en     km
en     km

សម្តេច​ ហ៊ុន​ សែន​ នឹង​ជួប​សិស្ស​ជាប់​និ​ន្ទេ​ស​ A​ នៅ​ថ្ងៃ​ទី​ ២១​ កញ្ញា​ ខាង​មុខ​នេះ​

Share

​ភ្នំពេញ៖ នាយក​រដ្ឋមន្ត្រី​ សម្តេច​ ហ៊ុន​ សែន​ បាន​សរសេរ​នៅ​លើ​ទំព័រ​ ហ្វេ​ស​ប៊ុ​ក​ របស់​លោក​ នៅ​ថ្ងៃ​ទី​ ១៣​ ខែកញ្ញា​នេះ​ថា​ សិស្ស​ដែល​ប្រ​ទ្ប​ង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​និ​ន្ទេ​ស​ (A)​ សម្តេច​សម្រេច​កំណត់​យក​ ថ្ងៃ​ទី​ ២១​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ដើម្បី​ជួប​សំណេះសំណាល​ នៅ​វិមាន​សន្តិភាព​ វេលា​ម៉ោង​ ៨:៣០​ព្រឹក​។​

នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន។
នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន។

សម្តេច​ ហ៊ុន​ សែន​ សរសេរ​បន្ត​ថា​ សូម​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ព្រមទាំង​អភិបាល​រាជធានី​ ខេត្ត​ ទាំងអស់​ដែល​មាន​សិស្ស​ប្រឡង​ជាប់​និទ្ទេស​ (A)​ រៀបចំ​ឱ្យ​បាន​ល្អ​នូវ​ការ​ធ្វើ​ដំណើរ​ និង​ការ​ស្នាក់​នៅ​ ធានា​ឱ្យ​បាន​នូវ​សុវត្ថិភាព​ ពិសេស​សិស្ស​មក​ពី​ខេត្ត​។​ ឆ្លៀត​យក​ឱកាស​នេះ​ សូម​ចូលរួម​អបអរសាទរ​ចំពោះ​ក្មួយៗ​ ដែល​ប្រឡង​ជាប់​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​ និង​សំដែង​ការ​សោកស្តាយ​ចំពោះ​ក្មួយៗ​ដែល​ប្រឡង​មិន​ជាប់​ ហើយ​សង្ឃឹមថា​ក្មួយៗ​នឹង​ប្រឹងរៀន​ដើម្បី​ប្រឡង​នៅ​ឆ្នាំ​ក្រោយ​ទៀត​៕

​សូម​ជំរាប​ថា​ លទ្ធផល​ប្រ​ទ្ប​ង​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​ប្រ​ទ្ប​ង​បាក់​ឌុ​ប​ឆ្នាំ​នេះ​បេក្ខជន​ប្រ​ទ្ប​ង​ជាប់​និទ្ទេស​ A​ មាន​ចំនួន​៤០៥​ នាក់​ និទ្ទេស​ B​ ចំនួន​ ២៨០១​ នាក់​ និទ្ទេស​ C​ ចំនួន​ ៥៥៩៥​ និទ្ទេស​ E​ មាន​ចំនួន​ ៣៨១១៧​នាក់​ ស្មើ​និង​ ៦២.១៨​ ភាគរយ​នៃ​ចំនួន​សិស្ស​ប្រ​ទ្ប​ង​ជាប់​នៅ​ឆ្នាំ​២០១៦​នេះ​៕ ​

Share

Image Not Found
Image

ព័ត៌មានទាក់ទង