loader

សម្ដេច​ហ៊ុន​ សែន​៖​ រឿង​ស្នាម​មេដៃ​ក្លែងក្លាយ​គឺ​មិន​រូ​ច​ខ្លួន​ព្រោះ​ប្រមាថ​ព្រះមហាក្សត្រ​

ភ្នំពេញ៖ ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ព្រមាន​បក្ស​ប្រឆាំង​ជា​ថ្មី​ម្ដងទៀត​ ករណី​ការ​ក្លែង​ស្នាម​មេដៃ​គាំទ្រ​ញត្តិ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ ដែល​សម្ដេច​ថា​ មិន​ទាន់​រួចខ្លួន​នៅឡើយ​។​ ​ការ​ថ្លែង​ព្រមាន​របស់​ប្រមុខ​រដ្ឋាភិបាល​ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​និង​ សិក្ខាកាម​សាលា​រដ្ឋបាល​ភូមិន្ទ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​ ២០​ មិថុនា​នេះ​ ។

hun-sem-20-06-16-thum
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានកាន់អំណាចជាង ៣០ឆ្នាំ យូរជាងគេក្នុងចំណោមមេដឹកនាំនៅប្រទេសក្នុងតំបន់ អាស៊ីអាគ្នេយ៍។
​ក្នុង​ឱកាស​នេះ​ សម្ដេច​បាន​ហៅ​ការ​ក្លែង​ផ្តិត​មេដៃ​គាំទ្រ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺជា​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​ព្រះមហាក្សត្រ​ និង​ជា​ការ​បោកប្រាស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ប្រឈម​មុខ​ផ្លូវច្បាប់​។​

​ករណី​នេះ​ សម្តេច​ទទូច​ដល់​មន្ត្រី​ទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ ឱ្យ​មើល​ពី​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ នៅ​កម្ពុជា​ព្រោះ​គេ​អនុវត្ត​ច្បាប់​ ។​
​ជាមួយ​គ្នា​នេះ​ សម្ដេច​ក៏​បាន​ថ្លែង​ចំអក​បក្ស​ប្រឆាំង​ ចំពោះ​ការ​ធ្វើ​ពិធីបួងសួង​សុំ​ជួយ​ខ្លួន​  ដែល​សម្ដេច​ថា​ អ្នក​ប្រព្រឹត្ត​កំហុស​មិន​អាច​យក​អ្វី​បិទ​បាំង​ឬ​ ជួយ​បាន​ឡើយ​ ព្រោះ​កំហុស​គឺជា​ដែន​សមត្ថកិច្ច​របស់​តុលាការ​។​

គណបក្សប្រឆាំង​កាលពី​ស​ប្ដា​ហ៍​មុន​ ប្រកាស​ថា​គេ​បាន​ប្រមូល​ស្នាម​មេដៃ​ជា​ថ្មី​ទៀត​បាន​ជាង​ ២៧​ ម៉ឺន​ ហើយ​ត្រៀម​យក​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​ឆាប់ៗ​នេះ​ ដែល​ជាមួយ​គ្នា​នេះ​គណបក្សប្រឆាំង​នេះ​ថា​ បាន​ដាក់​លិខិត​សុំ​ចូល​គាល់​ព្រះមហាក្សត្រ​ទៀត​ផង​ ដើម្បី​ទូល​ថ្វាយ​ព្រះ​អង្គ​អំពី​កំ​ដៅ​នយោបាយ​ និង​សួរសុខទុក្ខ​ព្រះ​អង្គ​ ថា​តើ​ព្រះ​អង្គ​សុខទុក្ខ​អ្វីខ្លះ​?​។​

យ៉ាងណា​ក៏​ដោយ​គណបក្សប្រឆាំង​នេះ​ ប្ដេជ្ញា​ថា​អ្នកតំណាង​រាស្ត្រ​ទាំងអស់​របស់​ខ្លួន​នឹង​ដើរ​ចូល​គុក​ បើ​ គ្រាន់តែ​ថ្វាយ​ញត្តិ​ទៅ​ព្រះមហាក្សត្រ​បែរជា​មានទោស​នោះ​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សហរដ្ឋអាមេរិកបន្តជំរុញអោយកម្ពុជាដោះលែងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិជាបន្ទាន់

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានប្រតិកម្មជាបន[...]

ទីប្រឹក្សាសម្ដេច ហ៊ុន សែន​ថាលោក សម រង្ស៊ី ដើរតាមនយោបាយអាមេរិក បំផ្លាញកម្ពុជាលំនាំដូចលោក កឹម សុខា

ភ្នំពេញ៖ ទីប្រឹក្សាផ្ទាល់របស់សម្ដេច នាយករដ្ឋម[...]

លោក W. Patrick Murphy ឯក​អគ្គរដ្ឋ​ទូតថ្មី​អាមេរិក​មកដល់កម្ពុជាហើយ

លោក W. Patrick Murphy ឯក​អគ្គរដ្ឋ​ទូតថ្មី​អាមេរិក​មកដល់កម្ពុជាហើយ

ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩

ភ្នំពេញ៖ ឯក​អគ្គរដ្ឋ​ទូត​ថ្មីសហរដ្ឋអាមេរិក​​ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត