loader

សមាជិកសភាបក្ស​កាន់អំណាចអនុម័តឱ្យតុលាការបន្តនីតិវិធីករណីលោកកឹមសុខា

ភ្នំពេញ៖សមាជិកសភានៃគណបក្សប្រជាជនកម្ពុជា ចំនួន ៦៧រូប ដែលបានចូលប្រជុំសភានៅព្រឹកថ្ងៃចន្ទ ទី១១ ខែ​កញ្ញា​នេះ បានអនុម័តឱ្យតុលាការបន្ដនីតិវិធី ដើម្បីចាត់ការលើសំណុំរឿងលោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែលបានចោទប្រកាន់ដោយរដ្ឋាភិបាលពីបទអំពើក្បត់ជាតិ ។

នៅក្នុងកិច្ចប្រជុំសភានេះ មិនមានវត្តមានរបស់នាយករដ្ឋមន្រ្ដីនោះទេ ហើយសភាប្រជុំតែរយៈពេល ជាង ១០នាទី។

កិច្ចប្រជុំសភាវិសាមញ្ញា ធ្វើឡើងដោយពុំមានវត្តមានសមាជិកសភាគណបក្សសង្រ្គោះជាតិចូលប្រជុំនោះទេ ដោយ​ពួកគេ​ភាគ​ច្រើន​ទៅ​ប្រមូលផ្ដុំគ្នានៅខាងមុខនៅតុលាការត្រពាំងថ្លុងខេត្តត្បូងឃ្មុំ ទីដែលលោក កឹម សុខា កំពុងឃុំខ្លួននៅទីនោះ។

លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះ​ជាតិត្រូវបានសមត្ថកិច្ចចូល​ចាប់ខ្លួននៅលំនៅដ្ឋានរបស់លោក កាល​ពីពាក់​កណ្ដាល​អធ្រាត្រ ថ្ងៃទី០២ ខែកញ្ញា ២០១៧ ។ លោកត្រូវបានចោទពីបទក្បត់ជាតិដោយសារតែរដ្ឋាភិបាល​ចាប់សំឡេង​លោក​និយាយ​នៅក្នុង​វេទិកា​មួយ​នៅ​​ប្រទេសអូស្ដ្រាលី កាលពីឆ្នាំ២០១៣៕

 

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

សាលាដំបូងកោះហៅសាក្សី៨រូប​ក្នុងសំណុំរឿងរបស់លោក កឹម សុខា ករណីក្បត់ជាតិ

ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញបានសម្រេចកោះហៅ[...]

ស្ថានតំណាងកម្ពុជាបានជួយពលរដ្ឋខ្មែរ២៨នាក់ធ្វើការដោយខុសច្បាប់នៅក្រៅប្រទេស

ភ្នំពេញ៖តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការប[...]

ពលរដ្ឋ ៧៥នាក់ ស្រុកចិត្របុរី ពុលនំបុ័ង ខណៈពុលទឹកថ្មីៗនេះសម្លាប់មនុស្ស១៤នាក់

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋជាង ៧៥ នាក់ ក្នុងមានស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត