loader

សមត្តកិច្ចថៃបញ្ជូនសពពលរដ្ឋខ្មែរ ១០នាក់ និងពលករខុសច្បាប់ ៣៧៥០នាក់មកកម្ពុជាវិញ

ភ្នំពេញ ៖ រយៈពេលពេញមួយខែក្នុងខែមេសា ឆ្នាំ២០១៨នេះ សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​សាកសព​ពលរដ្ឋ​ខ្មែរ​ចំនួន ​១០នាក់​ និង​ពលករ​ខុសច្បាប់​ចំនួន​៣ ៧៥០​នាក់​ ​មកកម្ពុជាវិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ។​ នេះបើយោងតាមគេហទំព័រព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ ចុះផ្សាយកាលពីថ្ងៃ ៩ ឧសភា ម្សិលមិញ។

​​តាម​របាយការណ៍របស់អគ្គស្នងការខាងលើ ​ ​ក្នុងចំណោមពលករខុសច្បាប់ទាំង ​៣ពាន់ ៧៥០នាក់នោះ ​មាន​បុរស​ចំនួន​ ១ពាន់ ៩៩០​នាក់​ និងស្រី​ចំនួន​១ពាន់ ៣៥៩​នាក់​ ក្នុងនោះមានកុមារ ​៤០១​នាក់​ផងដែរ។​​ ចំណែក ភាគី​កម្ពុជាក៏បាន​បញ្ជូន​សាកសព​ថៃ​ម្នាក់​ទៅប្រទេស​ថៃវិញដែរ។​

យោង​តាម​របាយការណ៍​ក្រសួង​ការងារ​កម្ពុជា​ ពលករ​ចំណាក់ស្រុក​ខ្មែរ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​  ១​លាន​ ៥​ ម៉ឺន​នាក់​។​ បើ​​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៧ ​របស់​ក្រសួង​ការ​បទេស ​និង​សហប្រតិបត្តិការ​ណ៍​អន្តរជាតិ​បង្ហាញ​ថា ​យ៉ាងតិច​ពលករ​ខ្មែរ​ជិត​ ១​ពាន់​នាក់ ​ត្រូវ​បាន​និរទេស​ពី​ប្រទេស​ថៃ​មក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ខេត្តបន្ទាយមានជ័យ​៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អង្គការសិទិ្ធមនុស្សថារដ្ឋាភិបាលកំពុងបើកយុទ្ធនាការធ្វើទុក្ខបុកម្នេញនយោបាយ តែរដ្ឋាភិបាល​ថា​ជាការអនុវត្តច្បាប់

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watc[...]

ផ្នត់គំនិតសង្គមជម្រុញឲ្យស្រ្ដីងាយធ្លាក់ក្នុងវិបត្តិផ្លូវចិត្ត

បញ្ហាជំងឺផ្លូវចិត្តបានកំពុងក្លាយទៅជា បញ្ហាដ៏ស[...]

សេតវិមាន៖ លោកត្រាំនឹងដាក់ទណ្ឌកម្មទាំងស្រុងលើការធ្វើជំនួញប្រេងពីវេណេហ្សូអេឡា

មួយសប្ដាហ៍បន្ទាប់ពី ប្រធានាធិបតីវេណេហ្សូអេឡា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត