ភ្នំពេញ៖ តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍បានឱ្យដឹងថា រយៈពេលពេញ ១ខែ នៃខែកុម្ភៈ ឆ្នាំ ២០១៨ សមត្ថកិច្ចនគរបាលចរាចរណ៍ឃាត់បានយានយន្ដចំនួន ១០៦០៣៦ គ្រឿង រកឃើញយានយន្ដល្មើស ១៤៣៣៦គ្រឿង ក្នុងនោះអប់រំ ៨៤៥៩គ្រឿង និងផាកពិន័៏យ ៥៨៧៧គ្រឿង ។
តាមរបាយការណ៍របស់នាយករដ្ឋាននគរបាលចរាចរណ៍បានបញ្ជាក់ថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រួតពិនិត្យបានសរុបរួម ចំនួន៤៦,០៩១គ្រឿង អប់រំ៤,១៦១គ្រឿង និងផាក់ពិន័យចំនួន៣,៦០២គ្រឿង។
ដោយឡែកសម្រាប់លទ្ធផលត្រួតពិនិត្យយានយន្ដ នៅរាជធានីភ្នំពេញ រយៈពេល១ខែកុម្ភៈ ឆ្នាំ២០១៨នេះ សមត្ថកិច្ចឃាត់យានយន្ដសរុបចំនួន ១៤,៤៦៥គ្រឿង៕
Post Views: 317