loader

សមាជិកសភាសហភាពអឺរ៉ុបទាមទារឱ្យសម្ដេចហ៊ុនសែនធានាសុវត្ថិភាពការវិលមកវិញរបស់លោកសមរង្ស៊ីនិងថ្នាក់ដឹកនាំ

នៅក្នុងទំព័រហ្វេសប៊ុកលោកសមរង្ស៊ីបានបង្ហោះសេចក្ដីថ្លែងការណ៍របស់សមាជិកសហភាពអឺរ៉ុបដែលមានឈ្មោះ៥៦រូបហើយបានចេញសេចក្ដីថ្លែងការណ៍ទាមទារឱ្យលោកនាយករដ្ឋមន្រ្ដីហ៊ុនសែននិងអាជ្ញាធរកម្ពុជាបើកផ្លូវឱ្យលោកសមរង្ស៊ីចូលកម្ពុជាវិញហើយត្រូវធានាសុវត្ថិភាពនៃប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិនិងថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិចូលមកកាន់កម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខនេះ។សេចក្ដីថ្លែងការដែលត្រូវបានផ្សព្វផ្សាយជាភាសាអង់គ្លេសបានបន្ដទៀតថាយើងជាសមាជិកសហភាពអាមេរិកមានការព្រួយបារម្ភជាខ្លាំងនៅរយៈពេលចុងក្រោយនេះដែររដ្ឋាភិបាលកម្ពុជាបានដាក់ពង្រាយកម្លាំងសន្ដិសុខនៅគ្រប់ច្រកល្ហកនិងការធ្វើទុក្ខបុកម្នេញចាប់ខ្លួនអ្នកគាំទ្រនិងសកម្មជនរបស់គណបក្សសង្គ្រោះជាតិដែលមានចំនួនកាន់តែកើនឡើងហើយរូបភាពនេះមានស្ថានភាពធ្ងន់ធ្ងរជាខ្លាំង។ក្នុងន័យនេះយើងទទូចដល់រដ្ឋាភិបាលកម្ពុជាឱ្យពិនិត្យឡើងវិញនិងគោរពឡើងវិញរដ្ឋធម្មនុញ្ញកម្ពុជានិងបទដ្ឋានអន្ដរជាតិដែលកម្ពុជាជាភាគីហត្ថលេខីមួយផងដែឬ។យើងសូមរំលឹកការអំពាវនាវរបស់យើងជាថ្មីម្ដងទៀតឱ្យដោះលែងជាបន្ទាន់លោកកឹមសុខនិងអ្នកទោសនយោបយាទាំងអស់ហើយបញ្ឈប់ការគំរាមកំហែងធ្វើទុក្ខបុកម្នេញទៅលើក្រុមប្រឆាំង។ក្នុងន័យនេះទៀតយើងអំពាវនាវឱ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍និងស្ថាប័នអង្គការសហប្រជាជាតិឱ្យមានចំណា់តកាហើយជម្រុញឱ្យអាំជ្ញាធរកម្ពុជាអនុវត្តឡើងវិញរាល់កាតព្វកិច្ចនៃសន្ធិសញ្ញាអន្ដរជាតិទាំអឡាយពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្សនិងការអនុវត្តឱ្យបាននូវប្រព័ន្ធពហុបក្សនិយមដែលមានចែងនៅក្នុងកិចច្ព្រមព្រៀងទីក្រុងប៉ារីស។សេចក្ដីថ្លែងការណ៍ជាចុងក្រោយរបស់សមាជិកសភាអឺរ៉ុបដែលមាន៥៦រូបបានសម្ដែងនៅការរំពឹងទុកជាមុនថាលោកនាយករដ្ឋមន្រ្ដីហ៊ុនសែននិងរដ្ឋាភិបាលរបស់លោកនិងអនុលោមតាមរដ្ឋធម្មនុញ្ញកម្ពុជានិងបទដ្ឋានគតិយុត្តិអន្រជាតិទាំងឡាយស្ដីបីសិទ្ធិមនុស្សហើយអនុញ្ញាតឱ្យលោកសមរង្ស៊ីបានជួបអ្នគគាំទ្ររបស់លោកនៅក្នុងប្រទេសកម្ពុជាដោយគ្មានការរារាអធ្វើទុក្ខបុកម្នេញ។យ៉ាងណាក៏ដោយនាយករដ្ឋមន្រ្ដីកម្ពុជាលោកហ៊ុនសែនកាលពីធ្ងៃម្សិលមិនៅក្នុងពិធីមួយនៅរដាជធានីភ្នំពេញឡោកបានអះអាងថាសិទ្ធិដែលពលរដ្ឋកម្ពុជាចង់បានមិនត្រឹមតែសិទ្ធិមនុស្សនោះទេគឺសិទ្ធិរស់រានមានជីវិត។លោកហ៊ុនសែនបានបញ្ជាក់ទៀតថាសន្ដិភាពគឺពេលេនះមិនអាចកាត់ថ្លៃបានឡើយដែលដណ្ដើមបានរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមលោកថាសន្ដិភាពបាននាំឱ្យកម្ពុជាមានការអភិវឌ្ឍមកដល់ពេលនេះ។លោកនាយករដ្ឋមន្រ្ដីដែលជាអ្នកនយោបាយជើងចាស់រូបនេះបានព្រមានថាការប្រើប្រាស់កម្លាំងសន្ដិសុខជាតិរាំងខ្ទបការវិលមកវិញរបស់លោកមសរង្ស៊ីគឺជាការទប់ស្កាត់នូវផែនការនៃការប៉ងធ្វើរដ្ឋប្រហាររដ្ឋាភិបាលមួយដេលោលកថាស្របច្បាប់។កាលពីសប្ដាហ៍មុនសារព័ត៌មានអាមេរិក វ៉ាស៊ីនតោនផុសចុះផ្សាយនូវអត្ថាធិប្បាយរបស់ខ្លួនដោយដាក់ចំណងជើងថាបុរសខ្លាំងនៅកម្ពុជាត្រូវការប្រជាធិបតេយ្យដែលគ្មានការប្រកួតប្រជែង។សារព័ត)មានដ៏ល្បីល្បាញរបស់ងាំមេរិកនេះបានហៅប្រជាធិបតេយ្យនៅកម្ពុជាបច្ចុប្បន្ន្ននេះគឺឯកបក្សគ្មានបក្សប្រឆាំងណាអង្គុយនៅកនុងសភានោះទេ។សារព័ត៌មាននេះថា ការកំចាត់ក្រុមប្រឆាំងដោយការរំលាយគណបកស្ប្រឆាំងបានបង្ហាញថាកម្ពុជាកំពុងដើរលើផ្លូវមួយឯកបក្សគ្មានគូប្រជែង។សុំជម្រាបថាសេចក្ដីថ្លែងការណ៍របស់សមាជិកសភាសហភាពអឺរ៉ុបធ្វោះឡឡើងនពេលនេចំពែលដែលស្ថានការណ៍នយោបាយនៅកម្ពុជាស្ថិតនៅក្នុងស្ថានភាពផុយស្រួចជាខ្លាអខណៈដែរអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិទាំអក្នុងនិងក្រៅប្រទេសហាក់ដូចជាត្រៀមរង់ចាំការវិលមកវិញរបស់លោកសមរង្ស៊ី។តែយ៉ាងណាក៏ដោយលោកសមរង្ស៊ីបានអះអាងថាទោះជាលោកខកខានមិនបាឡើងជិះយន្ដហោះពីប៉ារីស៍មកទីក្រុងបាងកកដោយសារតែក្រុមហ៊ុនយន្ដហោះបិទបញ្ជីឈ្មោះរបស់លោកក៏ដោយគឺលោកបានសច្ចាថានឹងវិលមកតំបន់អាស៊ីចូលកម្ពុជាខានតែបានទោះជាលោកចូលតាមច្រកណាក៏ដោយទោះជាជិះសេះ ដំរីក៏ដោយ។ប៉ុន្ដែសម្រាប់លោកនាយករដ្ឋមន្រ្ដីស្វាគមន៍ជានិច្ចគឺសាលដីការបស់តុលាការ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ត្រីថា វប្បធម៌លាបពណ៌កើតឡើងដោយក្រុមប្រឆាំង

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ថ្លែងថាវប្បធម៌លាបពណ៌[...]

លោក សម រង្ស៊ី​រៀបរាប់ពីការរារាំង និងជោគជ័យលើដំណើរមាតុភូមិនិវត្តន៍

ភ្នំពេញ៖ លោក សម រង្ស៊ី ថ្លែងអំពីដំណើរមាតុភូមិ[...]

ទូតកម្ពុជាប្រចាំអឺរ៉ុប ថាកម្ពុជាធ្វើឱ្យស្ថានភាពនយោបាយប្រសើរឡើងជាជំហានៗ

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហភាពអឺរ៉[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត