ភ្នំពេញ ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបអ្នកសារព័ត៌មានមកពីស្ថាប័នព័ត៌មានមួយចំនួនប្រមាណ ១ ពាន់នាក់ នៅរសៀលថ្ងៃសៅរ៍ ទី ១៤ មករា ឆ្នាំ ២០១៧ នេះ។
ក្នុងជំនួបជាប្រវត្តិសាស្ត្ររវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាននេះ ធ្វើឡើងដើម្បី ពិភាក្សា ស្តាប់ និងចែករំលែងអំពីបទពិសោធន៍របស់អ្នកសារព័ត៌ និងផលលំបាកនានារវាងអ្នកកាសែតជាមួយមន្ត្រីរដ្ឋាភិបាល។
ជំនួបជាប្រវត្តិសាស្ត្រដែលនាយករដ្ឋមន្ត្រីរៀបចំឲ្យមាននេះ គឺជាលើកដំបូងហើយចាប់តាំងពីសម្តេច ហ៊ុន សែន ឡើងកាន់អំណាចជាង ៣០ ឆ្នាំមកនេះ។
ជាការគាត់សំគាល់ស្ថាប័នសារព័ត៌មានមួយចំនួន មិនត្រូវបានរដ្ឋាភិបាលអញ្ជើញចូលនោះទេ។ ស្ថាប័នទាំងនោះមានវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) ។