិ​អាស៊ាន​-បូក ​លើក​ទី ​៨ និង​កិច្ច​ប្រជុំ​ក្រៅផ្លូវ​ការ​រដ្ឋមន្ដ្រី​ការពារ​ជាតិ​អាស៊ាន​-​ចិន​ ពី​ថ្ងៃទី​ ១៥​ ដល់ ​១៦​ ខែ​មិថុនា ឆ្នាំ ២០២១ តាម​​អន​ឡាញ​។​

ក្រសួងការពារជាតិកម្ពុជាបានផ្សាយឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិ សម្ដេច ទៀ បាញ់ បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើ​កទី ១៥ ​កិច្ច​ប្រជុំរដ្ឋ​មន្ត្រីការពារ​ជាតិ​អាស៊ាន​-បូក ​លើក​ទី ​៨ និង​កិច្ច​ប្រជុំ​ក្រៅផ្លូវ​ការ​រដ្ឋមន្ដ្រី​ការពារ​ជាតិ​អាស៊ាន​-​ចិន​ ពី​ថ្ងៃទី​ ១៥​ ដល់​ ១៦​ ខែ​មិថុនា ឆ្នាំ ២០២១​ តាម​​អន​ឡាញ​ តបទៅនឹងកា​រ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ប្រ៊ុយណេ​ដា​រូសា​ឡាំ។

នា​ឱកាស​នោះ ​សម្ដេច​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ការពារជាតិ បាន​ចូល​រួម​អនុម័តឯកសារ​ទស្សនាទាន​ចំនួន ​៤​ ក្នុង​ក្រប​ខ័ណ្ឌកិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​សេចក្ដី​ប្រកាស​បេដាសេរី​បេហ្គាវ៉ាន់​ ក្នុង​ការ​ប្រារព្ធខួប​លើក​ទី ១៥ ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ ឆ្ពោះទៅកាន់​ការ​ត្រៀម​ជា​ស្រេច​ សំរាប់​អនាគត ​សន្តិភាព ​និង​វិបុលភាពអាស៊ាន​។​ នេះបើយោងតាមប្រភពដដែល។

ក្រសួងបន្តថា រដ្ឋមន្ត្រីការពារជាតិខ្មែរបាន​​ថ្លែងអំណរគុណ​ដ​ល់ឧត្តម​មន្ត្រី​ការពារ​ជាតិ​អាស៊ាន ចំពោះ​ការ​ព្យាយាម​ជំរុញរាល់​គំនិត​ផ្តួចផ្តើមនានា ដើម្បីពង្រឹង​ឯកភាព​អាស៊ាន ​និង​មជ្ឈភាពអាស៊ាន ​និង​សម្រេច​បាន​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែងក្នុងសមាគមតំបន់នេះ។

យោងតាមប្រភពដដែល សម្តេច ទៀ បាញ់ បានថ្លែងថា «កម្ពុជា​សូមវាយ​តម្លៃខ្ពស់​ចំពោះ​ឯកសារ​ទស្សនទាន​ដែល​បាន​អនុម័ត​ទាំង​អស់​ ជា​ឯកសារ​មាន​សារៈសំខាន់​ សម្រាប់​ការ​ថែរក្សានិម្មាបន​កម្ម​សន្តិសុខ​ ដែល​មាន​អាស៊ាន​ជា​មូលដ្ឋាន​ និង​កិច្ច​សហការជាមួយដៃ​គូខាង​ក្រៅ​»។

កម្ពុជានឹង​ធ្វើ​​ជាប្រធានកិច្ចប្រជុំខាងលើ និ​ង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ឆ្នាំ​ក្រោយ​។ រដ្ឋមន្ត្រីការពារជាតិកម្ពុជាបានអះអាងថា​«នឹង​ពិចារណា​លើ​គំនិត​ផ្តួចផ្តើម​មួយ​ចំនួន​ ដើម្បី​ចែក​រំលែក​ជាមួយ​បង​ប្អូន​អាស៊ាន ដោយ​មាន​គោល​បំណង​ធ្វើឱ្យប្រសើ​​រ​ឡើង​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​កង​កម្លាំង​ការពារ​ជាតិ​អាស៊ាន ​ក្នុង​កា​រប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​រួម​ លើក​កម្ពស់​ឯកភាព​អាស៊ាន ​និង​ធានា​និរន្តភាព​នូវ​កិច្ចសហប្រតិបត្តិការ​ជាក់​ស្តែង​»​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អ.ស.ប ជំរុញឱ្យមេដឹកនាំយោធាលែងលោកស្រី អោង សាន ស៊ូ ឃ្យី និងមន្ត្រីផ្សេងៗទៀត

អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) គឺលោក[...]

ទាហានអឺរ៉ុបភាគច្រើនចេញពីអាហ្វហ្គានីស្ថានដោយស្ងៀមស្ងាត់ ក្រោយបេសកកម្ម ២០ ឆ្នាំ

ទាហានអឺរ៉ុបភាគច្រើនបានដកចេញពីប្រទេសអាហ្វហ្គាន[...]

លោក សម រង្ស៊ី ថាការជាវប័ណ្ណនាឡិកា សម រង្ស៊ី ជាឱកាសអង្គាសថវិកាជួយពលរដ្ឋកម្ពុជាខ្វះខាតអំឡុងកូវីដ

លោកសម​រង្ស៊ីរុញកំរើកនយោបាយឡើងវិញជាមួយ នឹងការប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x