en     km
en     km

សម្ដេច​សង្ឃ​គ្រឹ​ស្ត​សាសនា​ ថា​ពិភពលោក​ប្រឈម​មុខ​និង​សង្គ្រាម​

Share

សម្ដេច​សង្ឃ​ Pope​ Francis​ មាន​បន្ទូល​ថា​ ការ​វាយប្រហារ​ថ្មីៗ​នេះ​ដោយ​ ពួក​ ជី​ហា​ដ​ នៅ​អឺរ៉ុប​ គឺ​ភស្តុ​តាង​មួយ​ បញ្ជាក់​ថា​ពិភពលោក​ ប្រឈម​មុខ​និង​សង្គ្រាម​ តែ​ព្រះ​អង្គ​អះអាង​ថា​ មិនមែន​ជា​សង្គ្រាម​សាសនា​ទេ​។​

សម្ដេច​សង្ឃ​ Pope​ Francis
សម្ដេច​សង្ឃ​ Pope​ Francis

​តាម​ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ព្រះ​អង្គ​មាន​បន្ទូល​ដូចនេះ​ នៅ​មុន​ពេល​ព្រះ​អង្គ​ត្រូវ​ទៅ​កាន់​ប្រទេស​ ប៉ូ​ឡូញ​។​ បន្ទូល​របស់​ ព្រះ​អង្គ​បាន​យោង​ចំពោះ​ ការ​ធ្វើឃាត​អាចារ្យ​កាតូលិក​ម្នាក់​ នៅ​វិហារ​គ្រឹ​ស្ត​សាសនា​ នៅ​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ពុធ​ទី​២៧​កក្កដា​ ដោយ​ជនសង្ស័យ​ពីរ​នាក់​ ដែល​គេ​ថា​ជា​ពួក​សកម្មប្រយុទ្ធ​ IS​ បាន​សម្រុកចូល​ចាក់​ សម្លាប់​អាចារ្យ​ម្នាក់​នេះ​។​

យ៉ាងណា​ក៏​ដោយ​ សម្ដេច​សង្ឃ​ បាន​ហៅ​ការ​សម្លាប់​ អាចារ្យ​កាតូលិក​ថា​ជា​ ជំ​លោះ​ផលប្រយោជន៍​ ពាក់ព័ន្ធ​រឿង​លុយកាក់​ប៉ុណ្ណោះ​។​

​សម្ដេច​សង្ឃ​៖​ «​នៅ​ពេល​យើង​ និយាយ​ពី​សង្គ្រាម​ គឺ​យើង​ត្រូវ​និយាយ​ពី​ ទំនាស់​ផលប្រយោជន៍​ ធនធាន​ហិ​រ​វត្ថុ​តែ​មិនមែន​ជា​ជំ​លោះ​សាសនា​ ហើយ​សាសនា​ ទាំងអស់​ពិតជា​ត្រូវការ​សន្តិភាព​ គឺ​មិន​ត្រូវការ​សង្គ្រាម​ឡើយ​››

​ការ​ចាក់​សម្លាប់​ អាចារ្យ​គ្រឹ​ស្ត​សាសនា​ គឺជា​រូបភាព​នៃ​ការ​វាយប្រហារ​ ក្រោម​រូបភាព​ថ្មី​ទៀត​ របស់​ ពូក​សកម្មប្រយុទ្ធ​ IS​ ខណៈ​ក្រុម​នេះ​ប្រើប្រាស់​មធ្យោបាយ​ វាយប្រហារ​ ដោយ​អត្តឃាត​ នៅ​អឺរ៉ុប​សម្លាប់​មនុស្ស​ ជា​ច្រើន​រយ​នាក់​ហើយ​នោះ​៕​ប្រភព​៖​ BBC​

Share

Image Not Found
Image

ព័ត៌មានទាក់ទង