loader

សម្ដេច ហ៊ុន សែន អះអាងប្រាប់មេដឹកនាំវៀតណាមថាពុំមានកងទ័ពបរទេស(ចិន)លើទឹកដីកម្ពុជាទេ

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងប្រាប់សមភាគីវៀតណាម ង្វៀន ស៊ុនហ្វ៊ុក ថា រដ្ឋាភិបាលកម្ពុជានឹងមិនអនុញ្ញតអោយមានមូលដ្ឋានកងទ័ពបរទេសណាមួយលើទឹកដីកម្ពុជាហើយ ថា ចិនកំពុងស្វែងរកមូលដ្ឋានទ័ពជើងទឹក គឺជាព័ត៌មានមិនពិត។ នេះបើការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAP ដែលបានធ្វើសេចក្ដីរាយការណ៍កាលពីរសៀលថ្ងៃសុក្រ ទី៧ធ្នូ ឆ្នាំ ២០១៨។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ដែលធ្វើទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅក្រុងហាណូយ បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជាមិនបានអនុញ្ញតឱ្យមានមូលដ្ឋានទ័ពបរទេសលើទឹកដីកម្ពុជាឡើយ។

នៅក្នុងវីដេអូឃ្លីបដែលអង្គភាពសារព័ត៌មាន Fresh News បានស្រង់មកចុះផ្សាយបានបង្ហាញពីការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដូចនេះ គឺក្នុងឱកាសសន្និសីទសារព័ត៌មានរួមជាមួយសមភាគីវៀតណាមង្វៀន ង្វៀន ស៊ុនហ្វ៊ុក។

សម្ដេចនាយករដ្ឋមន្ត្រីបានពន្យល់ដោយមានការបកប្រែភាសាវៀតណាមជូន លោក ង្វៀន ស៊ុន ភុក ដូចនេះថា៖  

សារព័ត៌មានបរទេសមួយមានមូលដ្ឋាននៅប្រទេសសិង្ហបុរីគឺសារព័ត៌មាន Asia Times បានចុះផ្សាយនូវរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនដោយបង្ហាញថា ប្រទេសចិន បានបញ្ចុះបញ្ជូលកម្ពុជា តាំងពីឆ្នាំ ២០១៧ អោយផ្ដល់ទីតាំងដើម្បីស្ថាបនាមូលដ្ឋានទ័ពជើងទឹកចិន នៅខេត្តកោះកុង។ សារព័ត៌មាននេះ បានចុះផ្សាយទៀតថា មូលដ្ឋានទ័ពជើងទឹកចិន គឺជាផ្នែកមួយនៃគំរោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ឆ្នេរលំហែរកាយដោយក្រុមហ៊ុនវិនិយោគពីចិននូវទឹកប្រាក់ ៣ពាន់ ៨រយ លានដុល្លារអាមេរិកហើយក្នុងនោះ ត្រូវប្រើប្រាស់ទៅលើកំពង់ផែអន្តរជាតិទឹកជ្រៅទៀតផង។

ជាមួយគ្នានេះដែរ អនុប្រធានាធិបតីអាមេរិក Mike Pence បានចោទសួរកម្ពុជាដោយសង្ស័យថា កម្ពុជាកំពុងសា្ថបនាមូលដ្ឋានទ័ពជើងទឹករបស់ចិនទីតាំងនោះហើយ។ តែបែបនេះក្ដី សម្ដេចនាយករដ្ឋមន្ត្រីបានច្រានចោលចំពោះការអះអាងដូចនេះ ដោយចាត់ទុកថាជាការមិនពិតឡើយ។

ទំនាក់ទំនងការទូតកម្ពុជា -វៀតណាម បានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧។ ប្រទេសទាំងពីរបានដោះដូរទស្សនកិច្ចនឹងគ្នាគ្រប់កម្រិតទាំងអស់។

វៀតណាមបានបញ្ជូនកងទ័ពរបស់ខ្លួនជាច្រើនម៉ឺននាក់ជួយកងទ័ពខ្មែរមួយក្រុមដឹកនាំដោយ សម្ដេច ហ៊ុន សែន សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន ដោយផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ហៅរបបខ្មែរក្រហមនៅថ្ងៃទី ៧មករា ឆ្នាំ ១៩៧៩ ។ មេដឹកនាំកម្ពុជា និងបក្សប្រជាជនកម្ពុជាបានជ័យជំនះលើរបបខ្មែរក្រហមថា ជាការប្ដូរសាច់ស្រស់ឈាមស្រស់នៃយុទ្ធមិត្តរួមអាវុធរបស់កងទ័ពនៃប្រជាជនវៀតណាម។

កម្ពុជាក្រោមការដឹកនាំរបស់បក្សប្រជាជនកម្ពុជាមិនអាចភ្លេចបានឡើយ គុណតម្លៃរបស់កងទ័ពស្ម័គ្រចិនវៀតណាមដែលបានពលីជីវិត ដើម្បីប្រជាជនកម្ពុជារស់រៀនមានជីវិតឡើងវិញ។

បច្ចប្បន្ន វៀតណាម និងចិនកំពុងប្រឈមមុខដាក់គ្នាក្នុងជំលោះសមុទ្រចិនខាងត្បូងនៃប្រជុំកោះស្ព្រាតលី និងកោះប៉ារ៉ាហ្សែល។​ កោះប៉ារ៉ាហ្សែលដែលភាសាវៀតណាមហៅថា ទ្រឿងសាបានរបូតទៅចិន តាំងពីឆ្នាំ ១៩៧៤ ដោយកងទ័ពចិនលុកលុយកាន់កាប់យក។ តែវៀតណាមនៅតែចាត់ទុកនិងទាមទារ ថា ជារបស់ខ្លួន៕

អត្ថបទ៖ លោក នួន បូរិន

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាប្រតិកម្មសមាជិកព្រឹទ្ធសភាអាមេរិកដោយអះអាងថាកម្ពុជាជារដ្ឋអធិបតេយ្យ

ឆ្លើយតបនឹងសេចក្តីស្នើច្បាប់មួយ ដែលត្រូវបានផ្ត[...]

អង្គការ ​Save the children ប្រារព្ធខួប ១០០ឆ្នាំក្រោមប្រធានបទ«ក្តីស្រមៃសម្រាប់ថ្ងៃអនាគត»

នៅថ្ងៃទី២៤ ខែឧសភានេះអង្គការ Save the children[...]

កសិករ​៖ ដាំផ្សិតចំបើងរយៈពេលខ្លីតែបានផលច្រើន

កសិករ​៖ ដាំផ្សិតចំបើងរយៈពេលខ្លីតែបានផលច្រើន

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩

កសិករងាកមកដំាផ្សិតចំបើងនៅក្បែរផ្ទះក្រោយទទួលបា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត