loader

សម្ដេចសខេង៖អភិបាលខេត្តស្ទឹងត្រែងថ្មីត្រូវយកចិត្តទុកដាក់ការពារបូរណភាពទឹកដីនិងធនធានធម្មជាតិ

សម្ដេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលទើបចូលកាន់មុខតំណែងថ្មី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ការពារបូរណភាពទឹកដី និងធនធានធម្មជាតិឱ្យបានគង់វង្ស ព្រោះជាទ្រព្យសម្បត្តិរបស់ជាតិ។ នេះបើយោងតាមក្រសួងមហាផ្ទៃ បានឱ្យដឹងនាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ដោយសម្រង់សម្ដីរបស់សម្ដេចថា «អភិបាលខេត្ត ត្រូវយកចិត្តទុកដាក់មានវិធានការតាមគោលការណ៍នានា របស់រាជរដ្ឋាភិបាល ដើម្បីការពារធនធានធម្មជាតិ ឱ្យបានគង់វង្ស»។

ក្រៅពីនេះ សម្ដេច បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្ដអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេស ត្រូវផ្ដល់សេវាធារណៈជូនប្រជាពលរដ្ឋ ដោយតម្លាភាព ត្រឹមត្រូវ និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

សូមជម្រាបថា នៅថ្ងៃដដែលនេះ ជាពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅសាលាខេត្តស្ទឹងត្រែង គឺឯកឧត្តម ស្វាយ សំអ៊ាង ជំនួសឧត្តម ម៉ុម សារឿន ដែលត្រៀមទៅកាន់មុខតំណែងជា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

នៅឆ្នាំ២០៣០ ស្ត្រី និងកុមារ នឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាព

នៅឆ្នាំ២០៣០ ពលរដ្ឋកម្ពុជា នឹងទទួលបានរបបអាហារប[...]

ខេមបូចារកឃើញករណីមន្ត្រីថ្នាក់លើបើកផ្លូវឱ្យអាជ្ញាធរយាយីអ្នកកាសែតពេលបំពេញការងារ

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)ព[...]

នាយករដ្ឋមន្រ្តីផ្តួចផ្តើមគំនិតត្រៀមរៀបចំបើកប្រទេសឡើងវិញ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញគំនិត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x