loader

សម្តេចព្រះមហាក្សត្រីកម្ពុជាទទួលបានគ្រឿងឥស្សរិយសថ្នាក់ខ្ពស់បំផុតពីរដ្ឋាភិបាលចិន

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ីជីងពីង ​ បានថ្វាយគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ។

ការប្រគល់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតនេះ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃ សុក្រ នៅទីក្រុង Beijing នៃប្រទេសចិន ។ គ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ជាគ្រឿងឥស្សរិយយសសម្រាប់ឥស្សរជនឆ្នើមបរទេសដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសអន្ដរជាតិ និងការពារសន្តិភាពពិភពលោក ដើម្បីជាកិច្ចថ្វាយនូវការដឹងគុណ ក្នុងការចូលរួមចំណែកដ៏ធំធេង នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះចំណងមិត្តភាព កម្ពុជា-ចិន។

នៅក្នុងពិធីនេះផងដែរ លោក ស៊ី បានមានប្រសាសន៍ថា សម្តេចព្រះមហាក្សត្រី ព្រះអង្គគឺជាសាក្សីដ៏សំខាន់ និងជាអ្នកជំរុញនូវចំណងមិត្តភាពចិន-កម្ពុជា ។ ព្រះអង្គ បានចាប់ផ្តើមបង្កើតចំណងមិត្តភាពយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ចាប់តាំងពីពេលដែលទ្រង់បានដង្ហែព្រះរាជដំណើរទស្សនកិច្ច នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាលើកដំបូងមកកាន់ប្រទេសចិន នៅក្នុងឆ្នាំ ១៩៥៨ ។

លោក ស៊ីបានមានប្រសាសន៍បន្ថែមទៀតថា សម្តេចព្រះមហាក្សត្រី ព្រះអង្គបានបំពេញព្រះរាជតួនាទីយ៉ាងសំខាន់បំផុត ក្នុងបុព្វហេតុនៃចំណងមិត្តភាពរវាងប្រទេសទាំង២ ក្នុងរយៈពេលជាង ៦០ឆ្នាំកន្លងមកនេះ ហើយ សម្រាប់ប្រទេសចិន ព្រះអង្គ គឺជាសាក្សីដ៏សំខាន់ចំពោះភាពរីកចម្រើនទាំងឡាយក្នុងសង្គមចិនបច្ចុប្បន្ន ។

សម្តេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជហឫទ័យយ៉ាងពិសេសចំពោះប្រជាជនចិន ហើយបានគាំទ្រយ៉ាងសកម្មដល់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ហើយលោកកត់សម្គាល់ថា សម្តេចព្រះមហាក្សត្រី ព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី និងការលើកកម្ពស់មិត្តភាពរវាងប្រជាជនទាំងពីរ ។

លោកក៏បានគូសបញ្ចាក់ទៀតថា ចាប់តាំងពីការបង្កើតឡើងនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង ៦២ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរតែងតែគាំទ្រគ្នា និងជួយគ្នាបង្កើតចំណងមិត្តភាពដែកថែប ដែលមិនអាចបំបែកបាន និងក្លាយជាសហគមន៍យុទ្ធសាស្រ្តមួយដែលមានអនាគតរួមគ្នា ។

សាធារណរដ្ឋប្រជាមានិតចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីការឆ្ពោះទៅមុខ ឆ្ពោះទៅរកចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងដោយថ្នាក់ដឹកនាំចិនជំនាន់មុន ជាមួយនឹង សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី និងបញ្ចូលកម្លាំងជំរុញថ្មីដល់ទំនាក់ទំនងទ្វេភាគី ក្នុងសម័យកាលប្រវត្តិសាស្រ្តថ្មីដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

គ្រឿងឥស្សរិយយស ដែលលោកមានកត្តិយសថ្វាយជូន សម្តេចព្រះមហាក្សត្រី នៅពេលនេះ គឺតំណាងឲ្យការគោរពរបស់ប្រជាជនចិន ចំពោះ សម្តេចព្រះមហាក្សត្រី និងមិត្តភាពដ៏ជ្រាលជ្រៅរបស់ពួកគេចំពោះប្រជាជនកម្ពុជា ហើយខ្ញុំសូមជូនពរប្រជាជនចិន និងកម្ពុជា ឲ្យមានវិបុលភាព និងមិត្តភាពជារៀងរហូត។

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សម្ដេចហ៊ុនសែន៖ កម្ពុជាគ្មានអ្នកទោសនយោបាយទេ គឺមានតែអ្នកនយោបាយមានទោសព្រហ្មទណ្ឌ

សម្ដេចនាយករដ្ឋមន្ត្រី បន្តផ្ញើសារវាយប្រហារក្រ[...]

សម្ដេចហ៊ុនសែនច្រានចោលពាក្យចចាមអារា៉មថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែង

បើយោងទៅតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេច នៅថ្ងៃទ[...]

អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ៤រូបរួមគ្នា ទទូចឱ្យអាជ្ញាធរកម្ពុជា ការពារសុវត្ថិភាពលោកអំសំអាត

នេះជាលើកដំបូងក្នុងអំឡុងកូវិដ១៩ ដែល ក្រុមអ្នកជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x