loader

សម្ដេច ស ខេងថាគ្រោះថ្នាក់ចរាចរ ព្រោះអ្នកបើករថយន្តមិនស្ដាប់ការណែនាំរបស់ក្រសួង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែង បញ្ហាគ្រោះថ្នាក់ចរាចរណ៍មិនមានការថយចុះទេ នេះក៏ដោយសារតែអ្នកបើយាន្តយន្តមិនស្ដាប់ និងអនុវត្តតាមការណែនាំរបស់ក្រសួងហាផ្ទៃ ។

រាយការណ៍ដោយ លោក សោម លាភ

 

ការថ្លែងរបស់សម្ដេចស ខេង បែបនេះធ្វើឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែឧសភា ។

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបង្ហាញក្ដីព្រួយបារម្ភចំពោះការកើនឡើងឥតឈប់ឈរពាក់ព័ន្ធនឹងករណីគ្រោះថ្នាកចរាចរនេះ  ។

រដ្ឋមន្ត្រីរូបនេះថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាអ្នកបើកបរយាន្តយន្ត ។

ឱបនាយករដ្ឋមន្ត្រីទី១ រូបនេះ បន្ថែមថា ខ្លួនឈឺក្បាលចំពោះគ្រោះថ្នាក់ចរាចរនេះ ព្រោះជាក់ស្ដែងសម្ដេចថា កាលពីក្នុងអំឡុងពេលចូលឆ្នាំ ប្រពៃណីជាតិ គឺមានមនុស្សគ្រោះថ្នាក់ច្រើនពេក ដែលធ្វើឱ្យសម្ដេចឈប់ចង់មើលព័ត៌មាន ។

សម្ដេច ស ខេង ថាប្រការដែលសំខាន់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរនេះ គឺមានតែបន្តការអប់រំផ្សព្វផ្សាយទេ ដែលជាមធ្យោបាយមានប្រសិទ្ធភាព ។

សម្ដេច ស ខេងបានលើកឡើងថា​ ការដែលពលរដ្ឋស្រវឹង ហើយបើកបរដែលបណ្ដាលឱ្យមានគ្រោះថ្នាក់បែបនេះ ក៏ជាការធ្វើប្រទេសកម្ពុជាផ្ទាល់ខ្មាស់ជាតិសាសន៍ដទៃដែរ ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បង្ហាញក្ដីព្រួយបារម្ភចំពោះករណីគ្រោះថ្នាក់ចរាចរផងដែរ ដែលសម្ដេចថាជាការព្រួយបារម្ភជាជាងប្រទេសកំពុងមានសង្គ្រាមទៅទៀត ។

បើតាមគណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ លើកឡើងកាលពីខែមករាឆ្នាំ ២០១៩ថា គ្រោះថ្នាក់​ចរាចរ​កាលពីឆ្នាំ​២០១៨ កើតឡើង ចំនួន ៣ ២៦៧ លើក បណ្តាល​ឲ្យ​ស្លាប់ ១ ៧៦១ នាក់ និង​របួស ៤ ៧៧០ នាក់ ។

បើតាម​របាយការណ៍របស់គណៈកម្មាធិការនេះ​បង្ហាញទៀតថា នៅឆ្នាំដដែលនោះ ចំនួន​ជនរងគ្រោះ​ជា​មធ្យម ក្នុង​មួយថ្ងៃ ស្លាប់​ចំនួន ៤ ទៅ៨​នាក់ និង​របួស ១៣​នាក់ ​។ ពាក់ព័ន្ធនឹងមូលហេតុវិញរួមមាន បើកបរ​ហួស​ល្បឿន​កំណត់ ៣៧​ភាគរយ​, មិន​គោរព​សិទ្ធិ ១៩​ភាគរយ​, មិន​ប្រកាន់​ស្តាំ ១៣​ភាគរយ​, វ៉ា​ជែង ១១​ភាគរយ​, បត់ស្ដាំ ឬឆ្វេង ១០​ភាគរយ​, ស្រវឹង ៥​ភាគរយ​,​ កត្តា​យានយន្ត ៣​ភាគរយ និងបើកបរក្នុងស្ថានភាពងងុយមាន ២​ភាគរយ ៕​

ព័ត៌មានទាក់ទង

លោក សម រង្ស៊ី​រៀបរាប់ពីការរារាំង និងជោគជ័យលើដំណើរមាតុភូមិនិវត្តន៍

ភ្នំពេញ៖ លោក សម រង្ស៊ី ថ្លែងអំពីដំណើរមាតុភូមិ[...]

ទូតកម្ពុជាប្រចាំអឺរ៉ុប ថាកម្ពុជាធ្វើឱ្យស្ថានភាពនយោបាយប្រសើរឡើងជាជំហានៗ

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហភាពអឺរ៉[...]

កូនលោក កឹម សុខាថា ឆ្នាំ ២០២០ លោក កឹម សុខានឹងជម្រុញឱ្យមានការផ្សះផ្សារជាតិទ្រង់ទ្រាយធំ

ភ្នំពេញ៖ កញ្ញាកឹម មនោវិទ្យា កូនស្រីរបស់លោក កឹ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត