en     km
en     km

សម្ដេច ហ៊ុន សែន ស្នើឱ្យUN ស្វែងយល់ពីកម្ពុជាឱ្យច្បាស់មុននឹងវាយតម្លៃបញ្ហាសិទ្ធិមនុស្ស

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្នើឱ្យអង្គការសហប្រជាជាតិ យល់ពីកម្ពុជាឱ្យច្បាស់មុននឹងវាយតម្លៃបញ្ហាសិទ្ធិមនុស្ស ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់សម្ដេច ហ៊ុន  សែន ចុះថ្ងៃទី ២៣ តុលានេះ។

តាមរយៈការចុះផ្សាយនេះបញ្ជាក់ថា ការស្នើបែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោកស្រី Michelle Bachelet  ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។

ក្នុងជំនួបពិភាក្សានោះ លោកស្រី មីសែល បាសែឡែត ធ្វើការកត់សំគាល់ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា លើវិស័យសិទ្ធមនុស្ស ពិសេសសិទ្ធិរបស់ស្រ្តី កុមារ កម្មករ កម្មការិនី អប់រំ និងការមិនរើសអើង។

យ៉ាងណា លោកស្រីមានប្រសាសន៍ថា តាមរយៈចំណុចល្អរបស់កម្ពុជា​ លោកស្រីនឹងបញ្ចូលទៅក្នុងរបាយការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្សស្តីពីកម្ពុជា។

លោកស្រី Michelle Bachelet ថា លោកស្រីនឹងបន្តសហការ និងផ្ដល់ការគាំទ្រដល់កម្ពុជាបន្តទៀតតាមតែអ្វីដែលអាចធ្វើទៅបាន។

នាឱកាសនោះ  សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាស្នើឲ្យមានកិច្ចសហការលើបញ្ហាសិទ្ធមនុស្សរវាងអង្គការសហប្រជាជាតិជាមួយកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យមានការយល់គ្នាឲ្យបានច្បាស់មុននឹងវាយតម្លៃ ជៀសវាងមិនបានសហការគ្នា និងមិនបាននិយាយជាមួយគ្នាជា​មុន​នោះ។

យ៉ាងណាមិញ​សម្តេច ហ៊ុន សែន បន្ថែមថា បើទោះបីកម្ពុជាមានជំហរផ្សេងគ្នាពីអង្គការសហប្រជាជាតិក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយអង្គការសហប្រជាជាតិទៅលើបញ្ហាសិទ្ធិមនុស្ស នៅតែបន្តទៅមុខទៀត ពិសេសបន្តនូវអាណត្តិ២ឆ្នាំទៅមុខទៀត របស់ការិយាល័យសិទ្ធមនុស្សប្រចាំកម្ពុជា។

គួររំលឹកថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប នឹងប្រទេសមួយចំនួនទៀត បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតជាតិ កាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ ដោយប្រទេសទាំងនោះ យល់ថារដ្ឋាភិបាលកម្ពុជាបានរំលាយគណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន ដែលនេះជាផ្នែកមួយនៃការរំលោភសិទ្ធិនយោបាយ និងសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទ៖ លោក សោម លាភ

Share

Image Not Found
Image

ព័ត៌មានទាក់ទង