loader

សម្ដេចហ៊ុនសែនថាពិភពលោកមានស្ដង់ដា២ករណីរំលាយបក្សមួយនៅថៃនិង​បក្ស​សង្រ្គោះ​ជាតិ

ភ្នំពេញ៖ សម្ដេចនាយករដ្ឋន្ត្រីហ៊ុន សែននៅថ្ងៃចន្ទទី២៥មីនានេះ បានថ្លែងនៅចំពោះមុខនិស្សិត ដោយទាមទារយុត្តិធម៌ពីសហគមន៍​អន្តរជាតិ​​សម្រាប់កម្ពុជា ដោយសារត្រូវបានថ្កោលទោស ករណីរំលាយគណបក្ស​សង្រ្គោះ​ជាតិ។ សម្ដេច​ថា ដូចជាអយុត្តិធម៌ចំពោះកម្ពុជា គឺករណីរំលាយគណបក្សសង្រ្គោះ​ជាតិតែងរង​ការថ្កោល​ទោស ​​ហើយប្រទេសថៃបែជា​គ្មានអន្ដរជាតិណាថ្កោលទោសចំពោះ​ការរំលាយ​បក្ស​​​មួយ​ចំពេល​ឃោស​នា​បោះ​​ឆ្នោត​​តែម្ដង។

កញ្ញាហេង នីទីរាយការណ៍

 

សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុនសែនមានប្រសាសន៍ថាបក្សនយោបាយមួយនៅ ថៃត្រូវ​បាន​រំលាយ​អំឡុង​ឃោស​នា​បោះបោះឆ្នោតតែម្ដងគឺខុសពីកម្ពុជា មុនបោះឆ្នោតមួយឆ្នាំ។ សម្ដេចដូច​ជាមិន​​សហគមន៍អន្តរជាតិណាគេឈឺឆ្អាលសោះ ។ សម្ដេចបន្តថា រឿងកម្ពុជារំលាយបក្ស​ន​យោ​បាយធ្វើសកម្មខុសច្បាប់បែជា រងការរិះគន់ ថ្កោលទោស គឺមើលទៅទិដ្ឋភាពនយោបាយ ដូចគ្នាបែរជាមួយត្រូវបានស្ដីបន្ទោសបែជាមួយមិនមានទៅវិញ។ សម្ដេចថា ត្រង់នេះហើយ ដែលពិភពលោកមានចែងចេញជាពីរ។ សម្ដេចថាឯណាទៅ លើលោក​នេះថា​មាន​យុត្តិ​ធម៌​ដូចគ្នា។

គណបក្សរក្សាជាតិថៃត្រូវបានរំលាយកាលពីថ្ងៃ១២មីនាដោយតុលាការរដ្ឋ​ធម្មនុញ្ញរបស់​រាជា​ណាច​ក្រនេះសំអាងហេតុផល និងមានការអះអាងតាមច្បាប់កំពូលរបស់ប្រទេសនេះ​ដែល​ហាម​​រាជវង្សពាក់ពន្ធនឹងរឿងនយោបាយ។ ម្ចាស់ក្សត្រីយ៍ម្នាក់ត្រូវបានបក្សនេះតែងតាំង ជា​បេក្ខជន​នាយករដ្ឋមន្រ្ដីរបស់បក្សនេះដែលនាំឲ្យបក្សដទៃទៀតតវ៉ា ហើយអ្នកនយោបាយ​មួយចំនួនរួមទាំងពួ​ក​​បញ្ញវន្ដផងបានសំដែង​ពីការព្រួយ​បារម្មណ៍ពីកិតិ្ដនាម​របស់​ព្រះ​មហាក្ស​ត្រ។

បក្ស​ដែលត្រូវបានរំលាយនេះ ក៏ជាប់ការសង្ស័យថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន នៅ​ពី​ក្រោយព្រោះមហាសេដ្ឋីរូបនេះ រងការផន្ទាទោសច្រើនឆ្នាំ ករណីពុករលួយនិងគេចការ​បង់​ពន្ធ។

ប្រទេសថៃ មានរដ្ឋប្រហារ ជិត២០លើកមកហើយ ចាំតាំងពីឆ្នាំ១៩៣៨។ រដ្ឋប្រហាររបស់​រាជា​ណាចក្រនេះ សុទ្ធតែទប់ស្កាត់កុំមានការដឹកនាំដោយអំណាច​បុរគ្គល ឬបក្សមួយមាននិន្នា ការ​ក្រហមកុម្មុយនិស្ត។  កាលពីឆ្នាំ២០០៧ បក្សថៃរ៉ាក់ថៃដឹកនាំបង្កើតដោយលោកថាក់ស៊ីន​ក៏ត្រូវ​បាន​តុលាការរដ្ឋធម្មនុញ្ញរំលាយ ហើយអ្នកនយោបាយច្រើនរូបហាមធ្វើនយោបាយ​ប្រាំឆ្នាំ​ព្រោះ​​​​​តែមាននិន្នាការជាប់លោកថាក់ស៊ីននិងជាមន្ត្រីជាន់ខ្ពស់របស់បក្សថៃរ៉ាក់ថៃ។

យ៉ាងណាអ្នកសង្កេតការណ៍ថា ការរំលាយបក្សនៅថៃខុសគ្នានឹងកម្ពុជា ត្រង់ថា កម្ពុជា រំលាយបក្ស រំលាយ​សមាជិក​សភា និង សមាជិកក្រុមប្រឹក្សាឃុំដែល​ទើបជាប់ឆ្នោតដែល​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី៤មីថុនាឆ្នាំ២០១៦ក្រោមការផ្ដល់ជំនួយ​រៀបចំបោះឆ្នោត​ដោយ​សហ​ភាព​អឺរ៉ុប​​និង​​អាមេរិក។ ការរំលាយបក្សនេះ ក៏ចំពេល បក្សកាន់ត្រូវបានមើលឃើញថា កំពុង​រៀបចំយុទ្ធសាស្រ្តយកអាសនៈមកវិញពីគណបក្សសង្រ្គោះជាតិ។

សម្ដេចនាយករដ្ឋមន្ត្រីបាន សហគមន៍អន្តរជាតិច្រើនតែលូកដៃចូលកម្ពុជា ហើយប្រទេស​ដៃទៃដូចជាមិនបានធ្វើដូចកម្ពុជា។ សម្ដេចថា ចង់ធ្វើដូចថៃ ឬភូមាក៏បាន គឺបក្សកាន់អំណាចយក អំណាច បានមុនដូចតែគ្នាតែករណីនេះ សម្ដេចថាមិនចង់ធ្វើ បើចង់គឺកែរដ្ឋធម្មនុញ្ញ​ធ្វើបាន​ភ្លាម។

យ៉ាងណា អ្នកសង្កេតការណ៍នយោបាយ នៅតែអះអាងថា កម្ពុជា នៅតែខុសពីប្រទេសដទៃ ព្រោះ កម្ពុជា ជាប់កាតព្វកិច្ចជាមួយសហគមន៍អន្តរជាតិ ដោយសារកិច្ចព្រមព្រៀងសន្តិភាព ២៣​តុលា១៩៩១ ចងកម្ពុជាអោយដើរលើផ្លូវមួយគឺបើកចំហសេរីភាព នយោបាយ ប្រជាធិប​តេយ្យពហុបក្ស ហើយបក្សណាចង់កាន់អំណាចត្រូវតែឆ្លងកាត់ការបោះឆ្នោត​មួយដែល​ត្រឹម​ត្រូវ សេរី គ្មានការគំរាមកំហែង៕

ព័ត៌មានទាក់ទង

ចៅអធិការវត្តបារាយណ៍បន្តដឹកនាំព្រះសង្ឃសាងសង់ផ្លូវលំ

ចៅអធិការវត្តបារាយណ៍បន្តដឹកនាំព្រះសង្ឃសាងសង់ផ្លូវលំ

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩

កំពង់ធំ៖ ព្រះចៅ អធិការវត្តបារាយណ៍កាលពីថ្ងៃទី [...]

មន្រ្តីទេសចរណ៍៖ ក្រុមហ៊ុនទេសចរណ៍រកស៊ីបែបZero Package Tour​ចំនួន៤ធ្លាប់រងការផាកពិន័យ

ភ្នំពេញ៖ យ៉ាងហោចណាស់មានក្រុមហ៊ុនរកស៊ីលក់កញ្ចប[...]

ឧត្តមសេនីយ៍ភូមាច្រើនរូប រងការដាក់ទណ្ឌកម្មពីសំណាក់អាមេរិក ករណីសហគមន៍រ៉ូហ៊ីងយ៉ា

សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី១៦កក្កដា  [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត