loader

សមត្ថកិច្ច​ដាក់​ចេញ​នូវ​ផែនការ​ចំនួន​បី​ចំណុច​ ដើម្បី​បង្ក្រាប​ករណី​លួច​ ឆក់​ នៅ​ទូ​ទាំង​ប្រទេស​

​ភ្នំពេញ៖ អគ្គស្នងការ​នគរបាល​ជាតិ​បាន​សម្រេច​ដាក់​ចេញ​នូវ​ផែនការ​ចំនួន​បី​ចំណុច​ ដើម្បី​បង្ក្រាប​ករណី​លួច​ ឆក់​ នៅ​ទូ​ទាំង​ប្រទេស​ ខណៈ​ដែល​បទល្មើស​មួយ​នេះ​ នៅ​តែ​មានការ​កើនឡើង​បើ​ទោះបីជា​សមត្ថកិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្ក្រាប​យ៉ាងណា​ក៏​ដោយ​។​

​តាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក​គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​លើក​ឡើង​ថា​ ករណី​ឆក់​នេះ​ សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន​ជាង​៨០​ភាគរយ​ ក្នុង​ចំណោម​១០០​ភាគរយ​ ប៉ុ​ន្កែ​បទល្មើស​មួយ​នេះ​ គឺ​នៅ​តែ​កើត​មាន​ដដែល​។​

​លោក​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ បាន​បញ្ជាក់​ថា​ “​ ផែនការ​បី​ចំណុច​នេះ​រួម​មាន​៖​ ផែនការ​បង្ការ​,​ ផែនការ​ឆ្លើយ​តប​ និង​ផែនការ​ជំនាញ​”​។​

​អគ្គស្នងការ​រង​រូប​នេះ​ បាន​បន្ត​ថា​ បទល្មើស​ឆក់​នេះ​ គឺ​វា​មាន​គ្រោះថ្នាក់​ណាស់​ បើ​ទោះបីជា​មិនមែន​ជា​រឿង​ឃាតកម្ម​យ៉ាងណា​ក៏​ដោយ​ ហើយ​មួយវិញទៀត​វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​ផង​ដែរ​ ប្រសិនបើ​ករណី​មួយ​នេះ​ បាន​កើតឡើង​ចំពោះ​ជនបរទេស​នោះ​។​

​លោក​បន្ថែម​ទៀត​ថា​ សមត្ថកិច្ច​ក៏​បាន​ដាក់​ផែនការ​រៀបចំ​សណ្តាប់ធ្នាប់​ និង​សន្តិសុខ​​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ផង​ដែរ​៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

សម្តេច ហ៊ុន សែន គ្រោងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួគី

សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ [...]

ខេត្តកំពតប្រមូលផលស្រូវ បាន ៣៨៧៥៥តោន លើសផែនការរំពឹងទុក

កំពត៖តាមរបាយការណ៍សង្ខេបរបស់ក្រសួងកសិកម្ម រុក្[...]

សម្ដេច ហ៊ុន សែន៖ សក្ដានុពលសេដ្ឋកិច្ចកម្ពុជាគឺជាខ្លាសេដ្ឋកិច្ចថ្មីនៅតំបន់អាស៊ី(មានសំឡេង)

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ថ្លែងថា សក្តានុពលសេដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត