loader

សម្ដេច ហ៊ុន សែន ផ្ញើសារដាស់តឿនដល់យុវតីកុំឆាប់ប្រគល់ខ្លួនប្រាណទៅអោយបុរសនៅថ្ងៃនៃសេចក្ដីស្រឡាញ់

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានផ្ញើសារដាស់តឿនដល់យុវតីកុំឆាប់ប្រគល់ខ្លួនប្រាណទៅអោយបុរសនៅថ្ងៃនៃសេចក្ដីស្រឡាញ់។

នៅថ្ងៃទី ១៤ កុម្ភៈ  ឆ្នាំ២០១៨ស្អែកនេះ ជាថ្ងៃនៃក្ដីស្រឡាញ់ ឆ្លៀតក្នុងឱកាសនេះ សម្ដេច ហ៊ុន សែន បានផ្ញើសារដាស់តឿនដល់យុវតីទាំងអស់កុំប្រគល់ខ្លួនប្រាណទៅអោយបុរសដែលជាសង្សាររបស់ខ្លួននៅថ្ងៃនៃសេចក្ដីស្រឡាញ់។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជាបានលើកឡើងដូចនេះនៅលើគេហទំព័រហ្វេសប៊ុកលោកនៅ ថ្ងៃទី ១៣ កុម្ភៈនេះ។

សម្ដេច ហ៊ុន សែន ៖ « ថ្ងៃទី១៤ កុម្ភះ ស្អែកនេះ គឺជាថ្ងៃនៃក្តីស្រឡាញ់ គឺមានន័យថា ស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ក្រុមគ្រួសារ ស្រឡាញ់ជីដូនជីតា ស្រឡាញ់ឪពុកម្តាយ ស្រឡាញ់បងប្អូន ស្រឡាញ់មិត្តភ័ក្តិ… សុំកូនក្មួយកុំប្រគល់ខ្លួនអោយបុរសណាទាំងអស់»។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ ថា សម្រាប់កម្ពុជា ថ្ងៃ១៤កុម្ភៈ គឺជាថ្ងៃនៃក្តីស្រឡាញ់ទូទៅមិនសំដៅដល់គូសង្សារដែលនារីត្រូវប្រគល់ខ្លួនប្រាណអោយបុរស។ តែថ្ងៃមួយនេះ អាចអោយយើងបង្ហាញក្ដីស្រឡាញ់ទៅដល់ប្រទេសជាតិ ស្រឡាញ់ទៅដល់ក្រុមគ្រួសារ ស្រឡាញ់ទៅដល់ជីដូនជីតា ស្រឡាញ់ទៅដល់ឪពុកម្តាយ ស្រឡាញ់បងប្អូន និងស្រឡាញ់ មិត្តភ័ក្តិជាដើម ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អង្គការពាណិជ្ជ​កម្ម​ពិភពលោក៖ កម្ពុជាជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឡើយ

ភ្នំពេញ៖ លោក Robeto Cavatho Azevedo ​អគ្គនាយក[...]

សម្ដេច ហ៊ុន សែន ស្នើឱ្យUN ស្វែងយល់ពីកម្ពុជាឱ្យច្បាស់មុននឹងវាយតម្លៃបញ្ហាសិទ្ធិមនុស្ស

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុ[...]

ជនជាតិចិន ១៦​នាក់​បង្ក​អសន្តិសុខនៅក្រុង​ប៉ោយ​ប៉ែ​ត​​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​

បន្ទាយ​មាន​ជ័យ​៖​ ជនជាតិ​ចិន ១៦​នាក់​ បង្ក​អស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត