ភ្នំពេញ៖ ក្រសួងធនធានទឹក និង ឧតុនិយម បានរម្លឹកដល់ពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្នេរសមុទ្រ និងខេត្តមួយនៃភាគឥសានប្រទេស ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ព្រោះនៅរយៈពេល ៣ ថ្ងៃទៀតនេះ នឹងមានព្យុះខ្លាំងមួយបក់បោកមកលើតំបន់ទាំងនេះ។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ផ្សព្វផ្សាយនៅថ្ងៃអង្គារ៍ ទី ០៦ កញ្ញានេះ បានបញ្ជាក់ថា បន្ទាប់ពីតាមដានលើស្ថានភាពអាសកាសធាតុរួចមកឃើញថា ខ្យល់មូសុងនិរតីបាននឹងកំពុងបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា និងលើឈូងសមុទ្រថៃ។ តាមសេចក្ដីជូនដំណឹង គឺប្រព័ន្ធសម្ពាធទាបដែលកំពុងអូសកាត់លើអាងទន្លមេគង្គ នឹងរំកិលចុះជាបន្ដបន្ទាប់មកភាគខាងត្បូង ហើយនៅថ្ងៃ ទី ១១ ខែ កញ្ញា ប្រព័ន្ធសម្ពាធទាបនេះ នឹងអាចអូសកាត់លើខេត្ដស្ទឹងត្រែង ។
ការសិក្សាលើស្ថានភាពអាកាសធាតុក្នុងរយៈពេលចុងក្រោយរបស់ក្រសួងធនធានទឹក និង ឧតុនិយម អាចកំណត់បានថា នៅតំបន់វាលទំនាប និង តំបន់ខ្ពង់រាប របាយទឹកភ្លៀងនឹងធ្លាក់រាយប៉ាយដោយមានពីមធម្យមទៅច្រើន ។ ចំណែកតំបន់មាត់សមុទ្រ នឹងមានភ្លៀងចាប់ផ្ដើមធ្លាក់ ដោយកើនឡើងច្រើនជាបន្ដបន្ទាប់ ជាពិសសខេត្ដកោះកុង និង ខេត្ដព្រះសីហនុ។
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់រូប ភ្លៀវទេសចរជាតិ និង អន្ដរជាតិ ត្រូវប្រុងប្រយ័ត្ន ជាពិសេសត្រូវបញ្ចៀសការធ្វើដំណើរលើផ្ទៃសមុទ្រចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៦៕